អានតួអត្ថបទ

ជប៉ុននឹង​ថយ​ចំនួន​ប្រជាជន​អស់​៤០​លាន​នាក់ ក្នុង​រយៈ​ពេល​៥០ឆ្នាំ​ខាង​មុខ

នៅ​ឆ្នាំ​២០១៥​នេះ ជប៉ុន​មាន​ប្រជាជន​ចំនួន ១២៧​លាន​នាក់។ ប៉ុន្តែ​នៅ​ឆ្នាំ​២០៦៥ ចំនួន​ប្រជាជន​អាច​ថយ​ចុះ​មក​នៅ​ត្រឹម​តែ​៨៨​លាន​នាក់​ប៉ុណ្ណោះ ពោល​គឺ​ជប៉ុន​ត្រូវ​បាត់​បង់​ពលរដ្ឋ​អស់​៣៩​លាន​នាក់ ក្នុង​រយៈ​ពេល​៥០​ឆ្នាំ ដែល​ស្មើ​នឹង​ប្រមាណ​៣០%​បើ​បៀប​ទៅ​នឹង​ឆ្នាំ​២០១៥។ រដ្ឋាភិបាល​ជប៉ុន​ បាន​ដឹង​ច្បាស់​ណាស់​អំពី​ផលវិបាក​នៃ​ថយ​ចំនួន​ពលរដ្ឋ​ដែល​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ជប៉ុន​អាចត្រឹម​​សង្ឃឹម​​ពន្យឺត​ពេល និង​ទប់​លំនឹង​កុំ​ឱ្យ​បាត់​​ចំនួន​ប្រជាពលរដ្ឋ​លឿន​ពេក​តែ​ប៉ុណ្ណោះ ?

ប្រជាជន​ជប៉ុន​កាន់​តែ​ចាស់​ និង​បង្កើត​កូន​តិចៗ ដែល​នឹង​ប្រទេស​បាត់​បង់​ចំនួន​ពលរដ្ឋ​៤០​លាន​នាក់ ក្នុង​រយៈ​ពេល​៥០​ឆ្នាំ
ប្រជាជន​ជប៉ុន​កាន់​តែ​ចាស់​ និង​បង្កើត​កូន​តិចៗ ដែល​នឹង​ប្រទេស​បាត់​បង់​ចំនួន​ពលរដ្ឋ​៤០​លាន​នាក់ ក្នុង​រយៈ​ពេល​៥០​ឆ្នាំ © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាមរបាយការណ៍​របស់​​វិទ្យាសាស្ត្រ​ជាតិ​ស្រាវជ្រាវ​ប្រជាជន​និង​សន្តិសុខ នៃ​ក្រសួង​សុខាភិបាលចេញ​ផ្សាយនៅ​ថ្ងៃ​​ម្សិលមិញ រដ្ឋាភិបាល​ជប៉ុនមិន​អាច​រក្សា​កិច្ច​សន្យា ដែល​ចង់​រក្សា​ស្ថិរភាព​ប្រជាជន​ឱ្យនៅ​មាន​ចំនួន​១០០​លាន​នាក់ នៅ​៥០ឆ្នាំ​​ទៀត បានឡើយ។​ ព្រោះ​គ្មាន​គម្រោង​និង​គំនិត​ផ្តួចផ្តើម​ណា​ដែល​អនុញ្ញាត​ឱ្យ​ជប៉ុន​អាច​បង្កើនអត្រា​កំណើត​ប្រជាជន​បាន​ស៊ីជម្រៅ​សោះ។

 

នៅ​ឆ្នាំ​២០៥៣ ជប៉ុន​នឹង​មាន​ប្រជាជន​ក្រោម​១០០​លាន​នាក់។ ថ្វីបើ​នយោបាយ​រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​ស្ត្រីជប៉ុនម្នាក់​​នឹង​អាច​មាន​កូន1,44​នាក់​ជា​មធ្យម​ នៅ​ឆ្នាំ​២០៦៥​មែន ប៉ុន្តែ​នៅ​តិច​ជាង​ក្បួន​ ដែល​តម្រូវ​ឱ្យ​ ស្រី្ត​ម្នាក់​ត្រូវ​មាន​កូន​យ៉ាង​ហោច​២,០៨​នាក់ជា​មធ្យម​​ ដើម្បី​រក្សា​លំនឹង​ប្រជាជន​​ឆ្ងាយ​ណាស់។ ​

កាលពី​ឆ្នាំ​ទៅ​ ជប៉ុន​បានបង្កើត​កូន​តែ​ជាង​៩​សែន​នាក់​ប៉ុណ្ណោះ។ នេះ​ជា​ចំនួន​ដ៏​តិច​បំផុត​មិន​ធ្លាប់​មាន​ទេ​ គិត​ចាប់​ពី​ឆ្នាំ​១៨៩៩​មក។ ផ្ទុយ​ទៅ​វិញ​ចំនួន​មនុស្ស​ស្លាប់ បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​បំផុត ​ដល់​ជិត​១​លាន៣​សែន​នាក់ ក្នុង​មួយ​ឆ្នាំ​ទៅ​វិញ​ដដែល។

តាម​ធម្មតា ចំនួន​ប្រជាជន​ថយ​ចុះ តែង​តែ​អម​ជាមួយ​ដោយ​កំណើន​​ចំនួន​មនុស្ស​ចាស់​ កាន់​ច្រើន​ឡើងៗខ្លាំង។ ​ជប៉ុន ​ជា​ឧទាហរណ៍​ជាក់​ស្តែង​តែ​ម្តង។ នៅ​ឆ្នាំ​២០៦៥ ជប៉ុន​នឹង​ពលរដ្ឋ​ចាស់​អាយុ​លើស​៦៥​ឆ្នាំ​ចំនួន​៣៨,៤​ ទល់​នឹង​២៨%​នៅ​ឆ្នាំ​២០១៥ ឬ​១៨% នៅ​ប្រទេស​បារាំង។ អាត្រាពលរដ្ឋ​វ័យ​ចំណាស់​​នេះ​អាច​នឹង​ឡើង​ខ្ពស់​បន្ថែម​ទៀត ដោយ​សារ​តែ​មនុស្ស​មាន​អាយុ​កាន់​តែ​វែង។ នៅ​ឆ្នាំ​២០៦៥ ស្ត្រី​ជប៉ុន​អាច​មាន​សង្ឃឹម​រស់​ដល់​អាយុ​៩១,៣៥​ឆ្នាំ​ ទល់​នឹង​៨៧,៧៥ឆ្នាំ កាលពី​ឆ្នាំ​២០១៦។ ចំណែក​បុរស​វិញ​ អាច​សង្ឃឹម​មាន​អាយុ​វែង​ដល់​៨៥​ឆ្នាំ​ ជា​មធ្យម ទល់​នឹង​៨០​ឆ្នាំ​នៅ​ឆ្នាំទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ