អានតួអត្ថបទ
អាស៊ី-អាភៀន

ដំណាំ​អាភៀន​កើន​ឡើង​ខ្លាំង​នៅ​អាស៊ី​អាគ្នេយ៍

អ.ស.ប បាន​កត់​សម្គាល់​ថា ការ​ដាំ​អាភៀន​កំពុង​តែ​កើន​ឡើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៦ ដំណាំ​អាភៀន​នៅ​ក្នុង​ភូមិភាគ​នេះ​បាន​កើន​ទ្វេ​ដង កើន​ឡើង​នៅ​ប្រទេស​ឡាវ ថៃ និង​ភូមា។ 

ដំណាំ​អាភៀន​កើន​ឡើង​ខ្លាំង​នៅ​អាស៊ី​អាគ្នេយ៍
ដំណាំ​អាភៀន​កើន​ឡើង​ខ្លាំង​នៅ​អាស៊ី​អាគ្នេយ៍
ផ្សាយពាណិជ្ជកម្ម

 

យោង​ទៅ​តាម​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម ការ​ដាំ​អាភៀន​បាន​កើន​ឡើង​ខ្លាំង​មែន​ទែន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ វា​បាន​កើន​ឡើង​ជា​ពិសេស​នៅ​ប្រទេស​ភូមា​ឡាវ​និង​ថៃ ពោល​គឺ​ប្រមាណ​៤៨% គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៣១៩​លាន​ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៦។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​បាន​គូស​បញ្ជាក់​ថា ជាង​៩០%​នៃ​ដំណាំ​អាភៀន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឋិត​នៅ​ក្នុង​ប្រទេស​ភូមា និង​ថា ភូមា​បាន​ក្លាយ​ជា​ប្រទេស​លំដាប់​ថ្នាក់​លេខ​២​នៅ​អាស៊ី​ខាង​ដាំ​អាភៀន ដេញ​ប្រកិត​ពី​ក្រោយ​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ជាប់​លំដាប់​ថ្នាក់​លេខ​១។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​បាន​ពន្យល់​ថា ដំណាំ​អាភៀន​បាន​កើន​ឡើង គឺ​ដោយ​សារ​តែ​តម្លៃ​អាភៀន​កើន​ឡើង​ខ្លាំង។ ប្រភព​ដដែល​បាន​ទាញ​សញ្ញា​អាសន្ន ដោយ​បាន​អះអាង​ថា កំណើន​នៃ​ដំណាំ​អាភៀន​អាច​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​កើត​ឡើង​នៅ​ក្នុង​តំបន់ ដ្បិត​ឧក្រិដ្ឋកម្ម​ដែល​ទាក់ទិន​នឹង​គ្រឿង​ញៀន​កើន​កម្រិត​និង​កើន​ចំនួន។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ