អានតួអត្ថបទ
អាហ្វហ្កានីស្តង់

ទំព័រថ្មី​នៃ​ទំនាក់​ទំនង​​រុស្ស៊ី-អាហ្វហ្កានីស្តង់​

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់​ហាមីដ​ការហ្សៃ​និង​លោក​ ប្រធានាធិបតី​រុស្ស៊ី​ឌ្មីទ្រី​ម៉េដវេដេវ​ កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​បាន​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់​ទំនង​ រុស្ស៊ី-អាហ្វហ្កានីស្តង់​ នាឱកាស​ទស្សនកិច្ច​ជាផ្លូវការ​ជា​លើក​ទីមួយ​នៃ​ប្រមុខ​ដឹកនាំ​ អាហ្វហ្កានីស្តង់​នៅ​ប្រទេស​រុស្ស៊ី​ ​ ចាប់​តាំងពី​កងទ័ព​រុស្ស៊ី​បាន​ដកខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្តង់​នៅ​ ឆ្នាំ១៩៨៩​មក។

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់​​ហាមីដ​​ការហ្សៃ​​(ខាងស្តាំ)​និង​​លោក​ប្រធានា​ធិបតី​​រុស្ស៊ី​​ឌ្មីទ្រី​​ម៉េដវេដេវ​​
លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់​​ហាមីដ​​ការហ្សៃ​​(ខាងស្តាំ)​និង​​លោក​ប្រធានា​ធិបតី​​រុស្ស៊ី​​ឌ្មីទ្រី​​ម៉េដវេដេវ​​ © REUTERS/Maxim Shipenkov
ផ្សាយពាណិជ្ជកម្ម

01:34

សេចក្តីរាយការណ៍របស់​ សៀក សារិន

នាឱកាស​សន្និសីទ​កាសែត​រួម​ជាមួយ​ប្រមុខ​ដឹកនាំ​អាហ្វហ្កានីស្តង់​ លោក​ប្រធានាធិបតី​រុស្ស៊ី​ឌ្មីទ្រី​ម៉េដវេដេវ​បាន​ថ្លែងថា​ ​ “​នេះជា​ទស្សនកិច្ច​ជាផ្លូវការ​ជា​លើក​ទីមួយហើយ​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់​ហាមីដ​ការហ្សៃ​នៅ​ប្រទេស​រុស្ស៊ី​ ​ ហើយ​ក៏​ជា​ការ​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អាហ្វហ្កានីស្តង់”​។

 
សូម​បញ្ជាក់ថា​ លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់​ហាមីដ​ការហ្សៃ​ធ្លាប់​អញ្ជើញ​ទៅ​ប្រទេស​រុស្ស៊ី​ជា​ច្រើន​លើកដែរ​ ប៉ុន្តែ​ជា​ការ​អញ្ជើញ​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួបកំពូល​អន្តរជាតិ។

ប្រមុខ​ដឹកនាំ​អាហ្វហ្កានីស្តង់​ក៏​បាន​អញ្ជើញ​លោក​ប្រធានាធិបតី​រុស្ស៊ី​ឌ្មីទ្រី​ម៉េដវេដេវ​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្វហ្កានីស្តង់។​ ហើយ​លោក​ឌ្មីទ្រី​ម៉េដវេដេវ​បាន​ទទួល​យល់ព្រម​យ៉ាង​រីករាយ។

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់​ហាមីដ​ការហ្សៃ​ដែល​នឹង​ត្រូវ​មាន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​វ៉្លាឌីមៀរ​ពូទីន​យល់ថា​ ​ ប្រទេស​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​ដ៏​ជំនិត​របស់​ប្រទេស​អាហ្វហ្កានីស្តង់។

គួរកត់​សម្គាល់ថា​ ទស្សនកិច្ច​ជាផ្លូវការ​នៃ​ប្រមុខ​ដឹកនាំ​អាហ្វហ្កានីស្តង់​នៅ​ប្រទេស​រុស្ស៊ី​នេះ​ធ្លាក់​ចំពេល​ដែល​ទីក្រុង​ម៉ូស្គូ​កំពុង​ចង់​ពង្រឹង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ក្រោយ​ពី​បាន​ដកទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្តង់​នៅ​ក្នុង​លក្ខណៈ​យ៉ាងសែន​ជូរចត់។​ ហើយ​ប្រទេស​​ទាំងពីរ​ក៏​កំពុង​ខិតខំ​រិះរក​រឹត​ចំណង​សេដ្ឋកិច្ច​ផងដែរ។

បន្ថែម​ពី​លើនេះ​ ​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អាហ្វហ្កានីស្តង់​និង​ប្រទេស​រុស្ស៊ី​ក៏​បាន​ផងដែរ​ពិភាក្សា​ពី​ការ​សាងផ្ទេរ​បន្តិច​ម្តងៗ​ការទទួល​ខុសត្រូវ​សន្តិសុខ​នៅ​ទូទាំង​ដែនដី​អាហ្វហ្កានីស្តង់​ពី​កងកម្លាំង​នៃ​បក្សសម្ព័ន្ធ​អូតង់​ឲ្យ​ទៅ​កងកម្លាំង​សន្តិសុខ​អាហ្វហ្កានីស្តង់​ចាប់ពី​ពេលនេះ​ទៅទល់​ឆ្នាំ២០១៤៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ