អានតួអត្ថបទ
ចិន-ការពារជាតិ

លោក ហ៊ូ ជិនតាវ ​ប្រាប់កង​កម្លាំង​ជើងទឹក​ចិន​ឲ្យត្រៀម​ខ្លួនជា​ស្រេច​ដើម្បី​ចូល​ប្រយុទ្ធ​

នៅថ្ងៃអង្គារ​ទី៦​ធ្នូ​ឆ្នាំ២០១១​ម្សិលមិញ​ ​ លោក​ប្រធានាធិបតី​ចិន​ ​ ហ៊ូ​ ជិនតាវ​ បាន​ថ្លែង​ប្រាប់​ កងកម្លាំង​ជើងទឹក​ចិន​ឲ្យ​ត្រៀម​លក្ខណៈ​ជាស្រេច​ដើម្បី​ចូល​ប្រយុទ្ធ​ ​ ហើយនិង​ឲ្យ​បន្ត​ធ្វើ​ទំនើបកម្ម​សម្រាប់​ការពារ​សន្តិសុខជាតិ​។​ នេះ​ជាការ​ប្រកាស​ឲ្យ​ដឹង​ដោយ​ទីភ្នាក់ងារ​ចិន​ថ្មី។

លោក​ប្រធានាធិបតី​ចិន​ ​ ហ៊ូ​ ជិនតាវ​
លោក​ប្រធានាធិបតី​ចិន​ ​ ហ៊ូ​ ជិនតាវ​ REUTERS/Herwig Prammer
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ចិន​ ​ ហ៊ូ​ ជិនតាវ​ បាន​ថ្លែង​អំពាវនាវ​ឲ្យ​កងកម្លាំង​ជើងទឹក​ចិន​​ “ពន្លឿន​ការធ្វើ​ទំនើបកម្ម​និងឲ្យ​ពន្លឿន​ការរៀបចំ​ត្រៀម​លក្ខណៈ​សម្រាប់​ចូល​ប្រយុទ្ធ”​។​ នេះជាការ​ប្រកាស​ផ្សាយ​ឲ្យដឹង​ដោយ​ទីភ្នាក់ងារ​ចិន​ថ្មី។​ ទាំងនេះ​ ក្នុង​ខណៈពេល​ដែល​មហិច្ឆតា​របស់​ប្រទេសចិន​ក្នុងវិស័យ​ដែនសមុទ្រ​បាន​បង្ក​ឲ្យ​កើតមាន​ក្តីបារម្ភ​ដល់​ប្រទេស​ជិតខាង​និង​ដល់​សហរដ្ឋ​អាមេរិក។

 
លោក​ ហ៊ូ​ ជិនតាវ​ បាន​ថ្លែង​យ៉ាងនេះ​នៅ​ចំពោះមុខ​គណៈកម្មការ​មជ្ឈិម​យោធាចិន​ដែល​មាន​រូបលោក​ជា​ប្រធាន​ ​ ហើយនិង​មាន​វត្តមាន​របស់​លោក​ Xi Jinping ​ដែលជា​អនុប្រធាន​ផងដែរ​។​ លោក​ Xi Jinping ​ដែល​គេ​មើលឃើញថា​ជាអ្នក​ត្រូវ​ឡើង​មក​ស្នងតំណែង​បន្តពី​ លោក​ ហ៊ូ​ ជិនតាវ​។

គួររំលឹកថា​ ​ កងកម្លាំង​យោធាចិន​ធ្លាប់បាន​ប្រកាស​ប្រាប់ថា​ ​ គេត្រូវ​ធ្វើ​សមយុទ្ធ​នាវា​នៅ​ចុងខែ​វិច្ឆិកា​នៅ​ “​ប៉ែក​ខាងលិច​នៃ​មហាសាគរ​ប៉ាស៊ីហ្វិក​”​ ​ ក្នុង​បរិបទ​តានតឹង​បង្កឡើង​ដោយ​ជម្លោះ​ដែនដី​និង​ដែន​សមុទ្រ​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជិតខាង។

ការប្រកាស​ទាំងនេះ​ធ្វើ​ឡើង​ក្រោយពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ ហើយដែល​នៅ​ឱកាសនោះ​លោក​អូបាម៉ា​បាន​ប្រកាស​ប្រាប់ថា​ ​ សហរដ្ឋ​អាមេរិក​នឹង​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី។

ពាក់ព័ន្ធនឹង​ការប្រកាស​ប្រាប់​របស់​ លោក​ប្រធានាធិបតី​ចិន​ ​ ហ៊ូ​ ជិនតាវ​ ខាងលើនេះ​ ​ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ថ្លែង​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ចំពោះមុខ​ការកើន​ឡើង​ខ្លាំង​នៃ​ថវិកា​ផ្តល់ឲ្យ​កងកម្លាំង​ម៉ារីនចិន​ ​ ជាពិសេស​ក្នុង​វិស័យ​សព្វាវុធ​ទំនើបៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ