អានតួអត្ថបទ
កូរ៉េខាងត្បូង-កូរ៉េខាងជើង

របាយការណ៍​ដែល​ចោទ​កូរ៉េ​ខាងជើង​ថា​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង

នៅ​ថ្ងៃ​ចន្ទ​ទី១៣​​កញ្ញា​នេះ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​អន្តរជាតិ ដែល​សន្និដ្ឋាន​ថា កូរ៉េ​ខាងជើង​ជា​អ្នក​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​របស់​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃ​ទី ២៦​មីនា​កន្លង​ទៅនេះ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​​​របាយការណ៍​​នេះ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​យល់​ដឹង​នូវ​ការពិត​ជុំវិញ​ឧប្បត្តិហេតុ​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង កាលពី ៦​ខែ​មុន។

កំណាត់​នាវា​កូរ៉េ​ខាង​ត្បូង ដែលលិច​និង​ដែល​​គេ​ស្ទូច​ចេញ​ពី​បាតសមុទ្រ
កំណាត់​នាវា​កូរ៉េ​ខាង​ត្បូង ដែលលិច​និង​ដែល​​គេ​ស្ទូច​ចេញ​ពី​បាតសមុទ្រ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:10

សេចក្តីរាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

របាយការណ៍​​ដែល​មាន​កម្រាស់​៣០០​ទំព័រ​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​រួមគ្នា​មួយ​រវាង​កូរ៉េ​ខាងត្បូង​ សហរដ្ឋអាមេរិក ស៊ុយអែដ អូស្រ្តាលី និង​អង់គ្លេស។ ការ​ស៊ើបអង្កេត​នេះ​​បង្ហាញ​​ថា កូរ៉េ​ខាងជើង​ជា​អ្នក​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២៦​មីនា កន្លង​ទៅនេះ។

សូម​ជម្រាប​ថា ក្រោយ​ការ​លិច​នាវា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​នាវិក​កូរ៉េ​ខាង​ត្បូង៤៦​នាក់ ទីក្រុង​​Séoul បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ក៏ប៉ុន្តែ​ មកទល់​ពេល​នេះ មហាជន​កូរ៉េ​ខាងត្បូង​ភាគ​ច្រើន​នៅ​តែ​មិន​ព្រម​ជឿ​​សំដី​របស់​រដ្ឋាភិបាល​ខ្លួន។ អ៊ីចឹងហើយ​បាន​ជា​នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​ទី១៣​កញ្ញា​នេះ ក្រសួង​​ការពារ​ជាតិ​​កូរ៉េ​​ខាងត្បូង​​ពន្យល់ ​​ថាការ​ផ្សព្វ​ផ្សាយ​​​​​របាយការណ៍​នេះ​​មាន​គោលដៅ​ពន្យល់​ការពិត​ដល់​មតិ​សាធារណៈ​កូរ៉េ​ខាង​ត្បូងនិង​សហគមន៍​​អន្តរជាតិ ដើម្បី​​កុំ​​ឲ្យ​យល់​ច្រឡំ​និង​កុំ​ឲ្យ​មាន​ការ​សង្ស័យ​តទៅ​ទៀត។

ការ​បាញ់​ពន្លិច​​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​​កាលពី​​ជិត៦​ខែ​មុនដែល​បាន​ជម្រុញ​ក្រុមប្រឹក្សា​សន្តិសុខ​​របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ថ្កោលទោស​ទៅ​លើ​កូរ៉េ​ខាងជើង​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ គឺ​ជា​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​ជាង​គេ​បង្អស់​មួយ​​ដែល​បាន​កើត​ឡើង​រវាង​កូរ៉េ​ទាំង​ពីរ​តាំង​ពី​ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ ១៩៥៣​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ