អានតួអត្ថបទ
កូរ៉េ

ឥរិយាបថ​អាមេរិក​នៅចំពោះ​មុខ​បញ្ហាកូរ៉េ​ខាងជើង​

នៅ​ចំពោះមុខ​ការបាញ់​បំផ្លោង​គ្រាប់​កាំភ្លើងធំ​របស់​កូរ៉េ​ខាងជើង​ ទៅលើ​កោះ​Yeongpyeong​ដែល​ឋិត​នៅក្នុង​ដែន​សមុទ្រ​របស់​កូរ៉េ​ខាងត្បូង​ ហើយ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទាំងអស់​៤នាក់​ ​ តើ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​គិត​ដោះ​ស្រាយ​វិបត្តិ​កូរ៉េ​ ទាំងពីរ​ដោយ​វិធី​ណា? 

លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក © Reuters
ផ្សាយពាណិជ្ជកម្ម

01:54

សេចក្តីរាយការណ៍របស់​ សៀក សារិន

ក្រោយពី​មាន​ការ​វាយ​ប្រហារ​របស់​កង​កម្លាំង​យោធា​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ដែល​បាន​បាញ់​បំផ្លោង​គ្រាប់​កាំភ្លើង​ធំ​ជាច្រើន​គ្រាប់​ទៅលើ​ កោះ​Yeongpyeong​ដែល​ឋិត​នៅ​ក្នុង​ដែន​សមុទ្រ​របស់​កូរ៉េ​ខាងត្បូង​ ​ ហើយ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទាំងអស់​៤នាក់​ ​សំណួរ​មួយ​បាន​លេច​ឡើង​ចោទសួរថា​ ​ តើ​អាមេរិក​គួរ​ចាប់​មាន​កិច្ចចរចា​ឡើងវិញ​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ដែរឬទេ?​ ​ នៅ​ក្នុង​ករណី​ដែល​ប្រទេស​កូរ៉េ​ខាងជើង​ជា​អ្នក​ឈ្លាន​ពាន​ហើយ​បន្ថែម​ពីលើនេះ​ជា​អ្នក​កំពុង​រង់​ចាំ​ជំនួយ​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​ផងទៀត។

 
ឬមួយ​ក៏​គេ​ត្រូវ​ធ្វើ​ហាក់​ដូចជា​ឧប្បត្តិហេតុ​យោធា​ដែល​កើតមាន​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ជា​បញ្ហា​តូចតាច​ ​ ដែល​ទាំងនេះ​អាច​នាំ​ឲ្យ​ទីក្រុង​ផ្យុងយ៉ាង​យល់​ច្រឡំ​ហើយ​អាច​ធ្វើ​ការ​បាញ់​បំផ្លោង​មក​លើ​កូរ៉េ​ខាងត្បូង​ជា​ថ្មី​ម្តង​ទៀត។

ក៏​ប៉ុន្តែ​បើ​ភាគី​អាមេរិកាំង​និង​កូរ៉េ​ខាងត្បូង​ដំឡើង​សម្លេង​និង​ធ្វើការ​ដំឡើង​សាច់ដុំ​សំញែង​ដាក់គ្នា​ ​ វាអាច​នាំឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​វាយ​ប្រហារ​គ្នា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​តាមដាន​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​យ៉ាង​ជាប់​ស្អិត​ ​ ហើយ​រដ្ឋបាល​អាមេរិកាំង​ក៏​បាន​ពិនិត្យ​តាម​មើល​បញ្ហា​កូរ៉េ​ទាំងពីរ​ទាំងយប់​ទាំងថ្ងៃ។

មក​ទល់​ពេលនេះ​ ​ គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ថា​ ​ លោក​អូបាម៉ា​គិត​ជ្រើស​យក​នយោបាយ​ណាមួយ​នៅឡើយ​ដើម្បី​ឆ្លើយតបត​ទៅនឹង​ទង្វើ​ឈ្លានពាន​ដ៏​គឃ្លើន​របស់​ទីក្រុង​ផ្យុងយ៉ាង។

សូមបញ្ជាក់ថា​ ​ នៅ​ថ្ងៃពុធ​ម្សិលមិញ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ពី​ការ​គាំទ្រ​ប្រទេស​កូរ៉េ​ខាងត្បូង​យ៉ាង​មុតមាំ​ ​ ហើយ​កងកម្លាំង​យោធា​​អាមេរិក​និង​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ពី​ថ្ងៃ​អាទិត្យ​ទៅទល់​ថ្ងៃពុធ​ខាងមុខនេះ​ ​ ដោយ​មាន​ការចូលរួម​ពី​សំណាក់​នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​របស់​សហរដ្ឋ​អាមេរិក​USS George Washington ផងទៀត។​ ទាំងនេះ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គោរព​កិច្ច​សន្យា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រក្សា​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ