អានតួអត្ថបទ
រុស្ស៊ី-ចិន

អាជ្ញាធរ​​​​រុស្ស៊ី​​បិទ​​​កម្មវិធី​​​ផ្ញើសារ​​WeChat​ របស់​​​ចិន​​

ក្រុមហ៊ុន​​អ៊ីនធ័រនែត​​ចិន Tencent បាន​សំដែង​ការ​សោកស្តាយ នៅថ្ងៃសៅរ៍នេះ ចំពោះ​ការដែល​អាជ្ញាធរ​​​រុស្ស៊ី​បិទ​ដំណើរការ​​​កម្មវិធី​​ផ្ញើសារ​WeChat ​ចិន ក្នុង​ទឹកដី​រុស្ស៊ី។ រុស្ស៊ី​ពន្យល់ថា ក្រុមហ៊ុន​អ៊ីនធ័រនែត​​​ចិន​​​មិនបាន​ចុះបញ្ជី​តាម​​ ក្រឹតក្រម​ដែល​តំរូវ​ដោយ​រុស្ស៊ី។ 

កម្មវិធី​ផ្ញើសារ​របស់​ចិន WeChat​
កម្មវិធី​ផ្ញើសារ​របស់​ចិន WeChat​ Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​​អាជ្ញាធរ​​រុស្ស៊ី​​បិទ​កម្មវិធី​​ផ្ញើសារ​WeChat របស់​​ចិន​ ក្នុង​ទឹកដី​រុស្ស៊ី កើតឡើង​ចំពេល​រុស្ស៊ី​កំពុង​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​អ៊ីនធ័រណែត។ រុស្ស៊ី​ពន្យល់ទៅ​ក្រុមហ៊ុន​អ៊ីនធ័រណែត​​​ចិន​​ថា បិទ​​កម្មវិធី​​ផ្ញើសារ​ WeChat របស់​ចិន គឺ​ដោយសារ​ក្រុមហ៊ុន​​អ៊ីនធ័រនែត​​​ចិន Tencent ​​មិនបាន​ផ្ញើ​ព័ត៌មានចាំបាច់ ដើម្បី​ចុះបញ្ជី​ស្រប​តាម​ច្បាប់​រុស្ស៊ី។ ​ប៉ុន្តែ ​ក្រុមហ៊ុន​​ Tencent ប្រាប់ថា ​មិនបាន​យល់ឃើញខ្លឹមសារ​ច្បាប់​រុស្ស៊ី ដូចដែល​រុស្ស៊ី​​ប្រាប់​ដូច្នេះ​ទេ។ ក្រុមហ៊ុន​​​ចិន​ប្រាប់ទៀតថា បាន​ទាក់ទង​អាជ្ញាធរ​រុស្ស៊ី​​​​ដែរ។

​គិត​ដល់​ចុងឆ្នាំ​២០១៦ ​កម្មវិធី​​ផ្ញើសារ​WeChat​របស់ក្រុមហ៊ុន​​អ៊ីនធ័រណែត​ចិន Tencent មាន​អ្នក​ប្រើប្រាស់​៨៨៩លាននាក់។ តាមរយៈ​កម្មវិធី​ WeChat គេ​អាច​ផ្ញើសារ​ជា​អត្ថបទ​ រឺ​សម្លេង គេអាច​ចែករំលែក​រូបថត និង​រូបភាពវីដេអូ ដូច​ហ្វេសប៊ុក​ដែរ។ ​អ្នកប្រើប្រាស់ WeChat ក៏​អាច​លេង​ហ្គេម​ ​ទិញ​ឥវ៉ាន់​​ រឺ​​​បង់ថ្លៃ​តាក់ស៊ី ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​​ដែល​ភ្ជាប់​ជាមួយ​កម្មវិធី​​ WeChat​ដែរ។ ​គេ​មិនដឹងថា តើ​អ្នកប្រើប្រាស់​កម្មវិធី​ផ្ញើសារ​ WeChat នៅ​រុស្ស៊ី​មាន​ប៉ុន្មាននាក់​អោយពិត​ប្រាកដ​ទេ ប៉ុន្តែ ​អ្នកប្រើប្រាស់ WeChatភាគច្រើន ជា​អ្នករស់នៅ​ក្នុង​ទឹកដីចិន។ ​ក្រុមហ៊ុន​​​​​ចិន Tencent ​វិញ​ក៏​មិនបាន​ប្រឹងប្រែង​​​​ធ្វើអោយ​កម្មវិធី​WeChat​របស់​ខ្លួន មាន​​ប្រជាប្រិយ​ភាព​ដែរ។ ​

WeChat មិនមែន​ទើបតែ​​ជា​បណ្តាញសង្គម​ទី១ដែល​រុស្ស៊ី​បិទ​ដំណើរការ​ទេ។ កន្លងមក​ រុស្ស៊ី​បាន​បិទ​បណ្តាញ​Linkedln រួចមកហើយ។ ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ រុស្ស៊ី​បាន​​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​​អ៊ីនធ័រណែត។ ​ចាប់ពី​ខែ​កញ្ញា​ឆ្នាំ២០១៥​មក ច្បាប់ចម្រូងចម្រាស​រុស្ស៊ី ​​​​តំរូវអោយ​​បណ្តាញសង្គម​ សេវា​ផ្ញើសារ សេវា​ស្វែងរក​​ផ្សេងៗ​​ទាំង​របស់​រុស្ស៊ី ទាំង​របស់​បរទេស ​អោយ​​ស្តុកទុក​ទិន្នន័យ​ព័ត៌មាន​​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ជាជនជាតិ​​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ