អានតួអត្ថបទ

លោកស្រី អ៊ុង សានស៊ូជី បាន​ទទួល​ការ​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​​នៅ​ចិន​

ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព លោកស្រី អ៊ុង សានស៊ូជី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន សប្តាហ៍​ក្រោយ ក្រោម​ការ​អញ្ជើញ​របស់​​​គណបក្ស​កុម្មុយនិស្ត​ចិន។ ជា​ទស្សនកិច្ចដែល​មិន​ធ្លាប់​មាន​ទេ​សម្រាប់​លោកស្រី​ប្រមុខ​បក្ស​ប្រឆាំងភូមា។ 

លោកស្រី​ អ៊ុង សានស៊ូជី បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ទៅ​បំពេញ​ទស្ស្ននកិច្ច​នៅ​ចិន
លោកស្រី​ អ៊ុង សានស៊ូជី បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ទៅ​បំពេញ​ទស្ស្ននកិច្ច​នៅ​ចិន REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​​ភូមា ដឹកនាំ​ដោយ​លោកស្រី អ៊ុង សានស៊ូជី បាន​ទទួល​ការ​អញ្ជើញ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ពី​ថ្ងៃទី ១០-១៤​មិថុនា។ នេះ​បើ​សេចក្តី​ជូន​ដំណឹង​ក្នុង​គេហទំព័រ​គណបក្ស។ ប៉ុន្តែ​ក្រុង​រ៉ង់ហ្គូន និង​គណបក្ស​ប្រឆាំង​ភូមា ពុំ​ទាន់​​មាន​​បញ្ជាក់​ព័ត៌មាន​ ឬ​ផ្តល់​ចម្លើយ​តប​អ្វី​ទាំង​អស់។

 

មាន​ទម្លាប់​ចុះឡើង​ និង​រាប់​អាន​ខ្លាំង​ជា​មួយ​ក្រុម​បស្ចឹម​លោក មហាយក្ស​ជិតខាង​ចិន មិន​ដែល​បាន​ឱកាស​​ទាក់ទង​​លោកស្រី​អ៊ុងសានស៊ូជីទេ។ កាលពី​ខែ​ធ្នូ​២០១៤ លោកស្រី​បាន​ជូន​ដំណឹង​ស្តីពី​​ទស្សនកិច្ច​នៅ​ចិន​ម្តង ​តែ​ត្រូវ​ប្រកាស​លុប​ចោល​ទៅ​វិញ។ ថ្ងៃ​នេះ​ចិន​បាន​ធ្វើ​សេចក្តី​អញ្ជើញជា​ថ្មី ដែល​ ធ្លាក់​មក​ជួន​ចំ​ពេល​ដែលសហគមន៍​អន្តរជាតិ​កំពុង​រិះគន់​យ៉ាង​ខ្លាំង ភាព​ស្ងប់​ស្ងាត់​របស់​​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ក្នុង​សំណុំ​រឿង​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា និង​ក្នុង​ពេល​ដែល​ចិន​និង​ភូមា មាន​សម្ពាធ​តាន​តឹង​តាម​ព្រំដែន​។

មាន​ប្រជាប្រិយភាព​ខ្លាំង អាចឈ្នះ​នាំ​មុខ​ ក្នុង​សម័យ​បោះឆ្នោត​សភា ខែ​វិច្ឆកា​ចុង​ឆ្នាំ លោកស្រី​អ៊ុងសានស៊ូជី នឹង​ត្រូវ​ទទួល​ជួប​ដោយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន​ផង ព្រមទាំង​អាច​មាន​ជំនួប​ជា​មួយ​​នាយករដ្ឋមន្ត្រីនិង​​ប្រធានាធិបតី​ចិន​ផង។ ប្រសិន​ដូច​ការ​គិត​ទុក លោកស្រី​ស៊ូជី អាច​នឹង​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​ចិន​ អំពី​ករណី​​អ្នក​និពន្ធ​លីវ សៀវបូ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១០ និង​អំពី​នយោបាយ​ផ្ទៃក្នុង​ភូមា នយោបាយជាតិ​និយម​ នៅ​ចំពោះ​មុខ​វិបត្តិ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

ទោះ​បី​ដឹង​ថា លោកស្រី​មិន​អាច​​ក្លាយ​ជា​ប្រធានាធិបតី ដោយ​ហេតុ​តែ​រដ្ឋធម្មនុញ្ញ​ហាមឃាត់​ក៏​ដោយ ក៏ក្នុង​ករណី​បក្ស​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត ​លោកស្រី​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ របស់​ភូមាដែល​ចិន​អាច​បង្កើន និង​បន្ត​រក្សា​នាម​ជា​អ្នក​​​វិនិយោគ​ធំជាង​គេ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ