អានតួអត្ថបទ
អាហ្វហ្កានិស្តង់

ការវាយប្រហារ​នៅ​ពេល​ចាប់​ផ្តើម​បោះ​ឆ្នោត​សភា

មាន​ការវាយ​ប្រហារ​ជា​ច្រើន​នៅ​ពេល​ចាប់​ផ្តើម​បោះឆ្នោត​សភា​ នៅ​ថ្ងៃ​សៅរ៍​១៨​កញ្ញា​នេះ​ នៅ​អាហ្វហ្កានិស្តង់​ដែល​ពួក​តាលីបង់​បាន​សន្យា​ថា​នឹង​ធ្វើ​អុក​ឡុក​ឱ្យ​ ខកខាន​និង​ដែល​ជា​test​មួយ​ពិសោធ​ចង់​ដឹង​ជំនឿ​ទុក​ចិត្ត​សំរាប់​រដ្ឋាភិបាល ​និង​កង​កម្លាំង​សន្តិសុខ។

ប៉ូលិសអាហ្វហ្កានីស្តង់ ការពារ​អ្នក​ជញ្ជូន​ហឹប​ឆ្នោត​នៅ​កាន់​តំបន់​ Panjshir ថ្ងៃទី​១៧ កញ្ញា ២០១០
ប៉ូលិសអាហ្វហ្កានីស្តង់ ការពារ​អ្នក​ជញ្ជូន​ហឹប​ឆ្នោត​នៅ​កាន់​តំបន់​ Panjshir ថ្ងៃទី​១៧ កញ្ញា ២០១០ AFP/Shah Marai
ផ្សាយពាណិជ្ជកម្ម
02:25

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

មាន​ទាហាន​និង​ប៉ូលិស​ ដោយ​សរុប​ ប្រមាណ​ជា​៣០ម៉ឺន​នាក់​ត្រូវ​រ៉ាប់​រង​សន្តិសុខ​នៃ​ការបោះ​ឆ្នោត។ ពួក​អ្នក​បោះ​ឆ្នោត​ទំនង​ជា​មាន​ការរួញ​រា​ក្នុង​ការ​ទៅ​កាន់​ការិយាល័យ​ឆ្នោត​ ​ បន្ទាប់​ពី​មាន​ការ​បាញ់​គ្រាប់​roquette​នៅ​ទី​ក្រុង​ជា​ច្រើន​នៃ​ខែត្រ​និង​នៅ​រដ្ឋ​ធានី​កាប៊ូល។ roquette​បាញ់​ដោយ​ពួក​ឩទ្ទាម​តាលីបង់​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាល​រដ្ឋ​ធានី​ជិត​ស្ថាន​ទូត​អាមេរិកាំង​និង​ទី​បញ្ជាការ​នៃ​កង​កម្លាំង​ទ័ព​អន្តរជាតិ​ បី​ម៉ោង​មុន​ការបើក​ការិយាល័យ​ឆ្នោត។

ការវាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​ឆ្នោត​ឬ​អគារ​រដ្ឋាភិបាល​បាន​កើតមាន​នៅ​ភាគ​ខាង​ជើង​ ​ ខាង​កើត​និង​ខាង​លិច។

“​មនុស្ស​ម្នា​ស្ថិត​នៅ​ក្នុង​ផ្ទះ​សិន​ ដោយ​វិនិច្ឆ័យ​អំពី​សភាពការណ៍។ គេ​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ក្រោយ​មក​ “​ ​ -នេះ​ជា​ការថ្លែង​របស់​អភិបាល​ខែត្រ​Kunduz​នៅ​ខាង​ជើង​ប្រទេស​។

“​ ដូច​រាល់​តែ​ការបោះ​ឆ្នោត​ ​ យើង​សង្ឃឹម​ថា​នឹង​មាន​អ្នក​ទៅ​បោះ​ឆ្នោត​ចំនួន​ច្រើន​ ហើយ​គ្មាន​នរណា​ត្រូវ​ភ័យ​ខ្លាច​ដោយ​ឩប្បត្តិហេតុ​នោះ​ទេ​ “​ ​ -​នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​Hamid​ Karzaï​ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ បន្ទាប់​ពី​បាន​ដាក់​សន្លឹក​ឆ្នោត​ទៅ​ក្នុង​ហិប​ឆ្នោត​ នៅ​វិទ្យាល័យ​មួយ​ជិត​វិមាន​ប្រធានាធិបតី។

ទោះ​បី​ជា​មាន​ការវាយ​ប្រហារ​ក្តី​ ​ អ្នក​បោះ​ឆ្នោត​ខ្លះ​បាន​ពុះ​ពារ​ជំនះ​ការគំរាម​សំឡុត​របស់​ពួក​តាលីបង់​ដែល​បាន​អំពាវ​នាវ​ប្រជាជន​អាហ្វហ្កានិស្តង់​កុំ​ឱ្យ​ទៅ​បោះ​ឆ្នោត។ ”​គឺ​ដើម្បី​អនាគត​របស់​អាហ្វហ្កានិស្តង់​ “​ ​ -នេះ​ជា​សំដី​របស់​និស្សិត​ម្នាក់​ ​ បន្ទាប់​ពី​បាន​បោះឆ្នោត​នៅ​ទីក្រុង​កាប៊ូល​មក។”​ ប្រជាជន​ពុំ​ចង់​ឱ្យ​ពួក​តាលីបង់​វិល​ត្រឡប់​មក​វិញ​ឡើយ​ “​។

ព្រម​ជាមួយ​អសន្តិសុខ​ ​ អំពើ​ពុករលួយ​និង​ការក្លែង​បន្លំ​សន្លឹក​ឆ្នោត​គឺ​ជា​ប្រភព​ផ្សេង​ទៀត​នៃ​ការខ្វល់​ខ្វាយ​ខ្លាំង​សំរាប់​ការបោះ​ឆ្នោត​នេះ​ ​ មួយ​ឆ្នាំ​ក្រោយ​ពី​ការបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដែល​បាន​ដក់​ជាប់​ទៅ​ដោយ​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់​ធ្ងរ។ស្រប​តាម​គណៈកម្មការ​ពាក្យ​បណ្តឹង​ ​ សន្លឹក​ឆ្នោត​ចំនួន​១/៣​បោះ​ឱ្យ​លោក​Karzaï​ គឺ​ជា​សន្លឹក​ឆ្នោត​ក្លែង​បន្លំ។ការបោះ​ឆ្នោត​សភា​ នៅ​ថ្ងៃ​សៅរ៍​១៨កញ្ញា​នេះ​គឺ​ជា​ការបោះ​ឆ្នោត​សភា​លើក​ទី២​ ​ បន្ទាប់​ពី​ការវាយ​ផ្តួល​រំលំ​របប​ពួក​តាលីបង់​ នៅ​ឆ្នាំ​២០០១​មក​។ ដោយ​សរុប​ មាន​បេក្ខជន​២៤៤៧​នាក់​ រួម​មាន​បេក្ខនារី​៣៨៦​នាក់​ប្រជែង​គ្នា​ចង់​បាន​២៤៩​អាសនៈនៃ​សភា​ជាន់​ទាប​នៃ​រដ្ឋសភា​ហៅ​ថា​សភា​”​ wolesi​ jirga​ “​។លទ្ធផល​ជា​ស្ថាពរ​នឹង​ពុំ​ត្រូវ​ប្រកាស​ឱ្យ​ដឹង​មុន​ថ្ងៃ​៣១​តុលា​នោះ​ឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ