អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រវត្តិ​នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​សម្តេច​ព្រះ ​បរមនាថ​ នរោត្តម​ សីហមុនី​

ថ្ងៃទី​ ២៩​ខែ​តុលា ​ឆ្នាំ ​២០០៤​ ថ្ងៃ​ទី​ ២៩​ខែ​តុលា ​ឆ្នាំ ​២០១៨​ គឺ​ជា​ខួប​លើក​ទី​ ១៤​ឆ្នាំ ​នៃ​ការ​ឡើងគ្រង​ រាជ​សម្បត្តិ ​នៃ​ព្រះ​មហាក្សត្រ​កម្ពុជា ​ព្រះ​បាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​។ ​នៅ​ក្នុង​ឱកាស​នេះ ​មន្ត្រី​រាជ​ការ​ បុគ្គលិក​តាម​ស្ថានប័ន​ឯកជន​ និង​សិស្ស​សាលា ​ត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈ​ពេល​ ១​ថ្ងៃ​ ដើម្បី​អប​អរ​ខួប​នៃ​ព្រះ​រាជា​ភិសេក​របស់​ព្រះ​មហាក្សត្រ​។​ ឆ្លៀត​ក្នុង​ឱកាស​នេះ អ៊ឹង ប៊ុនថន សូមរំឭកពីប្រវត្តិនៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​សម្តេច ​ព្រះបរមនាថ នរោត្តម សីហ​មុនី ដូចតទៅ។

ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​
ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ព្រះ​ករុណា ​សម្តេច​ព្រះ ​បរមនាថ​ នរោត្តម ​សីហមុនី ​ទ្រង់​ជា​បេក្ខជន​តែ​មួយ​អង្គ​គត់​ សម្រាប់​ព្រះ​រាជ​តំណែង​ដ៏​ខ្ពង់ខ្ពស់ ​ជា​ព្រះ​មហាក្សត្រ ​និង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ​ជ្រើស​តាំង​ជា​ឯក​ឆន្ទ ក្នុង​សំឡេង​៩​ លើ​៩​ សំឡេង​ ដើម្បី​ឡើង​សោយ​រាជ្យ​ជា​ព្រះ​មហាក្សត្រ ​ជំនួស​ព្រះ​បិតា ព្រះ​បាទ ​នរោត្តម​ សីហនុ ​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៤​ ខណៈ​ព្រះ​អង្គ​កំពុង​គង់​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ថែ​ទាំព្រះ​រោគ​ព្រះ​បិតា​។

ព្រះ​មហាក្សត្រ​កម្ពុជា​ មាន​ព្រះ​បរម​ងា​ថា ​ព្រះ​ករុណា ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី ​សមានភូមិ​ ជាតិ​សាសនា ​ខេតិយា​ ខេមរា​រ៉ុង​រឿង​ ពុទ្ធំ​ព្រា​ធិរា​ មហាក្សត្រ ​ខេមរា​ជ​នា​ សមូហភា កម្ពុជៈ​ ឯក​រាជ្យ​រដ្ឋ ​បូរណសន្តិ​ សុភមង្គុលា ​សេរីវិបុលៈ ​ខេមរា ​ស្រីពិរាស្ត្រ ​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​។​ សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហ​មុនី ទ្រង់​ប្រសូត្រ ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា​ឆ្នាំ​១៩៥៣ នា​ទីក្រុង​ភ្នំពេញ។ ទ្រង់ ជា​ព្រះ​រាជបុត្រា ​សម្តេច​ព្រះ​នរោត្តម ​សីហនុ និង​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ​។ ​ព្រះអង្គ​មាន​បងប្អូន​រួម​ឧទ្ទរណ៍​តែ​ពីរ​ព្រះអង្គ​ប៉ុណ្ណោះ គឺ​ទ្រង់ និង​ព្រះអង្គ​នរិន្ទរពង្សជា​ព្រះរាជ​អា​ណុ​ច​។​

ក្រោយពី​បាន​ទទួល​ការជ្រើសតាំង​ជា​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​១៤​ ខែតុលា ​ឆ្នាំ​២០០៤ ​នោះមក ព្រះអង្គទ្រង់​រាជនុញ្ញាត​ឲ្យ​លោក ចាង ស៊ីវ​មិញ អតីត​ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលគាល់ និង​ប្រោស​ព្រះរាជទាន សវនាការ​ជា​លើកដំបូង នៅក្នុង​ទីក្រុង​ប៉េកាំង​។​ លុះដល់​ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​យាង​មក​មាតុភូមិ​វិញ ដើម្បី​ទទួល​ព្រះរាជ​ពិធី​រាជាភិសេក គ្រង​រាជសម្បត្តិ ជា​ផ្លូវការ​។​

​នៅ​ថ្ងៃ​ទី​២៩​ ខែតុលា ​ឆ្នាំ​២0១៨នេះ ព្រះរាជ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ ត្រូវបាន​រៀបចំឡើង​ជា​ឱ​ឡា​រឹក​ គំរប់​ខួប១៤​ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ របស់​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី ។​

​​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​រំលឹក​ខួប នៃ​ការឡើងគ្រង​រាជសម្បត្តិ នៅក្នុង​ព្រះបរមរាជវាំង គេ​តែង​ចាត់ចែង​ឲ្យមាន​ពិធី​ជា​ផ្លូវការ ដែល​ធ្វើ​តាម​ទំនៀម​ទំលាប់សាសនា។ នៅក្នុង​ឱកាសនៃការឡើង​គ្រង​រាជសម្បត្តិ​ នៃ​ព្រះមហាក្សត្រ​ខ្មែរ នៅ​គ្រប់​ទីកន្លែង​ស្ថាប័នរដ្ឋ ឯកជន បាន​ដាក់​តាំង​ព្រះ​ឆាយាល័​ក្ខ​ណ៏ ព្រះអង្គដោយ​មាន​ភ្លើង​ចម្រុះ​ពណ៌ និង ផ្កា​ផ្ញី​លំអទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ