អានតួអត្ថបទ
ជប៉ុន

វេទិកា​សេដ្ឋកិច្ច APEC ចង់​បាន​វិធានការ​ជាក់ស្តែង​ក្នុង​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី

២១ប្រទេស​ជា​សមាជិក​វេទិកា​សេដ្ឋកិច្ច​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា ​ APEC​ បាន​យល់​ព្រមព្រៀង​គ្នា​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួប​កំពូល​នេះ​ ១៣វិច្ឆិកា​ម្សិលមិញ ក្នុង​ការពន្លឿន​ដំណើរ​វិវឌ្ឍន៍​ឆ្ពោះ​ទៅ​រក​មណ្ឌល​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ ដោយ​សេរី។ ក៏​ដូច​ជា​ក្រុម​ប្រទេស​ G-20​អ៊ីចឹង​ដែរ​ ​ គេ​បាន​សន្យា​ថា នឹង​ចៀសវាង​ការប្រកួត​ប្រជែង​គ្នា​ក្នុង​ការបញ្ចុះ​តម្លៃ​រូបិយវត្ថុ​របស់​ ខ្លួន។ប៉ុន្តែ​ សំរាប់​ប៉េកាំង​ ​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ នៅ​តែ​មាន​លក្ខណៈ​មិន​ប្រាកដប្រជា។

វេទិកា​សេដ្ឋកិច្ច​តំបន់​អាស៊ី ​ប៉ាស៊ីហ្វិក​ធ្វើ​នៅ​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ទី ១៤ វិច្ឆិកា ២០១០
វេទិកា​សេដ្ឋកិច្ច​តំបន់​អាស៊ី ​ប៉ាស៊ីហ្វិក​ធ្វើ​នៅ​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ទី ១៤ វិច្ឆិកា ២០១០ REUTERS/Japan Foreign Ministry/Handout
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តី​រាយការណ៍​របស់​Frédéric Charles ពី​ទី​ក្រុង​តូក្យូប្រែ​សម្រួល​ដោយ​វីនស្តុន រតនា

វេទិកា​សេដ្ឋកិច្ច​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា​ APEC​ នឹង​បង្កើត​លំហ​ដ៏​ធំធេង​មួយ​នៃ​ការផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ នៅ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក។ ដោយ​ហេតុ​តែ​ប្រទេស​ចិន​និយម​ចូល​ចិត្ត​ចរចា​រវាង​អាស៊ី​ដូចគ្នា ជាជាង​លំហ​បែប​នេះ​ហើយ ស.រ.អា.ចង់​បង្ខំ​ឱ្យ​ទទួល​យក​ភាព​ជា​ដៃគូ​ផ្ទាល់​របស់​ខ្លួន​ នៅ​ឯ​នាយ​មហាសាគរ​ប៉ាស៊ីហ្វិក​ ​ វេទិកា​APEC​សំរេច​ចិត្ត​ផ្អែក​ទៅ​លើ​គម្រោង​ការ​នានា​ក្នុង​តំបន់​កំពុង​មាន​សព្វថ្ងៃ​ ប្រកប​ដោយ​ក្តី​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ​ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ថា នៅ​ពេល​ណា​ទេ គ្មាន​ប្រតិទិន​ណា​មួយ​ត្រូវ​បាន​កំណត់​ទេ​  ក្នុង​ការរំលាយ​បញ្ចូល​គ្នា​គម្រោងការ​ទាំង​អស់​នេះ និង​សំរេច​ឱ្យ​បាន​មណ្ឌល​មួយ​ដែល​គ្មាន​របាំង​តារាង​តម្លៃ។

បន្ទាប់​ពី​ជំនួប​កំពូល​G-20​នៅ​ទីក្រុង​សេអ៊ូល​មក​ ​ វេទិកា​សេដ្ឋកិច្ច​APEC នៅ​ទីក្រុង​ជប៉ុន​យ៉ូកូហាម៉ា​ អំពាវនាវ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​សមតា​ នៅ​ក្នុង​តំបន់​ប្រកប​ដោយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្លាំង។ ជាក់​ស្តែង គេ​ត្រូវ​បាញ់​សំដៅ​ឱ្យ​បាន​តិច​ជាង​មុន​ទៅ​រក​ការនាំ​ចេញ​និង​តម​ខ្លួន​កុំ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការបញ្ចុះ​តម្លៃ​រូបិយវត្ថុ​របស់​ខ្លួន។

លោក​ប្រធានាធិបតី​ចិន​ Hu​ Jintao​ថ្លែង​ថា​ ប្រទេស​ចិន​នឹង​ផ្តល់​លក្ខណៈ​សេរីនិយម​ជា​លំដាប់​លំដោយ​ឱ្យ​ដល់​អត្រា​ប្តូរ​ប្រាក់​របស់​ខ្លួន​។ គាត់​ពោល​បន្ថែម​ទៀត​ថា​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ​ នៅ​តែ​មាន​លក្ខណៈ​មិន​ប្រាកដ​ប្រជា ហើយ​រដ្ឋ​នានា​បាន​ចុះញ៉ម​រួច​ស្រេច​ទៅ​ហើយ នៅ​ចំពោះ​មុខ​នយោបាយ​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ផ្ទាល់​។ គាត់​រំលឹក​ប្រាប់​ថា កម្លាំង​ថាមពល​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការទ្រទ្រង់​មិន​ឱ្យ​លិចលង់​សេដ្ឋកិច្ច​ពិភពលោក ក្នុង​អំឡុង​ពេល​មាន​វិបត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ