អានតួអត្ថបទ
ភូមា

រដ្ឋាភិបាល​​​ភូមា​​​តឹងរ៉ឹង​​​ខ្លាំង​​​ជា​មួយ​​​សារព័ត៌មាន​

រដ្ឋាភិបាល​​​​ស៊ីវិល​​​ថ្មី​ នៅ​​ភូមា ​នៅតែ​​បង្ហាញ​​ជំហរ​​ដ៏​តឹងរឹង​​បំផុត​​ជាមួយ​សារព័ត៌មាន។អ្នក​កាសែត​​ភូមា​​ម្នាក់​​ដែល​​ធ្វើការ​​ឲ្យ​​បណ្តាញ​ទូរទស្សន៍​​មួយ​​​នៅ​​ក្នុង​​ប្រទេស​ Norvège​ ត្រូវ​​បាន​​​អាជ្ញាធរ​ភូមា ​ផ្តន្ទាទោស​​ឲ្យ​​ជាប់​ឃុំឃាំង​ក្នុង​​ពន្ធនាគារ​​​ចំនួន​ ១៣​​ឆ្នាំ។ ស្របគ្នា​​នេះ​ដែរ​ ជន​ជាតិ​​​​អូស្រ្តាលី​​​ម្នាក់​ទៀត​​​ដែល​​ជា​​នាយក​ទស្សនាវដ្តី​​សេដ្ឋកិច្ច​​ប្រចាំ​​សប្តាហ៍​​​​តាំង​​ពី​​១១​​ឆ្នាំ​​មក​​ហើយ​​នៅ​​ទីក្រុង​ ​Rangoon​ ក៏​ត្រូវ​​បាន​​ចាប់​​ខ្លួន​ដែរ​នៅ​​អាកាសយានដ្ឋាន​​​Rangoon​ នាពេល​​ដែល​​គាត់​​វិល​​ត្រឡប់​​​មក​​ពី​​ប្រទេស​​ថៃ​​វិញ។

នាយករដ្ឋមន្ត្រី ភូមា Thein Sein.
នាយករដ្ឋមន្ត្រី ភូមា Thein Sein. Reuters
ផ្សាយពាណិជ្ជកម្ម

02:08

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

ពុំ​មាន​អ្នក​ណា​មួយ​​នឹក​សង្ឃឹម​ទាល់​តែសោះ​​ថា រដ្ឋាភិបាល​ស៊ីវិល​ថ្មី​នៃ​ប្រទេស​ភូមាដែល​មាន​សមាជិក​ភាគ​ច្រើន​សុទ្ធតែជា​អតីត​​ពួក​យោធា​នោះ​​ ផ្លាស់ប្តូរ​​គំនិត​យ៉ាង​រហ័ស​ងាក​មក​មនោគម​វិជ្ជា​ប្រជាធិបតេយ្យ​នោះឡើយ។ ការ​វាយសំពង​នា​រយៈ​ពេល​​ចុង​ក្រោយ​នេះ​ប្រឆាំង​ទៅ​លើ​អ្នកកាសែត គឺ​ជា​ការ​បញ្ជាក់​មួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​ការ​ដែល​នាយក​រដ្ឋមន្ត្រី​ថ្មី​ភូមា​Thein Sein​នៅ​តែ​បន្ត​មាគ៌ា​នយោបាយផ្តាច់ការ​នៃរបប​សឹកដដែល។

អ្នកកាសែត ភូមា ឈ្មោះ Maung Maung Zeya បាន​​ធ្វើ​ការ​ដោយ​សម្ងាត់​សំរាប់ទូរទស្សន៍​សំឡេង​ប្រជាធិបតេយ្យរបស់ ភូមា ​Democratic Voice of Burma ដែល​​មាន​​មូលដ្នាន​នៅ​ទីក្រុង Oslo ប្រទេស Norvège ។

អ្នកកាសែត​ភូមានេះ ត្រូវ​បាន​អាជ្ញាធរ​ភូមា​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​១៣​ឆ្នាំ ពីបទ​បាន​ថត​រូបភាព​បន្ទាប់ពីមាន​ការផ្ទុះមួយ​នៅ​​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ភូមា​កាលពីខែ​មេសា​ឆ្នាំ​មុន។ លោក Maung Maung Zeya គឺ​ជា អ្នក​កាសែត​មួយរូប​ក្នុង​ចំណោម​អ្នកកាសែត​ទាំង​១៣​នាក់​ដែល​កំពុង​ជាប់ឃុំឃាំង​​ក្នុង​ពន្ធនាគារ​ភូមា​នាបច្ចុប្បន្ននេះ។

ចំណែក ករណី​នៃជនជាតិ​អូស្ត្រាលី លោក Ross Dunkley​វិញ ធ្វើឲ្យគេភ្ញាក់ផ្អើលនិងគួរ​​ឲ្យ​​​​​​​ឆ្ងល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លាំង ​ពីព្រោះ អ្នកកាសែត​រូបនេះ បានបង្កើត​ទស្សនាវដ្តីសេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍​របស់​ខ្លួន ឈ្មោះ Myanmar Times​តាំងពីឆ្នាំ​២០០០​មកម៉្លេះ -ទស្សនាវដ្តី​ដែល​មាន​គោលដៅ​​​​​ជួ​យ​លើក​មុខមាត់​នៃ​របប​សឹកភូមា​នៅ​ចំពោះមុខ​សហគមន៍អន្តរជាតិ។

លោក ​Ross Dunkley ប្រហែលជាអាចត្រូវចាប់ខ្លួន​ដោយសារ​តែមានជម្លោះផ្ទៃក្នុងនៃ​កាសែត​របស់​គាត់។ ក៏ប៉ុន្តែ ទោះជាក្នុង​ហេតុផលណាក៏ដោយក្តី ការចាប់ខ្លួន​អ្នកកាសែត​ជាតិ​អូស្ត្រាលី​នេះ និង​ ការផ្តន្ទាទោស​លើ អ្នកកាសែតភូមា​ ​ Maung Maung Zeya ជា​សញ្ញា​ច្បាស់​មួយ​បញ្ជាក់​​​​​​​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ស៊ីវិល​​ភូមា​ថ្មី​នេះ ពិត​​ជា​នឹង​​មិនបណ្តែត​ បណ្តោយ​​​ឲ្យ​​អ្នកកាសែត​ធ្វើអ្វីៗតាមអំពើ​ចិត្តនោះទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ