អានតួអត្ថបទ
ថៃ-ភូមា

ថៃ និង​ភូមា​បំផ្លាញ​គ្រឿងញៀន​ដែល​មាន​តម្លៃ ជិត​១ ពាន់​លាន​ដុល្លារ

ប្រទេស​ជិតខាង​ថៃ និង​ភូមា មិថុនា បាន​កិន ដុតបំផ្លាញ គ្រឿងញៀន ដែល​មាន​តម្លៃ​ជិត ១ពាន់​លាន​ដុល្លារ។ កាលពីថ្ងៃ​សុក្រ ថ្ងៃ ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន អាជ្ញាធរ​ភូមា​បាន​ប្រកាស​ថា ខ្លួន​បាន​ដុត​បំផ្លាញ គ្រឿងញៀន នៅ​បីកន្លែង​ផ្សេងគ្នា ក្នុងពេល​អាជ្ញាធរ​ថៃ បាន​ដុត​បំផ្លាញ ថ្នាំញៀន ៩,៥​តោន ដែល​មាន​តម្លៃ ជាង ៦០០​លាន​ដុល្លារ។ 

ថ្នាំញៀន​ជាង ៧តោន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រមូល​ចាប់​និង​ដុត កាលពីថ្ងៃទី ២៦ មិថុនា ២០១៥
ថ្នាំញៀន​ជាង ៧តោន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រមូល​ចាប់​និង​ដុត កាលពីថ្ងៃទី ២៦ មិថុនា ២០១៥ ©reuters
ផ្សាយពាណិជ្ជកម្ម

តំបន់​ត្រីកោណ​មាស ចន្លោះ ប្រទេស​ថៃ ភូមា និង​ឡាវ នៅ​តែ​ជា​កន្លែង​ផលិត​គ្រឿងញៀន​ដ៏​សកម្ម នៅ តំបន់​អាស៊ី។ អាស៊ី​ដែល​ជា​ទីផ្សារ​គ្រឿងញៀន ដ៏ធំ នៅក្នុង​ពិភពលោក។ នេះ​បើតាម​របាយការណ៍ របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ នៅថ្ងៃ​សុក្រ ថ្ងៃ​ទិវា​ពិភពលោក​ប្រឆាំង​នឹង​គ្រឿងញៀន។

 
នៅ​ភូមា ដំណាំ​អាភៀន​ច្រើន ធ្វើឡើង នៅក្នុង​តំបន់ ជាប់ព្រំដែន​ជាមួយចិន ដែល​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម ភូមា។ រដ្ឋ​ស្ហាន​របស់​ភូមា​ជា​កន្លែង​ដាំអាភៀន​ធំទី២ បន្ទាប់ ពី​អាហ្វហ្កានីស្ថាន។ អាភៀន​ភាគច្រើន ត្រូវ​បាន​គេ​លួច ដឹកចូល​ទឹកដី​ចិន ជាទី​ដែល​អាភៀន​ត្រូវ​កែច្នៃ ផលិត​ចេញ​ជា​គ្រឿងញៀន​ហេរ៉ូអ៊ីន។ តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ ដំណាំអាភៀន​បាន​កើនឡើង ខ្ពស់ មិនធ្លាប់​មាន នៅក្នុង​ពិភពលោក ចាប់តាំង​ពី​ឆ្នាំ ១៩៣០។ ទំហំ​ដី​ដាំ​អាភៀន​កើនឡើង ខ្លាំង ដោយសារ​តែ​ការទិញ ប្រើប្រាស់​ថ្នាំញៀន​បាន​កើនឡើង នៅក្នុង​ពិភពលោក ជាពិសេស នៅ​ចិន និង​នៅ​អាមេរិក។ នៅ អាហ្វហ្កានីស្ថាន ដីដាំអាភៀន​បាន​រីក​ទំហំ ផ្ទៃក្រឡា គេចផុត​ពីការតាមដាន​របស់​រដ្ឋាភិបាល ដែល​រវល់​ជាប់ដៃ ប្រយុទ្ធ​នឹង​ពួកឧទ្ទាម​តាលីបង់។

នៅ​ប្រទេស​ថៃ គ្រឿងញៀន ចំនួន ៩,៥​តោន ដែល​ត្រូវ​ដុតបំផ្លាញ មាន​តម្លៃ ៦០០​លាន​ដុល្លារ។ ចំនួន​គ្រឿងញៀន​ដែល​ប៉ូលិស​ថៃ ចាប់ រឹបអូស​យក បាន​កើនឡើង ទ្វេដង បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញថា របបសឹក​ថៃ ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​ខ្លាំង​នឹង​បណ្តាញ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ កាលពី​ខែ​ឧសភា​កន្លងទៅ បាន​បង្ហាញ​ថា ថ្នាំញៀន សិប្បនិម្មិត ដូចជា​ថ្នាំញៀន ម៉ា ដែល​គេ​ចាប់ រឹបអូសបាន នៅក្នុង​ពិភពលោក បាន​កើនឡើង ដល់​ទៅ ៨ដង ពី​៣០​លាន​គ្រាប់ នៅ​ឆ្នាំ ២០០៨ ដល់ ២៥០​លាន​គ្រាប់ នៅឆ្នាំ ២០១៣។ នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ក្នុងតំបន់​ទន្លេមេគង្គ ថ្នាំម៉ា ត្រូវ​គេរក​ឃើញ ប្រើប្រាស់​ច្រើន ដោយ​អ្នកដែល​ធ្វើការ​ច្រើនម៉ោង ដូចជា​អ្នកបើកឡាន​តាក់ស៊ី។ បច្ចុប្បន្ន​នេះ​ថ្នាំម៉ា កំពុង​លេច​មុខ​ក្នុង​ប្រទេស​អាស៊ី​អ្នកមាន​ផ្សេងទៀត ដូចជា​សិង្ហបុរី កូរ៉េខាងត្បូង ឬ​ម៉ាឡេស៊ី ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ