អានតួអត្ថបទ
​អាហ្វហ្កានិស្តង់​

ទាហានបារាំងពីរនាក់​ស្លាប់នៅ​អាហ្វហ្កានិស្តង់​

ទាហាន​បារាំង​២នាក់​បាន​ស្លាប់​ នៅ​ថ្ងៃ​ចន្ទ​២៣​សីហា​ម្សិល​មិញ​ នៅ​អាហ្វហ្កានិស្តង់​ ៣នាក់​ទៀត​ត្រូវ​របួស​និង​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ។ដោយ​សរុប​ ​ មាន​ទាហាន​៥នាក់​បាន​ស្លាប់​គឺ​បារាំង​២នាក់​ ហុងគ្រី​ម្នាក់​និង​អាមេរិកាំង​២នាក់។ទាហាន​បារាំង​ទាំង​២នាក់​បាន​ស្លាប់​ នៅ​ឱកាស​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​ឩទ្ទាម​បះ​បោរ​នៅ​ខាង​ត្បូង​ស្រុក​ Tagab​ នៅ​ក្នុង​ខែត្រ​ Kapisa​ នៅ​ប៉ែក​ឦសាន​ក្រុង​កាប៊ូល។ 

ទាហាន​បារាំង​យាមល្បាត​នៅតំបន់ Kapisa, ឋិត​នៅ​ប៉ែកខាងកើត​នៃ​ទីក្រុង​កាប៊ូល
ទាហាន​បារាំង​យាមល្បាត​នៅតំបន់ Kapisa, ឋិត​នៅ​ប៉ែកខាងកើត​នៃ​ទីក្រុង​កាប៊ូល © AFP
ផ្សាយពាណិជ្ជកម្ម

01:50

សេចក្តីរាយការណ៍របស់​ វីនស្តុន រតនា

ប្រទេស​បារាំង​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​អាហ្វហ្កានិស្តង់​ចាប់​ពី​ឆ្នាំ​២០០១​មក​ម៉្លេះ។ជន​ចំនួន​ជិត​៤០០០នាក់​មាន​វត្តមាន​ នៅ​ក្នុង​ប្រទេស​នេះ​ ​ភាគ​ច្រើន​នៅ​ក្នុង​ផ្ទៃ​ Isaf​ គឺ​កង​កម្លាំង​ទ័ព​អន្តរជាតិ​ជំនួយ​ដល់​សន្តិសុខ​របស់​អូតង់​ស្ថិត​ក្រោម​អំណាច​បញ្ជាការ​អាមេរិកាំង​និង​បាន​ទទួល​អាណត្តិ​ពី​អង្គការ​សហប្រជាជាតិ​។មាន​ទាហាន​ប្រមាណ​ជា​៥០​សញ្ជាតិ​ដែល​ក្នុង​ចំណោម​នេះ​ ២៥​សញ្ជាតិ​មក​ពី​២៧​ប្រទេស​នៃ​សហភាព​អឺរ៉ូប​ចូល​រួម​ក្នុង​កង​កម្លាំង​ទ័ព​អន្តរជាតិ​នេះ​។

 
ប៉ុន្តែ​គឺ​ពួក​ទាហាន​អាមេរិកាំង​ទេ​តើ​ដែល​មាន​មុខ​ច្រើន​ជាង​គេ​ នៅ​លើ​ដែនដី​អាហ្វហ្កានិស្តង់​ ​ ដោយ​ហេតុ​ថា​ ពួក​គេ​មាន​ចំនួន​២/៣​នៃ​ចំនួន​ទាហាន​បរទេស​ទាំង​អស់​១៤ម៉ឺននាក់​ជាប់​ពាក់​ព័ន្ធ​ នៅ​ក្នុង​ប្រទេស​នេះ។

ក្រៅ​ពី​ការរួម​ចំណែក​របស់​ខ្លួន​ក្នុង​កង​កម្លាំង​ទ័ព​ Isaf​ ​ ​ កងទ័ព​បារាំង​កេណ្ឌ​ទាហាន​ជាច្រើន​រយ​នាក់​ទៀត​ ដើម្បី​បំពេញ​បេសកកម្ម​អប់រំ​បង្ហាត់​ហ្វឹក​ហ្វឺន​កងទ័ព​អាហ្វហ្កានិស្តង់។ស្រប​តាម​ក្រសួង​ការពារ​ជាតិ​ ​ ​ តម្លៃ​សរុប​នៃ​អន្តរាគមន៍​បារាំង​នៅ​អាហ្វហ្កានិស្តង់​មាន​ចំនួន​ជា​ទឹក​ប្រាក់​៥០០លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​និង​ទាហាន​បារាំង​៤៧​នាក់​បាន​ស្លាប់​​ក្នុង​អំឡុង​ពេល​៩​ឆ្នាំ។

នៅ​ពេល​ដែល​ប្រទេស​ហូឡង់​ទើប​នឹង​ចាប់​ផ្តើម​ដក​កងទ័ព​របស់​ខ្លួន​ ​ ​ ប្រទេស​បារាំង​វិញ​មិន​ងាយ​នឹង​ប្រមើល​ទុក​ការនេះ​ទេ​ ​ដ្បិត​​ “កងទ័ព​បារាំង​ត្រូវ​តែ​ស្ថិត​នៅ​ ​ ​ ពីព្រោះ​គ្មាន​ដំណោះ​ស្រាយ​ដទៃ​ទៀត​ឡើយ “​ ​ -នេះ​ជា​ការថ្លែង​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​ Hervé​ Morin​ នៅ​ដើម​ខែ​សីហា​នេះ។

ចំណែក​ឯ​ស.រ.អា.វិញ​ ​ ការដក​កងទ័ព​របស់​ខ្លួន​ត្រូវ​បាន​ប្រមើល​ទុក​ជាផ្លូវការ​ នៅ​ខែ​កក្កដា​ឆ្នាំ​២០១១។ជា​កាលបរិច្ឆេទ​ដែល​លោក​ឩត្តមសេនីយ​ Petraeus​ ជា​មេ​បញ្ជាការ​នៃ​កង​កម្លាំង​ទ័ព​អាមេរិកាំង​និង​អន្តរជាតិ​ ប្រចាំ​នៅ​អាហ្វហ្កានិស្តង់​ បាន​ចោទ​បំផុស​ជា​បញ្ហា​ឡើង​វិញ​ នៅ​សប្តាហ៍​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ