អានតួអត្ថបទ
ប៉ាគីស្ថាន

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សាសនា​របស់​ជនជាតិ​ភាគតិច​ត្រូវគេ​ធ្វើឃាត​

ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​បាញ់​សម្លាប់​លោក​Shahbaz Bhatti រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទទួល​បន្ទុក​កិច្ចការ​សាសនា​របស់​ជនជាតិ​ភាគ​តិច នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ ក្នុង​ព្រឹក​ថ្ងៃ​ពុធ​ទី​២​មីនា​នេះ។​ ឃាតកម្ម​នេះ អាច​ទាក់ទិន​ទៅ​នឹង​ជំហរ​នយោបាយ​របស់​រដ្ឋមន្ត្រី​រូប​នេះ ពីព្រោះ​លោក​បាន​ចេញ​មុខ​ទាមទារ​ឈប់​ឲ្យ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ទៅ​លើ​ អ្នក​ជេ​ប្រមាថ​សាសនា​អ៊ីស្លាម។ 

​ពួក​បាតុករ​ សុទ្ធសឹងជា​អ្នក​​ដែល​​ប្រឆាំង​​មិន​ឲ្យ​​ធ្វើ​​វិសោធនកម្ម​​ទៅ​លើ​​ច្បាប់​ស្តី​ពី​​ការ​ជេរប្រមាថ​​សាសនា​​អ៊ីស្លាម​
​ពួក​បាតុករ​ សុទ្ធសឹងជា​អ្នក​​ដែល​​ប្រឆាំង​​មិន​ឲ្យ​​ធ្វើ​​វិសោធនកម្ម​​ទៅ​លើ​​ច្បាប់​ស្តី​ពី​​ការ​ជេរប្រមាថ​​សាសនា​​អ៊ីស្លាម​ © AFP
ផ្សាយពាណិជ្ជកម្ម

01:11

សេចក្តីរាយការណ៍របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

បុរស​ពីរ​នាក់​ជិះ​ម៉ូតូ ជា​អ្នក​បាន​បាញ់​រះ​ទៅ​លើ​រថយន្ត​របស់​លោក Shahbaz Bhatti នៅ​កណ្តាល​​រដ្ឋធានី​អ៊ីស្លាម៉ាបាដ។​ លោក​រដ្ឋមន្ត្រី​បាន​ស្លាប់​នៅ​ពេល​ដែល​គេ​ដឹក​លោក​ទៅ​ដល់​មន្ទីពេទ្យ។

 
លោក​Shahbaz Bhatti ដែល​ជា​អ្នក​កាន់​គ្រិស្ត​សាសនា បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ពួក​អ៊ីស្លាម​ជ្រុល​និយម​ តាំង​ពី​លោក​បាន​ចេញ​មុខ​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​មួយ​ប្រកប​ទៅ​ដោយ​សង្គ្រាម​ប៉ាកកា។​ ច្បាប់​នោះ​តម្រូវ​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ណា​ដែល​ហ៊ាន​ជេរ​ប្រមាថ​សាសនា​អ៊ីស្លាម។ ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក​Shahbaz Bhatti បាន​ទទួល​ការ​គំរាមគំហែង​ជា​ញឹកញយ​ដ្បិត​លោក​បាន​ប្រកាស​ជម្រុញ​ឲ្យ​កែប្រែ​ច្បាប់​នេះ។

កាល​ពី​ថ្ងៃ​ទី​៤​កក្កដា​កន្លង​ទៅ​នេះ អភិបាល​ខេត្ត​Penjab ត្រូវ​បាន​គេ​ធ្វើ​ឃាត ពីព្រោះ​គាត់​បាន​ចេញ​មុខ​ការពារ​ស្ត្រី​អ្នក​កាន់​គ្រិស្តសាសនា​ម្នាក់ ដែល​ត្រូវ​ពួក​អ្នក​ភូមិ​ចោទ​ថា បាន​ជេ​ប្រមាថ​ព្យាការី​សាសនា​អ៊ីស្លាម​Mahomet។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាតុកម្ម​ជា​ច្រើន​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស ប៉ាគីស្ថាន។ ​ពួក​បាតុករ​សុទ្ធសឹង​ជា​អ្នក​ដែល​ប្រឆាំង​មិន​ឲ្យ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​ជេប្រមាថ​សាសនា​អ៊ីស្លាមនេះ។ ​រដ្ឋាភិបាល​ដែល​ឋិត​នៅ​ក្រោម​គំនាប​របស់​មហាជន​ថែម​ទាំង​បាន​ធានា​អះអាង​ថា​នឹង​ពុំមាន​ទៅ​កើត​ទេ​ការ​កែប្រែ​ច្បាប់​មួយ​នេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ