អានតួអត្ថបទ
បទយកការណ៍

រិទ្ធី ​លំអរ​ពេជ្រ​៖ បុណ្យ​ភូមិ ​គឺជា​មហោ​ស្រព​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុវជន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ភាគ​ច្រើន​ប្រហែល​ជា​បាន​លឺ​ហើយ​ពី​ពិ​ធី​បុណ្យភូមិ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​ជាប់​គ្នា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​រួចមក​ហើ​យនៅ​វត្ត​ព្រែក​ថ្លឹង​ ជាយ​រាជ​ធានី​ភ្នំពេញ​។ នៅ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទីបី ​ហើយ​ដែល​បុណ្យភូមិ​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ៨, ៩, ១០ ​មេសា​ខាង​មុខ​នេះ ​នៅ​វត្ត​ជ្រោយ​អំពិល​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចន្លោះ​ពី​ច្បារ​អំពៅ ​និង​កៀន​ស្វាយ​។ ពិធី​បុណ្យ​ដែល​មាន​មនុស្សរាប់ពាន់​នាក់​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ​ និង​មាន​កម្ម​វិធី​ល្បែង​ប្រជា​ប្រិយ​ខ្មែរ ​សិល្បៈកំសាន្ត​ និង​រួមមាន​ទាំង​ល្ខោន​បាសាក់​លេង​នៅ​ពេល​រាត្រី​ផង​នោះ ​ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​រិទ្ធី​ លំអរពេជ្រ ​និង​សហស្ថាបនិក​បី​នាក់​ផ្សេង​ទៀត​។ នៅ​ឆ្នាំនេះ​ លំអរពេជ្រ ​ទើប​តែ​មានអាយុ ២៤​ឆ្នាំ​ប៉ុណ្ណោះ។​ លោក​អ្នកនាង​នឹង​បាន​ស្តាប់​ពីមូលហេតុ​នៃ​ការ​បង្កើត​បុណ្យភូមិ​នេះ​ឡើង ​ហើយ​ថា​តើ​ការ​បង្កើត​នេះ​ទៀត​សោត​ មាន​បញ្ហា​ និង​ការ​លំបាក​អ្វីខ្លះ​? យើង​ស្តាប់​បទ​យក​ការណ៍​ដែល​ជា​ការ​រៀប​ចំ​ជូន​ដោយ​ប្រាក់​ ធីតា​ ដូច​តទៅ​៖ ​

បុណ្យ​ភូមិ​នៅ​វត្ត​ជ្រោយ​អំពិល ​ថ្ងៃទី ៨, ៩, ១០, មេសា ឆ្នាំ​២០១៦។
បុណ្យ​ភូមិ​នៅ​វត្ត​ជ្រោយ​អំពិល ​ថ្ងៃទី ៨, ៩, ១០, មេសា ឆ្នាំ​២០១៦។ @BonnPhum
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ