អានតួអត្ថបទ
វៀតណាម-ថៃ

វៀតណាម អរគុណ​ថៃ​ដែល​មិន​ឲ្យ​ទិដ្ឋាការ​ដល់​សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​

ប្រទេស​វៀតណាម ស្វាគម​ចំពោះ​ប្រទេស​ថៃ ក្នុង​ការ​បិទខ្ទប់​មិន​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​ចូល​ក្នុង​ទឹក​ដី​ថៃទេ។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​នេះ ដែល​មាន​មូលដ្ឋាន​នៅក្រុង​ប៉ារីស គ្រោង​ធ្វើសន្និសីទ​នៅក្រុង​បាងកក​នៅ​ថ្ងៃច័ន្ទ​ទី​១៣កញ្ញា​មុន ដើម្បី បរិហារ​អំពី ការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​របប​កុម្មុយនិស្ត​វៀតណាម។

លោកស្រី Nguyen Phoung Nga អ្នកនាំពាក្យ​នៃក្រសួងការបរទេស​វៀតណាម
លោកស្រី Nguyen Phoung Nga អ្នកនាំពាក្យ​នៃក្រសួងការបរទេស​វៀតណាម © RFI
ផ្សាយពាណិជ្ជកម្ម

 

01:15

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

យោងតាម​អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​វៀតណាម លោកស្រី Nguyen Phoung Nga បាន​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ថា ប្រទេស​វៀតណាម បាន​ថ្លែង​អំណរគុណ ចំពោះ​ប្រទេស​ថៃ ដែល​សម្រេចចិត្ត​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​​ដល់​សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​ពីរ​រូប​ចូល​មក​ក្នុង​ទឹក​ដី​ថៃ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​វៀតណាម​ទេ។

លោកស្រី Nguyen Phoung Nga បន្ត​ទៀត​ថា ៖ ការសម្រេចចិត្តរបស់​ក្រុង​បាងកក​នេះ គឺ​ដោយ​អនុលោម​តាម​សហប្រតិបត្តិការ និង​ទំនាក់​ទំនង​ជាមិត្តភាព​រវាង​វៀតណាម​និង​ថៃ។

កាលពី​ថ្ងៃ​អាទិត្យ​ទី ១២ កញ្ញាមុន​នេះ​ដែរ ក្លឹប​អ្នកកាសែត​បរទេស​របស់ ប្រទេស​ថៃ (FCCT) បាន​ជូន​ដំណឹង​ថា ក្លឹប (FCCT)​របស់ខ្លួន ត្រូវ បាន​ក្រសួង​ការបរទេស​ថៃ គំរាម មិន​ឲ្យ​ទទួល​ជា​ដាច់ខាត អ្នក​តំណាង​ពីរ​រូប​របស់​គណៈកម្មាធិការ​ការពារ​សិទ្ធិមនុស្ស​វៀតណាម ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស។ សូម​បញ្ជាក់​ថា សកម្មជន​សិទ្ធិមនុស្ស​វៀតណាម តែង​តែ​​បរិហារ​ចោទ​ប្រកាន់​ជាញឹកញាប់​របប​កុម្មុយនិស្ត​ក្រុង ហាណូយ​ថា បាន បំបិទ​សិទ្ធិ​សេរីភាព​អ្នកសាព័រត៌មាន​ក្នុង​ការ​បញ្ចេញ​មតិ -ការ​បរិហារ​ដែលត្រូវ​ក្រុង​ហាណូយ ច្រាន​ចោល​ជានិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ