អានតួអត្ថបទ
កម្ពុជា

សាលា​រាជ​ធានី​ភ្នំពេញ​ មិន​អនុញ្ញាត​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សមាជ​ប្រជាជន​ទេ​

ក្រោយ​ការដាក់​លិខិត​ជូនដំណឹង​ទៅ​សាលាក្រុង​ភ្នំពេញ​ស្តីពី​ការជួបជុំ​ធ្វើ​វេទិកា​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​ សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ មិន​អនុញ្ញាត​​ឱ្យមាន​ការប្រមូល​ផ្តុំ​នោះទេ​ ដោយ​លើកឡើង​ពី​ហេតុផល​ថា ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​ទុកឱ្យ​ទំនេរ​ដើម្បីឱ្យ​មានការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​បាតុកម្ម​ហិង្សា កាលពីដើម​ខែម​ករាក​ន្ល​ង​ទៅនេះ។ ប៉ុន្តែ​អនុញ្ញាតឱ្យ​គណបក្ស​ប្រឆាំង​ប្រារ​ព្ឋ​ពិ​ធីប​ង្សុកូល​រម្លឹក​ដល់​អ្នកស្លាប់​នៅមុខ​មន្ទីរ​រដ្ឋសភា​ចាស់។ យ៉ាងណា​ក៏​ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា​នឹង​អាច​​ជួបជុំ​តាម​របៀប​ផ្សេងទៀត​ដើម្បី​ស្រង់​មតិ​របស់​ប្រជាពលរដ្ឋ​ដដែល។ 

លោក សម រង្ស៊ី កំពុងនិយាយទៅកាន់ប្រជាពលរដ្ឋ ក្នុងទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ។
លោក សម រង្ស៊ី កំពុងនិយាយទៅកាន់ប្រជាពលរដ្ឋ ក្នុងទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

វេទិកាសាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ធ្វើឡើង​នៅ​ទីលាន​ប្រជា ធិប តេយ្យ​នោះ សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតឱ្យ​ប្រារ​ព្ឋ​នោះឡើយ។ ប៉ុន្តែ​អនុញ្ញាតឱ្យ​គណ​បក្ស​ប្រឆាំង​​រៀបចំ​ពិ​ធីប​ង្សុ​កូល​រម្លឹក​វិញ្ញាណក្ខន្ធ​នៅ​ចេតិយ ខាងមុខ​មន្ទីរ​រដ្ឋសភា​ចាស់ ជូន​អ្នក​ស្លាប់​​ដោយ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាលពី​ឆ្នាំ១៩៩៧ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រោយ​កិច្ចប្រជុំ​រវាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលា​រាជធានី។

 
បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ដដែល ការទុកឱ្យ​ទីលាន​ប្រជា​ធិ​តេ​យ្យ​ទំនេរ​ដើម្បី​ឱ្យ​​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​បន្ត​ការស៊ើបអង្កេត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ហិង្សា​ដែល​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​និង​រងរបួស​កាលពី​ថ្ងៃទី២-ទី៣ មករា រួមទាំង​ការចាក់​សោរ​បិទ​ទ្វារ​​របង​សាលា​រាជធានី​ភ្នំពេញ​ពី​ជន​មិន​ស្គាល់មុខ​ដែល​គេ​សង្ស័យថា​ជាម​នុស្ស​ដែល​ចូលរួម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពីពេល​កន្លងទៅ​ដែរនោះ គឺជា​មូលហេតុ​របស់​សាលា​រាជ​ធានី​​ភ្នំពេញ។ ដោយឡែក​ពិធី​សាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅមុខ​មន្ទីរ​រដ្ឋសភា​ជាតិ​ចាស់​នោះ លោក ឡុង​ឌី​ម៉​ង បន្ថែមថា ត្រូវ​រងចាំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ចំពោះ​កា​​រ​រៀប​ចំ​​ពិធី​សាសនា​នេះ។ រង់ចាំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​គឺ​ដោយសារតែ​ពិធីសា​សនា​ប​ង្សុ​កូល​​របស់​បក្សប្រឆាំង​នៅ​ចុង​សប្តាហ៍​នេះ មានការ​ចូលរួម​តំណាង​អង្គទូត​ប្រចាំ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា។
 

នៅកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញពេញមួយព្រឹកនេះ គឺលោក ហូរ វ៉ាន់ ​ជាតំណាង​ចរ​ចា​ពីគណបក្សសង្គ្រោះជាតិ។ សូមរម្លឹកថា វេទិការជួបជុំរបស់​គណបក្សសង្គ្រោះជាតិ​ដែល​គ្រោងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ គឺដើម្បី​ធ្វើសមាជ​ស្តីពីបញ្ហា​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។
 

តាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិទៅសាលារាជធានីភ្នំពេញ កាល​ពី​ម្សិល​មិញ ​ពិធីជួបជុំនៅចុងសប្តាហ៍នេះ គឺដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខា ដោយ​មានមនុស្សចូលរួមប្រមាណ៥ពាន់អ្នក។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកនេះ​ប្រធាន​​​​​​​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក​មធ្យោបាយផ្សេងរៀបចំពិធីជួបជុំដើម្បីស្រង់មតិ និងឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោតដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ