អានតួអត្ថបទ
ភូមា

កម្មវិធី​នុយក្លេអ៊ែ​រ​ភូមា​

ប្រទេសភូមា​កំពុង​រៀបចំ​កម្មវិធី​នុយក្លេអ៊ែរ​សម្ងាត់​មួយ។​ កម្មវិធី​នុយក្លេអ៊ែរ​សម្ងាត់​របស់​ភូមា​នេះ​អាច​នឹង​ពន្លឿន​សកម្មភាព​របស់​ខ្លួន​ ​ បើ​ប្រសិន​ជា​មាន​ជំនួយ​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាងជើង។​ នេះ​បើ​យោងតាម​អ្នក​ជំនាញការ​នុយក្លេអ៊ែរ​ជាន់ខ្ពស់​ម្នាក់។ 

មេដឹកនាំរបបសឹកភូមា​ឧត្តមសេនីយ Than Shwe.
មេដឹកនាំរបបសឹកភូមា​ឧត្តមសេនីយ Than Shwe. REUTERS/Andrew Caballero-Reynolds
ផ្សាយពាណិជ្ជកម្ម

01:14

សេចក្តីរាយការណ៍របស់​ សៀក សារិន

បើយោងតាម​ឯកសារ​សម្ងាត់​ដែល​ទទួលបាន​ដោយ​ជនជាតិ​ភូមា​រស់នៅ​ក្រៅ​ប្រទេស​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ន័រវែស​បាន​ឲ្យ​ដឹងថា​ ​ របបសឹក​ភូមា​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​នុយក្លេអ៊ែរ​មួយ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​កូរ៉េ​ខាងជើង។

 
លោក​Robert Kelley​អតីត​នាយក​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​បរមាណូ​AIEA​បាន​ពិនិត្យ​សិក្សា​ទៅលើ​ឯកសារ​សម្ងាត់​ទាំងនោះ​ដែល​យក​ចេញ​ពី​ប្រទេស​ភូមា​បាន​សន្និដ្ឋាន​ថា​ ​ “របបសឹក​ភូមា​កំពុង​រៀបចំ​កម្មវិធី​នុយក្លេអ៊ែរ​សម្ងាត់​”​។​ ក៏​ប៉ុន្តែ​ ​ លោក​Robert Kelley​បាន​គូស​បញ្ជាក់ថា​ ​ កម្មវិធី​នុយក្លេអ៊ែរ​សម្ងាត់​របស់​ភូមា​នេះ​នឹង​ពុំ​សម្រេច​បាន​ឡើយ​ ​ បើប្រសិន​ជា​គ្មាន​ជំនួយ​ពី​បរទេស​ទេ​​នោះ។

របបសឹក​ភូមា​ដែល​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​សភា​មួយ​នៅ​ថ្ងៃទី៧​វិច្ឆិកា​ខាងមុខនេះ​បាន​ថ្លែង​បដិសេធ​ថា​ ​ ប្រទេស​ភូមា​គ្មាន​បំណង​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ឡើយ។

ប៉ុន្តែ​បើយោងតាម​ឯកសារ​របស់​Democratic Voice of Burma បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបថត​រាប់ពាន់​បញ្ជាក់​ឲ្យ​ឃើញ​ពី​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​របបសឹក​ភូមា​ក្រោម​ការ​គ្រប់​គ្រង​របស់​ឧត្តមសេនីយ​Than Shwe។

សហរដ្ឋ​អាមេរិក​ដែល​បាន​បើក​កិច្ច​ចរចា​ជាមួយ​របបសឹក​ភូមា​កាលពី​ឆ្នាំទៅ​ បាន​សម្ដែង​ឲ្យ​ដឹង​ពី​ក្តីបារម្ភ​របស់​ខ្លួន​នៅ​ចំពោះមុខ​”​ទំនាក់ទំនង​យោធា​ដែល​មាន​រវាង​ភូមា​និង​កូរ៉េ​ខាងជើង​”​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ