អានតួអត្ថបទ
ឥណ្ឌា

HRW ចោទថា​ ឥណ្ឌា​​រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​​យ៉ាងច្រើន​ក្រោយ​ពី​​ភេរវកម្ម​នៅ​ឆ្នាំ​ ២០០៨​

អង្គការ​​​ការពារសិទ្ធិមនុស្ស Human Rights Watch បាន​បរិហារ​ប្រទេស​ឥណ្ឌា អំពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស។ នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នំារបស់ខ្លួន ចេញ​ផ្សាយ​នា​ថ្ងៃ​ម្សិលមិញ​Human Rights Watch បាន​ចោទ​ទីក្រុង ញូដេលី ពីការ​​ធ្វើ​ទារុណកម្ម ​ការ​រើសអើងសាសនា និង​​ការចាប់​ខ្លួនជនជាប់សង្ស័យ​ជា​ច្រើន​នាក់ នៅ​ក្រោយអំពើភេរវកម្មជាច្រើនបន្តបន្ទាប់គ្នា នៅ​ឆ្នំា ២០០៨ មក។

Logo của tổ chức Human Rights Watch
Logo của tổ chức Human Rights Watch Reuters
ផ្សាយពាណិជ្ជកម្ម

 

02:14

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

អង្គការការពារសិទ្ធិមនុស្ស Human Right Wacth (HRW) បានចោទប្រទេស ​ឥណ្ឌា ថា​បាន​​​រំលោភ​​បំពានសិទ្ធិ​មនុស្ស​យ៉ាងច្រើន ​នៅ​ក្នុង​ប្រទេស ក្រោយពី​​​​ភេរវកម្ម​បំផ្ទុះគ្រាប់បែក​នៅ ក្រុង Jaipur ក្រុង  Ahmedad  ប៉ែក​ខាងលិច​ប្រទេស និង​នៅ​​ ទីក្រុង New Delhi  នៅ​​ឆ្នាំ​២០០៨​ភេរវកម្មដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ១៥០ នាក់។

យោងតាមរបាយការណ៍របស់ អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​ HRW ពួកជន​រងគ្រោះ ភាគ​ច្រើន​ជា​​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ និង​ត្រូវ​បាន នគរបាល​ឥណ្ឌា​ចោទ​ថា ជា​សមាជិក​នៃ​ចលនា​អ៊ីស្លាម​​​និយមជ្រុល Moudjahidine ឥណ្ឌា។ ចលនា​អ៊ីស្លាម​និយមជ្រុល Moudjahidine​ នេះ បាន​​ប្រកាស​ថា​ពួក​គេ​ជា​អ្នក​បង្ក​ភេរវកម្ម​ នៅ​ឆ្នាំ​២០០៨។

អង្គការ HRW ​បានបង្ហើប​ឲ្យដឹង ថា ជនជាប់សង្ស័យ​ជាច្រើននាក់ ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ដោយ​គ្មាន​ទាំង​កត់​ឈ្មោះ​​​ទុក​នៅ​ក្នុង​បញ្ជី​នៃ​ការ​ចាប់​ខ្លួន​របស់​ពួក​គេ​ដែរ។ ចំណែក​  ការ​ធ្វើ​ទារុណកម្មនានាវិញ ​ ជាញឹកញាប់ អ្នក​ទោស​ត្រូវ បានគេ​បិទ​​​ភ្នែក​​​មិន​ឲ្យ​មើល​ឃើញ​ដោយ​ចងបន្ទះ​ក្រណាត់ និង​ ឆក់ខ្សែភ្លើង យ៉ាងវេទនា​ បំផុត​នៅ​​ពេលដែល​ពួក​ទាហាន​ធ្វើការ​សួរចម្លើយម្តងៗ។

អង្គការការពារសិទ្ធិមនុស្ស ខាងលើនេះ បានព្រមាន អាជ្ញាធរឥណ្ឌា  ប្រឆាំងទល់នឹង ​ទង្វើ រំលោភ​បំពាន​ខុសច្បាប់​ទាំងនេះ​​​​ទៅ​លើពួក​​អ្នកទោស​​ ដោយ​ ចោទថា ទាហានឥណ្ឌា មានការ​ខ្វះ​ខាតជា​ច្រើនក្នុងវិស័យ​​អប់រំហ្វឹកហ្វឺន​​និង​​ក៏​ពុំ​ឲ្យ​តម្លៃ​បន្តិចបន្តួចសោះ​ដល់អ្នកទោស។

 យ៉ាងណាមិញ  ការ​ដាក់​គំនាប ដោយ​ប្រើ​ហិង្សា​​​ អមនុស្សធម៌បែបនេះ នឹង ​ជះផល​វិបាក​ដ៏​ធ្ងន់ធ្ងរ ដល់​អាជ្ញាធរឥណ្ឌា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អ៊ីស្លាម​និយម​ជ្រុល​នៅ​ក្នុង​ប្រទេស។ 

Human Right Wacth (HRW)  បានបន្ថែមទៀតថា  « ​ដោយ ពឹង​ផ្អែក​ទៅលើ ការឆ្លើយ​សារភាព​របស់​អ្នកទោស ដោយការបង្ខិតបង្ខំ​​  ការធ្វើ​ទារុណកម្ម ​ និង​​​ជួន​កាល​ខ្លះដោយ កែច្នៃ​ប្រឌិត​ផង​នោះ រដ្ឋាភិបាល​ឥណ្ឌា អាច​នឹង​ជ្រុល​ជ្រួ​ស​ខ្លួន ​ក្នុង​ការ ដាក់ទណ្ឌកម្ម​ទៅលើ​ជនស្លូតត្រង់ និង ទុក​​ឲ្យ​​ពួកភេរវជន​មែនទែន​ ​បាន​រួចខ្លួន​ និង​​មាន​សេរីភាព​នៅ​ក្រៅ​ការ​ឃុំឃាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ