អានតួអត្ថបទ
ជប៉ុន

សកម្មភាពគាំទ្រ​នៃក្រុមប្រទេស​G7​ជួយជំរុញ​ទីផ្សារភាគហ៊ុន​អាស៊ី​

ទីផ្សារ​ភាគហ៊ុន​នៅអាស៊ី​ ​ ជាពិសេស​នៅ​ទីក្រុង​តូក្យូ​បាន​ស្គាល់​ការ​កើន​ស្ទុះ​ដ៏​គួរ​ឲ្យ​កត់​ សម្គាល់​នៅ​ថ្ងៃសុក្រ​ទី១៨​មីនា​នេះ​ ​ ក្រោយពី​ក្រុម​ប្រទេសG7​បាន​មាន​សកម្មភាព​រួមគ្នា​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ ទប់ទល់​នឹង​ការស្ទុះ​កើនឡើង​ថ្លៃ​ខ្លាំងនៃ​ប្រាក់យេន​ជប៉ុន។ 

ទីផ្សារ​រូបិយវត្ថុ​​នៅ​ទីក្រុង​តូក្យូ
ទីផ្សារ​រូបិយវត្ថុ​​នៅ​ទីក្រុង​តូក្យូ © Reuters/Toru Hanai
ផ្សាយពាណិជ្ជកម្ម

01:39

សេចក្តីរាយការណ៍របស់​ សៀក សារិន

មួយថ្ងៃ​ក្រោយពី​មាន​ការធ្លាក់​ស្រុតចុះ​បន្តិច​បន្តួច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ ហើយនិង​ក្រោយពី​មាន​ការ​ធ្លាក់​ដួល​ដាំដូង​យ៉ាងខ្លាំង​កាលពី​ថ្ងៃចន្ទ​និង​ថ្ងៃអង្គារ​កន្លងទៅ​ដែល​បាន​បណ្តាល​ឲ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​តូក្យូ​បាន​ស្គាល់​ការ​បាត់បង់​អស់​ប្រមាណ​១៦%។​ ទីផ្សារ​ភាគហ៊ុន​ជប៉ុន​នៅ​ថ្ងៃសុក្រ​នេះ​បាន​ស្ទុះ​កើន​ឡើងវិញ​ប្រមាណ​២,៧២%​ ក្រោយពី​មាន​ការ​ប្រកាស​ឲ្យ​ដឹងថា​ ​ ក្រុម​ប្រទេស​ឧស្សាហកម្ម​ធំៗ​G7​នឹង​ធ្វើ​អន្តរាគមន៍​នៅ​លើ​ទីផ្សារ​ដើម្បី​ជួយ​ខាឃាំង​កុំ​ឲ្យ​ប្រាក់យេន​ជប៉ុន​ឡើងថ្លៃ។

 
អន្តរាគមន៍​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ធំៗ​G7​ដើម្បី​ជួយ​ខ្ទប់​ស្កាត់​កុំ​ឲ្យ​ប្រាក់យេន​ជប៉ុន​ឡើងថ្លៃ​ខ្ពស់​នេះ​ ​ បាន​ធ្វើឲ្យ​ប្រាក់​យេន​កើនឡើង​លើសពី​៨០យេន​ក្នុង១ដុល្លារ​នៅ​ទីក្រុង​តូក្យូ​ ​ ក្រោយ​ពី​បាន​ឡើង​ដល់​ឯតទគ្គកម្ម​៧៦,៥២យេន​ក្នុង១ដុល្លារ។

ការ​ឡើង​ថ្លៃ​ខ្លាំង​នៃ​ប្រាក់យេន​បែបនេះ​ ​ គឺ​ពិតជា​ឧបសគ្គ​មក​ខាឃាំង​ពុំឲ្យ​សហគ្រាស​ជប៉ុន​អាច​មាន​សកម្មភាព​លូតលាស់​ទៅរួច។​ ហើយ​ជា​ពិសេស​ ក្នុង​ខណៈពេល​ដែល​សកម្មភាព​ឧស្សាហកម្ម​ជប៉ុន​កំពុង​តែ​ធ្លាក់​ស្រុត​ចុះ​ដោយហេតុ​តែ​ទទួល​រងគ្រោះ​មហន្តរាយ​ធម្មជាតិ​នៃ​ថ្ងៃ​ទី១១​មីនា។

គួរកត់​សម្គាល់​ថា​ ​ នៅ​ថ្ងៃសុក្រ​ទី១៨​មីនា​នេះ​ ​ ទីផ្សារ​ភាគហ៊ុន​នៃ​ប្រទេស​អាស៊ី​ឯទៀតៗ​បាន​ស្ទុះ​កើនឡើង​តាម​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​តូក្យូ។​ នៅ​រសៀល​ថ្ងៃសុក្រនេះ​ ទីផ្សារ​ភាគហ៊ុន​នៃ​ទីក្រុង​ហុងកុង​បាន​កើនឡើង​ប្រមាណ​០,៥៤%​ ​ ទីផ្សារ​ភាគហ៊ុន​នៃ​ទីក្រុង​សៀងហៃ​​បាន​កើនឡើង​ប្រមាណ​០,៦១%។​ ទីផ្សារ​ភាគហ៊ុន​នៃ​ទីក្រុង​សេអ៊ូល​បាន​កើនឡើង​ប្រមាណ​១,១៣%។​ នៅ​តៃវ៉ាន់​កើនឡើង​១,៣៥%.....។ល។......
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ