អានតួអត្ថបទ
ឥណ្ឌា

រដ្ឋអំណាច​ ឥណ្ឌា ​និង​​ពួក​ឧទ្ទាម​នៃ​​រដ្ឋ​ Assam ​​ចុះ​កិច្ច​​ព្រមព្រៀង​​សន្តិភាព​​

រដ្ឋាភិបាល​ឥណ្ឌា ​និង​​រណសិរ្ស​​រួម​រំដោះ ​Assam​ នៅ​​ថ្ងៃ​សៅរ៍​​ម្សិលមិញ ៣​កញ្ញា ​បាន​​ចុះ​កិច្ច​ព្រមព្រៀង​ ដើម្បី​​បញ្ឈប់​ អំពើ​ហិង្សា។ កិច្ច​​ព្រមព្រៀង​​ដែល​​បើក​​ផ្លូវ​​ឲ្យ​​ទៅ​រក​​ការ​​ចរចា​សន្តិភាព​ នៅ​​រដ្ឋ​​ Assam ​ស្ថិត​​នៅ​ប៉ែក​​ឦសាន​​នៃ​​ប្រទេស​​ឥណ្ឌា។​ ក្នុង​​អំឡុង​ពេល​​២០​​ឆ្នាំ​ អធិករណ៍ ​បាន​បណ្តាល ​ឲ្យ​​ស្លាប់​​ជន​ជាង​ ១ ​ម៉ឺន​៨០០០​​នាក់។​

ទេសភាព​រដ្ឋ Assam នៅ​ឥណ្ឌា​
ទេសភាព​រដ្ឋ Assam នៅ​ឥណ្ឌា​ Rita Willaert
ផ្សាយពាណិជ្ជកម្ម

 

គឺ​ជា​ការ​មាន​ជោគជ័យ​ដំបូង​នៅ​ក្នុង​ការ​ចរចា​រវាង​ក្រុម​ឧទ្ទាម​នៃ​រណសិរ្ស​​រួម​រំដោះ Assam និង​រដ្ឋាភិបាល​ឥណ្ឌា​តាំង​ពី​​ជិត​បី​ឆ្នាំ​មក​ហើយ។ ហើយ​ការ​ចរចា​ថ្មី​នេះ អាច​កើត​មាន​ទៅ​បាន​ក៏​ដោយសារ​កំណែន​ជាពិសេស​របស់​ពួក​បញ្ញវន្ត និង​សង្គម​ស៊ីវិល​នៃ​តំបន់ Assam និង​ដែល​បាន​រុញ​ច្រាន ភាគី​ទាំង​ពីរ​ឲ្យ​និយាយ​រកគ្នា​ឡើង​វិញ។

តាម​ពិត​ កតិកាសញ្ញា​នេះ ផ្តួចផ្តើម​ឲ្យ​មាន​វគ្គ​ដ៏​សំខាន់ នៃ​ការ​ចរចា​និង​ធ្វើ​ឲ្យ​មាន​ការ​ឈប់​បាញ់គ្នា​ជា​បណ្តោះអាសន្ន​ដែល​នឹង​អនុញ្ញាត ឲ្យ​បណ្តាជន​អាច​ដក​ដង្ហើម​បាន​នៅ​ក្នុង​សង្គ្រាម​តស៊ូ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ជន​ជាង​១​ម៉ឺន​៨​ពាន់​នាក់​ក្នុង​អំឡុង​ពេល​២០​ឆ្នាំ។

ពួក​ឧទ្ទាម​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​ឥណ្ឌា បាន​បន្ទន់​គោល​ជំហរ​ខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ជាពិសេស ចាប់តាំង​ពី​ពួក​គេ បាន​បាត់បង់​ការ​គាំទ្រ​ពី​ខាង​ប្រទេស បង់ក្លាដែស ជិតខាង​ដែល​នា​ពេល​ថ្មីៗ បាន​ចាប់​ខ្លួន​និង​បញ្ជូន​មេកើយ​ធំៗ ជា​ច្រើន​របស់​ពួក​គេ​ទៅ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា។

នៅ​ថ្ងៃ​នេះ រណសិរ្ស​រំដោះ Assam លែង​ទាមទារ​ចង់​បាន​ឯករាជ្យ​នៃ​រដ្ឋ Assam ទៀត​ឡើយ ប៉ុន្តែ ទទូច​ឲ្យ​សើរើ ពិនិត្យ​ឡើង​វិញ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ដើម្បី​រួម​បញ្ចូល ឲ្យ​បាន​ប្រសើរ​ជាង​មុន​នូវ​សិទ្ធិ របស់​បណ្តាជន​មូលដ្ឋាន៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ