អានតួអត្ថបទ
តៃវ៉ាន់-អំពើពុករលួយ

លោក​ចេន​ស៊ុយបៀន​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ដោយ​មូលហេតុ​សុខភាព​

លោក ចេន​ស៊ុយ​បៀន អតីត​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​កាលពី​ឆ្នាំ​២០១០​ឲ្យ​ជាប់​ពន្ធនាគារ​​២០​ឆ្នាំ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទើប​នឹង​ត្រូវ​បាន​​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នា​ថ្ងៃ​ចន្ទ​៥​មករា ដោយ​មូលហេតុ​សុខភាព ។

អតីត​​​ប្រធានាធិបតី​​កោះ​​តៃវ៉ាន់​​​លោក​​​ចេន ​ស៊ុយបៀន​​លើក​​ដៃ​​ស្វាគមន៍​​ដល់​ក្រុម​អ្នកគាំទ្រ​លោក​​នៅ​ពេល​​ចាកចេញ​ពី​ពន្ធនាគារ​​​ថ្ងៃ​ទី​​​៥​មករា​​២០១៥​
អតីត​​​ប្រធានាធិបតី​​កោះ​​តៃវ៉ាន់​​​លោក​​​ចេន ​ស៊ុយបៀន​​លើក​​ដៃ​​ស្វាគមន៍​​ដល់​ក្រុម​អ្នកគាំទ្រ​លោក​​នៅ​ពេល​​ចាកចេញ​ពី​ពន្ធនាគារ​​​ថ្ងៃ​ទី​​​៥​មករា​​២០១៥​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ជា​ប្រធានាធិបតី​នៃ​កោះ​តៃវ៉ាន់​នៅ​រវាង​ឆ្នាំ ២០០០​និង​២០០៨ លោក ចេន​ស៊ុយ​បៀន (Chen Shui-bian) ​ដែល​មាន​អាយុ​៦៤​ឆ្នាំ នឹង​ត្រូវ​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ពន្ធនាគារ​នៅ Taichung ភាគ​កណ្តាល​កោះ​តៃវ៉ាន់​​នា​ថ្ងៃ​ចន្ទ​នេះ ។ លោក ចេន ត្រូវ​គេ​ដឹក​បញ្ជូន​មក​កាន់​​មន្ទីរពេទ្យ​ក្នុង​ពន្ធនាគារ​នេះ​ដើម្បី​ទទួល​ការ​ព្យាបាល​រោគ ​ដោយ​សារ​លោក មាន​ជម្ងឺ​បាក់​​កម្លាំង​កាយ​និង​កម្លាំងចិត្ត​ជា​ធ្ងន់ធ្ងរ​និង​ជម្ងឺ​សសៃ​ប្រសាទ​ ParKinson ។

 
នា​ព្រឹកមិញ នៅ​ខាង​ក្រៅ​ពន្ធនាគារ គេ​ឃើញ​វត្តមាន​របស់​បក្សព័ន្ធ​ដែល​​ស្មោះសរ​នឹង​លោក​ចេន​ចំនួន​ប្រមាណ​ជា​ ២០០​នាក់ បាន​ឈរ​តម្រៀប​គ្នា​យ៉ាង​ណែនណាន់​តាន់តាប់​ដើម្បី​រង់​ចាំ​ទទួល​ស្វាគមន៍​នា​​ពេល​​ដែល​លោកចេន​ចាកចេញ​ពី​ពន្ធនាគារ ។ ពួក​គេ បាន​លើក​ទង់​បដា​ជា​ច្រើន​ដែល​មាន​ចារ​ជា​អក្សរ​ថា « ព្រះអាទិទេព​ប្រសិទ្ធិពរ​ជ័យ​កោះ​តៃវ៉ាន់ »ឬ​ ថា​« ជ័យោ​លោក​បៀន»។

គួរបញ្ជាក់ថា​នៅ​ក្នុង​ពន្ធនាគារ លោក​ចេន​ដែល​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ម្តង​រួច​មក​ហើយ​​កាលពី​ខែ​មិថុនា​មុន-​ចាប់ពី​អណេះតទៅ​នឹង​​ត្រូវ​ឲ្យ​គ្រូពេទ្យ​ តាម​ពិនិត្យ​រោគ​គាត់​ជា​រៀង​រាល់​ខែ។ រីឯ​ការ​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅឃុំ​នោះ​ ​អាច​នឹង​ត្រូវ​លុប​ចោល​បាន។ មិនតែប៉ុណ្ណោះ លោក ចេន ត្រូវ​បង់​ប្រាក់​ធានា​សំរាប់​នៅ​ក្រៅឃុំ​ចំនួន​ ២​លាន​ដុល្លារ​តៃ​វ៉ាន់ ឬ ត្រូវ​ជា ៥​ម៉ឺន​លុយ​អឺរ៉ូ។ កូន​ប្រុស​ម្នាក់​របស់​លោក​ចេន បាន​ថ្លែង​ប្រាប់​ដល់​ភ្នាក់ងារ​ព័តមាន​បារាំង AFP​ថា ”ពួក​គាត់​រំពឹងទុក​ដែរ​ថា អាច​នឹង​ដឹក​បញ្ជូន​ឪពុក​របស់​ពួកគេ​ត្រឡប់​មក​ផ្ទះសម្ពែង​វិញ ​បាន​យ៉ាង​ឆាប់​រហ័ស​បើ​អាច​ធ្វើ​ទៅ​​បាន​ដើម្បី​អាច​ឲ្យ​គាត់ ឆាប់​បាន​ទទួល​ការ​ព្យាបាល​រោគ​របស់​គាត់។

គួរំលឹកថា លោក ចេន​ស៊ុយ​បៀន​និង​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​បាន​លាង​លុយ​កខ្វក់​ជា​ច្រើន​លាន​ដុល្លារ​ ​តាម​រយៈ​ការ​ធ្វើ​អំណោយ​ដល់​គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​និង មូលនិធិ​សម្ងាត់​សំរាប់​ការទូត​នៅ​ឯបរទេស រួម​ទាំង​ការ​ស៊ី​សំណូក​សូកប៉ាន់​នៅ​លើ​កិច្ចសន្យា​ការងារ​សាធារណៈ​នានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ