អានតួអត្ថបទ
ភូមា

ភូមា​ជា​ប្រទេស​តែ​មួយ​គត់​ដែល​នៅ​បន្ត​ដាក់​បង្កប់​គ្រាប់មីន​ក្នុង​ដី​

បន្ទាប់ពី​រុស្ស៉ី បាន​សម្រេចចិត្ត​ឈប់​ប្រើ​គ្រាប់មីន​បង្កប់​ក្រោមដី​មក អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ”យុទ្ធនាការអន្តរជាតិ​ប្រឆាំង​គ្រាប់មីន បាន​អបអរ​សាទរ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ពុធ ២៤​វិច្ឆិកា​នេះ។ ប៉ុន្តែ​អង្គការ​ដដែល​នេះ បាន​គូស​បញ្ជាក់​ថា នៅ​លើ​លោក​នេះ​មានតែ​ភូមា​មួយ​គត់​ដែល​នៅ​បន្ត​ដាក់​បង្កប់​គ្រាប់មីន​ក្នុង ​ដី។

ប្រទេស​ភូមា ជា​ប្រទេស​តែមួយគត់ក្នុងលោក​​ដែល​នៅបន្តដាក់​បង្កប់​គ្រាប់មីន​ក្នុងដី
ប្រទេស​ភូមា ជា​ប្រទេស​តែមួយគត់ក្នុងលោក​​ដែល​នៅបន្តដាក់​បង្កប់​គ្រាប់មីន​ក្នុងដី © រូបថត​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

02:44

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

ភូមា​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​លោក​ដែល​នៅ​បន្ត​ដាក់​បង្កប់​គ្រាប់មីន​ក្នុង​ដី។ នេះ​បើយោង​តាម​​របាយការ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ “យុទ្ធនាការណ៍​អន្តរជាតិ​ប្រឆាំង​​គ្រាប់មីន​(ICBL) ដែល​ចេញ​ផ្សាយ​ថ្ងៃ​ពុធ​២៤​វិច្ឆិកា​២០១០​នេះ ។ ពេលនេះ គឺ​ជា​លើក​ទី​មួយ​ដែរ ដែល​រុស្ស៊ី​លែង​មាន​ឈ្មោះ​ជា​ប្រទេស​ដែល​ប្រើ​ប្រាស់​យ៉ាង​សកម្ម​គ្រាប់មីន។

សញ្ញា​គួរ​ឲ្យ​លើក​ទឹកចិត្ត​មួយ​ទៀត គឺ​ក្នុង​បច្ចុប្បន្ន​នេះ -មាន​ប្រទេស​តែ​៣​គត់​ដែល​នៅ​បន្ត​ផលិត​គ្រាប់មីន​យ៉ាង​សកម្ម​បំផុត​គឺ-ឥណ្ឌា ភូមា និង ប៉ាគីស្តង់។ ចំណែក នេប៉ាល់​វិញ​លែង​ផលិត​គ្រាប់មីន​នេះ​ទៀត​ហើយ។ ប៉ុន្តែ ក្រុម​ប្រដាប់អាវុធ​នៅ​ក្នុង​អាហ្វហ្កានិស្តង់ កូឡុមប៊ី ឥណ្ឌា ប៉ាគីស្តង់​និង​យេម៉ែន នៅតែ​បន្ត​ដាក់បង្កប់​គ្រាប់មីន។ គ្រាប់មីន​ដែល​សម្លាប់​ដែល​មនុស្ស ៣៩៥៦នាក់​ក្នុង​ឆ្នាំ ២០០៩ គឺ​មាន​ចំនួន ២៨% តិច​ជាង​ក្នុង​ឆ្នាំ ២០០៨។

ក្នុង​ពេល​នេះ មាន​ប្រទេស​ចំនួន ១៥៦ ដែល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​Ottawa​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៧​ស្តីពី​គ្រាប់មីន--បន្ទាប់ពី​អនុ​សញ្ញា​នេះ​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ ១៩៩៩។

អនុសញ្ញា Ottawa នេះ ទាមទារ​ឲ្យ​ធ្វើ​ការ​ដោះ​គ្រាប់មីន នៅ​ក្នុង​តំបន់​បង្កប់​គ្រាប់មីន​នៅ​អំឡុង​ពេល ១០​ឆ្នាំ​នៅ​ក្នុង​តំបន់​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋ​និមួយៗ និង ធ្វើ​ការ​កំទេច​បំផ្លាញ​ចោល​គ្រាប់មីន​ដែល​រដ្ឋ​ស្តុកទុក​ក្នុង​អំឡុងពេល​៤​ឆ្នាំ។ គ្រាប់មីន​ចំនួន​ជាង ៤៣​លាន​គ្រាប់ ត្រូវ​បាន​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​កំទេច​ចោល។ មួយវិញ​ទៀត បណ្តា​រដ្ឋ​ទាំង​អស់​នៅ​ទ្វីប​អាមេរិក បាន​ផ្តល់សច្ចាប័ន​លើកលែងតែ​ប្រទេស​គុយបា និង​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ ទីក្រុង វ៉ាស៊ីនតោន -ជា​អ្នក​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​ដ៏សំខាន់​មួយ ក្នុង​ចំណោម​ប្រទេស​ចំនួន​៥ ដែល​មាន គណកម្មការ​អ៊ឺរ៉ុប ជប៉ុន-Norvège និង​អាឡឹម៉ង់​ ដើម្បី​ធ្វើ​សកម្មភាព​ដោះ​គ្រាប់មីន នៅ​ក្នុង​ពិភពលោក។ ប្រទេស​អាហ្វហ្កានិស្តង់ គឺ​ជា​អ្នក​ដែល​បាន​ទទួល​ថវិកា​ដ៏​សន្ធឹកសន្ធាប់​ជាង​គេ​រហូត​ដល់ ១០៧​លាន​ដុល្លារ​សំរាប់​ប្រតិបត្តិការ​ដោះគ្រាប់មីន។

ម្យ៉ាងទៀត ចាប់ពី​ថ្ងៃ​ទី ២៩​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​៣​ធ្នូ​ខាង​មុខ ​បណ្តា​ប្រទស​ជា​សមាជិក​នៃ​អនុសញ្ញា ស្តីពី​គ្រាប់មីន នឹង​រួមប្រជុំគ្នា​ជា​ប្រចាំ​ឆ្នាំ នៅ​ទីក្រុង Genève​និង​ច្បាស់​ជា​ស្នើ​សុំ បន្ត​ធ្វើ​ការ​ដោះគ្រាប់មីន​នៅ​ក្នុង​តំបន់​គ្រាប់មីន សំរាប់​ប្រទេស​កូឡុមប៊ី ដានឹម៉ាក​Guinée Bissau Mauritanie Tchad និង Zimbabwé៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ