អានតួអត្ថបទ
ភូមា

លោកThan Shwe នៅតែជាប្រមុខដឹកនាំកងទ័ពជានិច្ច

លោក​អគ្គសេនាធិបតី​Than​ Shwe​ ជា​មនុស្ស​ខ្លាំង​នៃ​ប្រទេស​ភូមា​ ​ ចាប់​ពី​ឆ្នាំ​១៩៩២​មក​ នៅ​ថ្ងៃ​អង្គារ​៣១​សីហា​នេះ​ បាន​ផ្ញើ​សារ​ជា​ផ្លូវការ​ តាម​រយៈ​សារព័ត៌មាន​ជា​ផ្លូវការ​ដែល​ខ័ណ្ឌ​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​ថា​ គាត់​បាន​លា​ឈប់​ពី​មុខងារ​យោធា​របស់​គាត់​ ប៉ុន្តែ​ដោយ​ស្ថិត​នៅ​ជា​ប្រមុខ​រដ្ឋ។ 

លោក​អគ្គសេនាធិបតី​Than​ Shwe​ ​មនុស្ស​ខ្លាំង​នៃ​ប្រទេស​ភូមា
លោក​អគ្គសេនាធិបតី​Than​ Shwe​ ​មនុស្ស​ខ្លាំង​នៃ​ប្រទេស​ភូមា © REUTERS/Andrew Caballero-Reynolds
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តីរាយការណ៍របស់​ វីនស្តុន រតនា

“​ លោក​អគ្គសេនាធិបតី​Than​ Shwe​ផ្ញើ​សារ​សរសើរ​អបអរសាទរ​ថ្វាយ​ព្រះ​មហាក្សត្រ​ប្រទេស​ម៉ាលេស៊ី​ “​ ​ -នេះ​ជា​ព័ត៌មាន​របស់​New​ Light​ Of​ Myanmar​ ជា​ទិនានុប្បវត្តិ​ជា​ផ្លូវ​ការ​នៃ​របប​សឹក​ផ្តាច់​ការ​ភូមា។

 
ការចូល​និវត្តន៍​យោធា​របស់​អគ្គសេនាធិបតី​ដែល​ត្រូវ​អ្នក​ប្រឆាំង​ធំគឺ​លោក​ស្រី​ Aung​ San ​ Suu​ Kyi​ កំពុង​ជាប់​ឃុំ​ឃាំង​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​ឥត​ឈប់​ឈរ​ តាំង​ពី​ជិត​២០​ឆ្នាំ​មក​ហើយ​ ​ បាន​ធ្វើ​ជា​កម្មវត្ថុ​នៃ​ព័ត៌មាន​ផ្ទុយ​គ្នា​ នៅ​ចុង​សប្តាហ៍​មុន។

ចាប់​ពី​ប្រទេស​ថៃ​ ​ គេហទំព័រ​អាំងទែរណេត​នៃ​ពួក​ជន​និរទេស​ភូមា​Irrawaddy​ដែល​ផ្អែក​ទៅ​លើ​ “​ ប្រភព​យោធា​ “​ បាន​អះអាង​ថា​ លោក​Than​ Shwe​ អាយុ​៧៧ឆ្នាំ​ បាន​បោះ​បង់​ចោល​ឯក​សណ្ឋាន​យោធា​ ដោយ​គ្រោង​ទុក​ជាមុន​ ការបោះឆ្នោត​សភា​ នៅ​ថ្ងៃ​៧​វិច្ឆិកា​ខាង​មុខ​នេះ។

ប៉ុន្តែ​ ព័ត៌មាន​បញ្ជាក់​អះអាង​តែ​មួយ​គត់​ នៅ​ទី​បំផុត​ទៅ​ បាន​លើក​ឡើង​អំពី​ការចាក​ចេញ​ទៅ​នៃ​នាយ​ទាហាន​ជាន់​ខ្ពស់​ចំនួន​១៥​នាក់​ រួម​មាន​បច្ចុប្បន្ន​អ្នក​ដឹកនាំ​លំដាប់​ថ្នាក់​ទីបី​នៃ​របប​សឹក​ផ្តាច់ការ​គឺ​លោក​ឩត្តមសេនីយ​Thura​ Shwe​ Mann។

គេហទំព័រ​អាំងទែរណេត​Irrawaddy​ បាន​អះអាង​ថា​ លោក​Than​ Shwe​និង​អ្នក​ដឹកនាំ​លំដាប់​ថ្នាក់​ទី២​របស់​គាត់​គឺ​លោក​Maung​ Aye​ដែល​ក៏​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​នៃ​ការរុះ​រើ​ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​យោធា​កំពូលៗ​ ប៉ុន្តែ​ដែល​នៅ​តែ​រក្សា​ទុក​មុខ​តំណែង​ជា​អ្នក​ដឹកនាំ​លំដាប់​ថ្នាក់​ទី១​និង​ទី២​រៀងៗ​ខ្លួន។

ឥស្សរជន​ទាំង​ពីរ​ “​ រក្សា​ទុក​មុខ​តំណែង​ខ្លួន​ “​ ​ -នេះ​ជា​ការអះ​អាង​នៃ​ប្រភព​ព័ត៌មាន​មួយ​របស់​រដ្ឋាភិបាល​ភូមា។​ “​ អ្នក​ដទៃ​ទៀត​ដែល​បាន​ចូល​និវត្តន៍​ពី​កងទ័ព​នឹង​ទៅធ្វើ​ជា​សមាជិក​គណបក្ស​USDP​គឺ​គណបក្ស​សាមគ្គី​និង​អភិវឌ្ឍន៍​នៃ​សហភាព​ជា​គណបក្ស​ស្និទ្ធនឹង​របបសឹក​ផ្តាច់ការ​ភូមា​ហើយ​និង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​”​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ