អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

កូរ៉េ​​ខាង​​​ជើង៖​ ​​អដ្ឋិធាតុ​​​​ទាហាន​​​អាមេរិក​​​​​​ជាង​​​​៥០​​​​​នាក់​​ត្រូវ​​​បាន​​​ប្រគល់​​​អោយ​​​​​​ដល់​​​​អាមេរិក​​​

កូរ៉េ​​ខាង​​ជើង​​ បាន​​ចាត់ចែង​​​ប្រគល់​​​​អដ្ឋិធាតុ​​ទាហាន​​អាមេរិក​​​ដែល​ស្លាប់​​​ក្នុង​ជំនាន់​សង្គ្រាម​​កូរ៉េ​​(១៩៥០-១៩៥៣)​ ​​ឲ្យ​ដល់​​​អាមេរិក​វិញ​​-នេះបើយោង​តាម​​សេត​វិមាន​​ប្រធានាធិបតី​​អាមេរិក​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​។​​ ការ​ប្រគល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​នេះ ​ត្រូវ​បាន​​ធ្វើ​​ឡើង​​​​ក្រោយពី​​​មាន​​​​ការ​​ព្រមព្រៀងគ្នា​​​រវាង​​លោក​​ដូណាល់ ត្រាំ​​និង​​​លោក ​គឹម ជុង​អ៊ុន ​នៅ​​​​​​ឱកាស​​​​​ជំនួប​កំពូល​មួយ​​​​រវាង​ឥស្សរជន​ទាំង​ពីរ​រូប​​កាលពី​​ថ្ងៃ​​ទី ១២​​មិថុនា​កន្លង​ទៅ​នេះ។​

ឆ្មាំ​កិត្តិយស​​អង្គការ​សហប្រជាជាតិ​លើក​ទ្រកេស​ដាក់​អដ្ឋិធាតុ​​ទាហាន​អាមេរិក​​​​ពី​​កូរ៉េ​ខាង​ជើង​​មក​ដល់​មូលដា្ននកងទ័ព​អាមេរិក ​Osan នៅ ​Pyeongtaek ក្នុងកូរ៉េខាងត្បូង​ថ្ងៃ​សុក្រទី២៧កក្កដា២០១៨​
ឆ្មាំ​កិត្តិយស​​អង្គការ​សហប្រជាជាតិ​លើក​ទ្រកេស​ដាក់​អដ្ឋិធាតុ​​ទាហាន​អាមេរិក​​​​ពី​​កូរ៉េ​ខាង​ជើង​​មក​ដល់​មូលដា្ននកងទ័ព​អាមេរិក ​Osan នៅ ​Pyeongtaek ក្នុងកូរ៉េខាងត្បូង​ថ្ងៃ​សុក្រទី២៧កក្កដា២០១៨​ Ahn Young-joon/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាន​ផ្ញើសារ Twitter មួយ ​នៅចុង​រសៀល​នេះ ​​ជូនដល់​លោក គឺម ជុនអ៊ុន ដើម្បី ​​ថ្លែងអំណរគុណប្រមុខដឹកនាំកូរ៉េខាងជើង​នៅ​ក្នុង​ការ​​​ប្រគល់ ​​អដ្ឋិធាតុទាហានអាមេរិក​ជាង ៥០ ​នាក់ ​ដល់អាជ្ញាធរ​អាមេរិក​​។​ ចំពោះលោក​ប្រធានាធិបតី​ត្រាំ ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់​ខ្លាំង​មួយ ​​សម្រាប់​​​ក្រុមគ្រួសារអាមេរិកជាច្រើនគ្រួរ ​​ក្រោយពី អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ ​​

​ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ “សេតវិមាន​​ ធ្លាប់​បាន​គូស​បញ្ជាក់​ពីពេល​មុន​ថា” លោក គឺម ជុនអ៊ុន បាន​បំពេញ​​នូវ​ការ​សន្យាមួយរបស់​​​ខ្លួន​ហើយ​​ដែល​​​លោក​​បានធ្វើឡើង​ជា​មួយ​​​ប្រធានាធិបតី​អាមេរិក​នឹងការ​ប្រគល់​​នូវ​អដ្ឋិធាតុ​​ទាហាន​អាមេរិក​​ដែលបាន​បាត់បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​កូរ៉េ។ សេតវិមានប្រធានាធិបតីដដែល​​ បានសង្កត់​​​ពាក្យ​​បន្ថែម​ទៀត​​ថា“សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​នេះ គឺជាការលើកទឹកចិត្ត និង​ក៏​​ជា​ថាមពល​​នៃការ​ផ្លាស់​ប្តូរ​មួយ​ប្រកបដោយ​​​វិជ្ជមាន។​

ស្របគ្នានេះ យន្តហោះ​ដឹកជញ្ជូន​របស់​​កងទ័ព​អាមេរិក​មួយ​គ្រឿង បាន​ធ្វើដំណើរ​ទៅ​ដល់​​ទីក្រុង Wonsan ភាគ​ឥសាន្ត​​​​​​នៃប្រទេស​​​​កូរ៉េ​ខាង​ជើង ដើម្បី​ទៅ​ដឹក​ជញ្ជូន​​សំណល់​អដ្ឋិធាតុ​ទាហាន​អាមេរិក ​​យក​មក​កាន់​ទីមូលដ្ឋាន​អាកាសចរណ៍​អាមេរិកមួយ​​​​នៅ​ ​ Osan ក្នុងប្រទេស​​​កូរ៉េ​ខាង​ត្បូង​-នេះ​បើយោងតាម​​វិមាន​​ប្រធានាធិបតី​​អាមេរិកដដែល។​

កេស​តូចៗ​ចំនួន ៥៥​កេស ​ដែល​​​ដាក់​​​​​អដ្ឋិធាតុ​ទាហាន​អាមេរិក ត្រូវ​បាន​គេ​លើក​ម្តង​មួយៗ​​យកទៅ​​ដាក់​ក្នុង​យន្តហោះ​ផ្ទាល់​របស់​កង​ទ័ព​អាមេរិក។  ហើយ​ការរៀបចំ​ពិធី​បុណ្​យ​​មួយ ក៏​​នឹង ​ត្រូវ ​ចាត់ចែងធ្វើ​ឡើងដែរ​​នៅ​ថ្ងៃពុធសប្តាហ៍ក្រោយ​ នៅ​ឯ មូលដា្នន​អាកាសចរណ៍ ​អាមេរិក នៅ​  ​Osan​ ក្នុង​កូរ៉េខាងត្បូង។​

គួរបញ្ចាក់ថា​​ ការ​ប្រគល់​​អដ្ឋិធាតុ​ទាហាន​អាមេរិក​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​​ចំ​ថ្ងៃ​ខួប៦៥​ឆ្នាំ​នៃ​ការបញ្ចប់​សង្រ្គាម​​កូរ៉េ ក្នុង​ឆ្នាំ១៩៥៣។ ហើយ​ការ​​ប្រគល់​​អដ្ឋិធាតុ​ទាហាន​អាមេរិកនេះ ត្រូវ​បានទីក្រុង វ៉ាស៊ីនតោន ​ចាត់ទុក​ថា ជា​កាយវិការ​មួយ​ប្រកប​ដោយ​សុឆន្ទៈ ​របស់​លោក ​គឹម ជុង​អ៊ុន ​ និង​ក៏ជា​​ក្តី​រំពឹង​​​មួយដែរ ​ថា “ កិច្ចចរចា​នានា​ ស្តីពី ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ ​នៅ​ឧបទ្វីបកូរ៉េ នឹង ​​​មាន​ការ​រីក​ចំរើនទៅមុខ។​

គួររំលឹកថា បើយោងតាម​ទិន្ន័យរបស់​​អាមេរិក ទាហាន​អាមេរិក​ចំនួន ៧ ៧០០​នាក់ ​ជា​ផ្លូវការណ៍ ​នៅ​តែ​បាត់ខ្លួនជានិច្ច ​​​ក្នុង​សង្គ្រាម​កូរ៉េ​។  រីឯ​​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​វិញ ក៏​ធ្លាប់​បាន​​ប្រាប់​ក្នុងអតីតកាលដែរ​ថា ​​​កូរ៉េខាងជើង នៅ​មាន​អដ្ឋិធាតុ​ទាហាន​អាមេរិក​ប្រមាណជា ២០០​នាក់-នេះបើយោងតាមក្រសួងការពារជាតិអាមេរិក​ le  Pentagone ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ