អានតួអត្ថបទ
ចិន

ពលរដ្ឋ​ចិន​មិន​អាច​តាមដាន​ព័ត៌មាន​ទាក់ទង​នឹង​ព្រឹត្តការណ៍​បះបោរ​នៅ​ក្នុង​ប្រទេសអេហ្ស៊ីព្ទ​លើ​គេហទំព័រ

រដ្ឋាភិបាល​អេហ្ស៊ីប ទើបបាន​​បិទ​ប្រព័ន្ធ​អិនធ័រណេត​ជាបណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​២៨​មករា​​នៅទូទាំង​ប្រទេស ។ គោលដៅ​គឺ​ដើម្បី​រារាំង​កុំ​ឲ្យ​ពួក​អ្នក​ប្រឆាំង​នឹងរដ្ឋអំណាច​អេហ្ស៊ីប អាច​ចូល​ប្រើ​ប្រាស់​ប្រព័ន្ធ​អិនធ័រណេត បាន​ក្នុងការ​រៀបចំ​ចាត់ចែង​ចលនា​ប្រឆាំង​របស់​ខ្លួន។ ចលនា​ប្រឆាំង​របស់​ប្រជាជន​អេហ្ស៊ីប​​តាម​រយៈ​ប្រព័ន្ធ​អិនធ័រណេត​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ទៀត​មាន​ការភិតភ័យ​ខ្លាំង​ដូច​ជា​ប្រទេស​ចិន​ជាដើម។ ប្រទេស​ចិន​ដែល​ទើប​នឹង​បិទ​ខ្ទប់​ពាក្យ អេហ្ស៊ីប​ នៅ​តាមគេហទំព័រ​សំខាន់ៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ប្រជាជន​ចិន មាន​លទ្ធភាព​ដឹង​ព័តមាន​ស្តីពី ​ស្ថានការណ៍​នានា​ដែល​កំពុង​វិវឌ្ឍ​​ទៅនៅ​​ប្រទេស​អេហ្ស៊ីប​​នា​បច្ចុប្បន្ន​នេះ​។

អ្នកប្រើប្រាស់អិនធ័រណេតនៅប្រទេសចិន​​ មិន​អាច​ស្វែងរក​ឃើញ​​ពាក្យ​"អេហ្ស៊ីប"​នៅលើ​គេហទំព័រនានានៅក្នុងប្រទេសរបស់ខ្លួនទេ។
អ្នកប្រើប្រាស់អិនធ័រណេតនៅប្រទេសចិន​​ មិន​អាច​ស្វែងរក​ឃើញ​​ពាក្យ​"អេហ្ស៊ីប"​នៅលើ​គេហទំព័រនានានៅក្នុងប្រទេសរបស់ខ្លួនទេ។ © រូបថត​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម
01:56

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

“យោង​តាម​ច្បាប់​ជា​ធរមាន ការស្វែងរករបស់​លោក​អ្នក​ពុំអាច​ឲ្យ​ផលអ្វី​ទេ”។
ពាក្យ​មួយ​ឃ្លា​នេះ​ ​ ដែល គេមើល​ឃើញ នៅ​លើ ផ្ទាំង​កញ្ចក់​ computer ខណៈដែល​​អ្នក​ប្រើ​ប្រាស់​អិនធ័រណែត​នៅ​ក្នុង​ប្រទេស​ចិន​ ​ បាន​ស្វែង​រក​ពាក្យ”អេហ្ស៊ីប” នៅ​លើ​គេហទំព័រ Sina.com ដែល​មានអ្នកប្រើប្រាស់​ចំនួន ៥ លាននាក់។

បន្ទាប់ពី​គេហទំព័រ​ Twitter ត្រូវបានអាជ្ញាធរចិន​បិទ​ខ្ទប់​មក គេហទំព័រ​ដទៃ​ទៀត បាន​បន្ត​សកម្មភាព​របស់​ខ្លួន និង​អនុញ្ញាត​ឲ្យ​​អ្នក​ប្រើប្រាស់​អិនធ័រណេត អាច ផ្តល់​​យោបល់​របស់​ខ្លួន​ នៅ​លើ​គ្រប់​ប្រធានបទ​ទាំង​អស់ តាមរយៈសារនានា​ដែលចេញជាបន្តបន្ទាប់គ្នា។

យ៉ាងណាមិញ រាល់​ប្រធានបទ ណា ដែល ឧទាហរណ៍​ជាប់​ពាក់ព័ន្ធ ទៅ នឹង ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​ផ្តល់ឲ្យ​អ្នក​ប្រឆាំង​នឹងរដ្ឋអំណាច​ចិន​ឈ្មោះ Liu Xiaobo ឬ​ក៏ ទាក់ទង​នឹង​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ ដូច​ជា​នៅ​ប្រទេស​អេហ្ស៊ីប​​ជាដើមនោះ សេចក្តី​អត្ថាធិប្បាយ​នានា ត្រូវ​បាន​គេ លុប​ចោល​អស់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

គណបក្សកុម្មុយនិស្តកាន់​អំណាចនៅក្នុងប្រទេស មានបំណង​រារាំង​មិន​ឲ្យ​អ្នក​ប្រឆាំង​នឹង​រដ្ឋអំណាច​ចិន​ធ្វើ​​ត្រាប់​តាម​ការ​ងើបបះបោរ​​នយោបាយ​នៅ​ឯ​បរទេស​នោះ​ទេ។

ចំណែក​ឯ មធ្យោបាយ​ឃោសនាមហាជន​ចិន​វិញ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ត្រួត​ពិនិត្យ​មើល​យ៉ាង​ខ្លាំង​បំផុត​នោះ បាន​ផ្សាយ​​បន្ត នូវ​រូបភាព​នៃ​បាតុកម្ម​​តែបន្តិចបន្តួចប៉ុណ្ណោះ។ នៅលើគេហទំព័ររបស់គេវិញ សារព័ត៌មាន​ចិន ពុំហ៊ានជូនដំណឹងអ្វីច្រើនទេ គ្រាន់តែ ដាក់ចំណងជើង ស្តីពី ការសន្យានានាដែលប្រកាសដោយ​លោកប្រធានាធិបតីអេហ្ស៊ីប Hosni Moubarak តែប៉ុណ្ណោះ។

ជាផ្លូវការ ទីក្រុង​ប៉េកាំង រំពឹង​ទុក​ថា ប្រទេស អេហ្ស៊ីប នឹង​អាច​ក្តោបក្តាប់​ស្ថិរភាព​ក្នុង​សង្គម​និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​នៅប្រទេសអេហ្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ