អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន

ជំនួប​កំពូល​នៅ​ California​ រវាង​អាមេរិក​និង​អាស៊ាន​ពុំមែន​ជា​ការ​ប្រឆាំង​នឹង​ចិន​ទេ​

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​លោក Danny Russel អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​ប្រាប់​ដល់​ទីភ្នាក់ងារ​សារព័ត៌មានAP Reuters និង AFP ថា “ជំនួប​កំពូល​ដែល​លោក​អូបាម៉ា​ គ្រោង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នៅ ​California ជាមួយ​នឹង​ក្រុម​ប្រទេស​នៃ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ពុំមែន​ជា​ការ​ប្រឆាំង​នឹង​ប្រទេស​ចិន​នោះ​ឡើយ​។ ជា​សេចក្តីអះអាង​មួយ​ដែល​ធ្វើ​ឡើង​នៅ​ខណៈពេល​ដែល​វ៉ាស៊ីនតោន​និង​ប៉េកាំង​កំពុងប្រកួត​ប្រជែង​​ដណ្តើម​ឥទ្ធិពល យក​ឈ្នះ​រៀងៗ​ខ្លួន​នៅ​តំបន់​អាស៊ី។ 

ប្រធានាធិបតីអាមេរិក បារ៉ាកអូបាម៉ា
ប្រធានាធិបតីអាមេរិក បារ៉ាកអូបាម៉ា REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅ​បាំង​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​លោក​ប្រធានាធិបតី​អាមេរិក​នឹង​ទទួល​ស្វាគមន៍ថ្នាក់​ដឹកនាំ​​ប្រទេស​​សមាជិក​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ចំនួន​១០រូប​នៅ​ក្នុង​ជំនួប​​កំពូល​ក្រៅ​ផ្លូវការ​មួយ​​ដែល​​​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥​និង​១៦​កុម្ភៈ​ខាង​មុខ​នៅ​ក្រុងSunnylands,រដ្ឋCalifornie ។

 
ជា​ជំនួប​កំពូល​ថ្មី​ទែង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ក្រុម​ប្រទេសអាស៊ាន​ដែល​លោក Danny Russel អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​សង្កត់​ពាក្យ​​​ប្រាប់​​ដល់​ក្រុម​អ្នកកាសែតបរទេស​​ថា” ជាជំនួបដែលពុំមាន​ពាក់ព័ន្ធ​អ្វី​ជាមួយនឹង​ប្រទេស​ចិន​និង​ក៏​ពុំមែន​ជាការ​ប្រឆាំង​នឹង​​ចិន​ដែរ”។

លោក Russel បាន​ថ្លែងបន្ត​​ទៀត​ថា​”ជំនួប​នេះ មាន​កម្រិត​ខ្ពស់​ បូករូមនឹង​ការ​ធ្វើ​​វិនិយោគ​​អាមេរិក​នារយៈ​ពេល​៧​ឆ្នាំ​កន្លង​មក​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​និង​តំបន់​អាស៊ាន”។ ប្រសាសន៍​របស់​លោក Russel នេះ ហាក់ដូច​ជា​ចង់​គូស​បញ្ជាក់​ផង​ដែរ​ថា​ “នៅ​ពេល​នេះ អាមេរិក​កំពុងតែ​ស្វែង​​​រក​តុល្យាភាព​ជាថ្មី​ឡើង​វិញ​​នៅ​តំបន់​អាស៊ី ឬ​ ក្នុងន័យម្យ៉ាងទៀត​អាច​និយាយ​បាន​ដែរ​ថា “អាមេរិក វិលត្រឡប់​ទៅ​កាន់​តំបន់​អាស៊ី"។

ការវិលត្រឡប់​របស់​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ី​នេះ ក៏​ជា​យុទ្ធសាស្ត្រ​មួយ​​របស់​អាមេរិក​នៅ​ក្នុង​​ការ​ស្វែង​រក​កម្លាំង​ជាន្ថែម​នៅ​តំបន់​អាស៊ាន ដើម្បីអាច​ជា​កម្លាំងបន្ថែមនៅ​ក្នុង​ការ​ទប់ទល់​នឹង​​​​ទម្ង​ន់​​មហាយក្ខ​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

សូមបញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន ខិតខំប្រឹងប្រែងយ៉ាង​អស់​ពី​សមត្ថភាព​ដើម្បី ឲ្យ​មាន​ការ​រួបរួមគ្នា​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារតែ​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក មាន​ការ​ឈ្លោះ​​ទាស់ទែង​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយទីក្រុង​ប៉េកាំង នៅលើ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

រីឯ​ចិន​វិញ តែង​តែ​ទាមទារ​ជានិច្ច ថាដែន​សមុទ្រ​ចិន​ខាង​ត្បូងនេះ ​ជា​ដែន​អធិបតេយ្យភាព​​​របស់​ខ្លួន ព្រោះនៅទីនេះ ​សម្បូណ៌​ទៅដោយ​ជលផល​និង​ប្រេងកាត​ក៏​ព្រម​ទាំងជា​​កន្លែង​យុទ្ធសាស្ត្រ​ដ៏សំខាន់ សំរាប់ពាណិជ្ចកម្មពិភពលោក​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ