អានតួអត្ថបទ
កម្ពុជា-បារាំង

កម្ពុជា​-បារាំង​ចុះកិច្ច​ព្រមព្រៀង​បើក​ថ្នាក់​អនុបរិញ្ញា​មនុស្សសាស្ត្រ​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ

និស្សិត​មហាវិទ្យាបូរាណ​វិទ្យា នៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដែល​មាន​សមត្ថភាព និង​ឆន្ទៈ​ អាច​ទទួល​បញ្ញាប័ត្រ​ពីរ​ ទទួល​ស្គាល់​ដោយ​បារាំង​ផង និងដោយ​​ខ្មែរ​ផង​ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។ កិច្ច​ព្រមព្រៀង​ផ្លូវការ លើ​គម្រោង​កិច្ច​សហប្រតិបត្តិការបារាំង​ខ្មែរ​ឡាវ​ រវាង​វិទ្យាស្ថាន​ជាតិ​ភាសា​និង​អរិយធម៌​បូព៌ា​ប្រទេស INALCO និងសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សាកលវិទ្យាល័យ​ជាតិ​ឡាវ ទើប​​ត្រូវ​បានចុះ​ហត្ថលេខា​អំបាញ់​មិញ​ ក្រោម​អធិបតីភាព​ឯកអគ្គរាជ​ទូត​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក នុត ណារ៉ង និង​សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រម​ទាំង​តំណាង​ភាគី​ឡាវ បារាំង​ វៀតណាម​ ភូមា ឥណ្ឌូណេស៊ី និង​វិទ្យាស្ថាន​​​បារាំង​ជា​ដៃ​គូ​ជា​ច្រើន​ទៀត​ដូច​ជា សាលាបារាំង​ចុង​បូព៌ា EFEO តំណាង​ក្រុង​ប៉ារីស Ile de France មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ CNRS មជ្ឈមណ្ឌលស្រាវជ្រាវដើម្បី​អភិវឌ្ឍន៍​ IRD មជ្ឈមណ្ឌល​សង្គម​អាស៊ី​អាគ្នេយ៍​CASE និង​ភ្នាក់ងារ​សាកលវិទ្យាល័យ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង AUF។

ដៃគូ​បង្កើត​កម្មវិធី​មនុស្សសាស្ត្រ​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
ដៃគូ​បង្កើត​កម្មវិធី​មនុស្សសាស្ត្រ​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
ផ្សាយពាណិជ្ជកម្ម

សកលវិទ្យាល័យ​ម៉ូសុង​ នៃ​​កម្មវិធី​មនុស្សសាស្ត្រ​ ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ភ្នំពេញ​និង​វិទ្យាសា្ថនជាតិ​ភាសា​និង​អរិយធម៌​បូព៌ា​ប្រទេស Inalco បានចាប់​បើក​ជា​ផ្លូវការ​ហើយ។ កម្មវិធី​មនុស្សសាស្រ្ត​នេះ ជា​លទ្ធផល​នៃ​​កិច្ច​សហប្រតិបត្តិការ​​អន្តរជាតិ​ផ្តួច​ផ្តើម​​និង​គាំទ្រ​ដោយ​វិទ្យាស្ថាន​អ៊ីលណាកូ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​របស់​បារាំង​ ដែល​សំដៅ​លើក​តម្កើង​​ការ​សិក្សា​ថ្នាក់ឧត្តម និង​ពិសេស​ការ​ស្រាវជ្រាវ។

 
កាលពី​នៅ​ជា​គម្រោង​នៅ​ឡើយ កម្មវិធី​មនុស្សសាស្ត្រ​ ធ្លាប់​បាន​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក ​ប៉ុន្តែ​ការ​គាំទ្រ​ជា​ពិសេស​និង​ដោយ​ស្វាហាប់​បាន​មក​ពី​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ ​ដើម្បី​អភិវឌ្ឍន៍​ មជ្ឈមណ្ឌល​អាស៊ី​អាគ្នេយ៍​ ភ្នាក់ងារ​សាកលវិទ្យាល័យ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង AUF សាកលវិទ្យាល័យជាតិ​ឡាវ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈកម្ពុជា និង​INALCO​។ គោលបំណង​ធំ​នៃ​កម្មវិធី​មនុស្សសាស្ត្រ​នេះ​ គឺ​សំដៅ​ពង្រឹង​ការ​បំពាក់​បំប៉ន​ និង​ស្រា​វជ្រាវ​ ផ្នែ​ក​មនុស្សសាស្ត្រ នៅ​កម្ពុជា​និង​ឡាវ ព្រមទាំង​បើក​ចំហដល់​ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ការ​សិក្សា​ថ្នាក់​ឧត្តមសិក្សា​ដោយ​ការ​ផ្តោះ​ប្តូរ​សហការ​ជាមួយ​សាកលវិទ្យា​បរទេស​មិន​មែន​ជា​ប្រព័ន្ធ​សិក្សា​ថ្មី​ស្រឡាង​ទេ។ ប៉ុន្តែ​មនុស្ស​សាស្រ្ត​ជា​សាកលវិទ្យាល័យ​ថ្មី ព្រោះ​មាន​គម្រោង​ឈរ​លើ​មូលដ្ឋាន​ស្រាវជ្រាវ ដោយ​លើក​កម្ពស់​​កំរិត​សមត្ថភាព​​ថ្នាក់​បរិញ្ញា​ មុន​នឹង​ឈាន​ទៅ​ដល់​ថ្នាក់​អនុបណ្ឌិត។

 
វិទ្យាស្ថាន​បារាំង INALCO ជា​អ្នក​ផ្តល់​សញ្ញា​ប័ត្រ​​បារាំង​ដល់​និស្សិត​ដែល​បាន​ចុះ​ឈ្មោះ​រៀន​ក្នុង​កម្មវិធី​មនុស្ស​សាស្ត្រ​​ឬ​ហៅ​ថា​សាកលវិទ្យាល័យ​ម៉ូសុង​ ជា​ភាសា​បារាំង ជា​កម្មវិធី​បន្ថែម​លើ​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញា​ខ្មែរ។ កម្មវិធី​នេះ​មាន​ច្រើន​មុខ​វិជ្ជា ទាំង​ខាង​ទ្រឹស្តី និង​របៀប​រៀន​សា្រវជ្រាវ។ កម្មវធី​សិក្សា​បន្ថែម​មាន​​រយៈ​ពេល​បី​ខែ និស្សិត​ត្រូវ​បំពេញ​ការ​សិក្សា​ពេញ​ម៉ោង និង​ដោយ​សម្រុក ព្រម​ទាំង​ត្រូវ​ចុះ​សិក្សា​ផ្ទាល់​ដល់​កន្លែង​ ដោយ​មាន​អ្នក​ស្រាវជ្រាវ​បារាំង​ជា​អ្នក​គ្រប់គ្រង​ត្រួត​ពិនិត្យ។
នៅ​ឆ្នាំ​ ២០១៦ ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ម៉ូសុង​ចំនួន​៥០% នឹង​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញា​ផ្នែក​បូរាណវិទ្យា​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្រុង​ភ្នំពេញ។ បវេសនកាល​ឆ្នាំ​២០១៤​នេះ សម្គាល់​ថោយ​ការ​ចាប់​បើក​ថ្នាក់​អនុបណ្ឌិត​ LLCER-Asie Pacifique ឯកទេស​បុរេ​ប្រវត្តិសាស្ត្រ​ ភាសាវិទ្យា​និង​នរវិទ្យា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ