អានតួអត្ថបទ
ចិន

ហ៊ូ ជីនតៅ ​បំពេញ​ទស្សនកិច្ច​ នៅ​Shenzhen

នៅ​ថ្ងៃ​ចន្ទ​ទី ៦​កញ្ញា​នេះ លោក​ប្រធានាធិបតី​ចិន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Shenzhen ដែល​ជា​និមិត្តរូប​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស​នៃ​ប្រទេស ចិន។ លោក ហ៊ូ ជីនតៅ បាន​អញ្ជើញ​មក Shenzhen ពីព្រោះ​ឆ្នាំ ២០១០​នេះ ជា​ខួប​គម្រប់ ៣០​ឆ្នាំ​នៃ​ការ​ជ្រើសរើស​យក​ទីក្រុង​មួយ​នេះ​មក​ធ្វើ​ជា​មន្ទីរ​ពិសោធ​ន៍នៃ​ នយោបាយ​កែទម្រង់សេដ្ឋកិច្ច​របស់​លោក​អគ្គមគ្គទេសក៍ Deng Xiaoping។  

លោក​ប្រធានាធិបតី​ ហ៊ូ ជីនតៅ ( Hu Jintao) បំពេញ​ទស្សនកិច្ច នៅ Shenzhen
លោក​ប្រធានាធិបតី​ ហ៊ូ ជីនតៅ ( Hu Jintao) បំពេញ​ទស្សនកិច្ច នៅ Shenzhen REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម
01:13

សេចក្តី​រាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

គឺ​នៅ​​ទីក្រុង Shenzhen នេះ​ហើយ​ដែល​កាលពី​ពីរ​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រីចិន បាន​ថ្លែង​សុន្ទរកថា​មួយ អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ នៅ​ប្រទេស​ចិន។ កាលនោះ លោក វេន យ៉ាបៅ បាន​អះអាង​ជាអាទិ៍​ថា ប្រទេស​ចិន​ត្រូវតែ​បង្កើត​ឲ្យ​មាន​នូវ
បរិយាកាស​និង​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​អនុញ្ញាត​ឲ្យ​រាស្រ្ត​រិះគន់ ឃ្លាំមើល​រដ្ឋាភិបាល និង ចូល​រួម​ចំណែក​ក្នុង​ការ​កំចាត់​អំពើ​ពុករលួយ។

ម្ល៉ោះ​ហើយ​បាន​ជា ម្នាក់​ៗ​រង់ចាំ​ស្តាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ហ៊ូ ជីនតៅ ដែល កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង Shenzhen ដដែល​នេះ នៅ​ថ្ងៃ​ចន្ទ​ទី ៦​កញ្ញា​នេះ។ ក៏​ប៉ុន្តែ នៅ​ទីបំផុត លោក ហ៊ូ ជីនតៅ មិន​បាន​ធ្វើ​ដូច​នាយករដ្ឋមន្រ្តី​របស់​លោក​ឡើយ។ លោក​មិន​បាន​លើក​ឡើង​សោះឡើយ​ពី​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស​ចិន និង​គ្រាន់តែ បាន​ថ្លែង​ថា ទីក្រុង Shenzhen ជា​និមិត្តរូប​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស​នៃ ប្រទេស​ចិន។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ ១៩៨០ អគ្គមគ្គទេសក៍​ចិន Deng Xiaoping បាន​សម្រេច​ជ្រើស យក Shenzhen មក​ធ្វើ​ជា​មន្ទីរពិសោធន៍​នយោបាយ​កែ​ទម្រង់​សេដ្ឋកិច្ច​របស់​លោក។

៣០​ឆ្នាំ​ក្រោយ​មក អតីត​ភូមិ​របស់​អ្នកនេសាទ​ដ៏​តូច​មួយ​នេះ បាន​ក្លាយ​ជា​មហា​ទីក្រុង​ឧស្សាហកម្ម មួយ​ដែល​មាន​ប្រជាជាជន​រហូត​ដល់​ទៅ ៩​លាន​នាក់ និង​ដែល​​ឯកទេស​ខាង​នាំ​ទំនិញ​ចេញ​ទៅ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ