អានតួអត្ថបទ
អាហ្វហ្កានីស្តង់

ប្រជាជន​អាហ្វហ្កានីស្តង់​បញ្ចេញ​កំហឹង​ប្រឆំាង​នឹង​កំហុសឆ្គង​របស់​កម្លំាង​អូតង់

កាល​ពី​ថ្ងៃ​សៅរ៍ ទី១០ កក្កដា​ម្សិលមិញ មាន​ប្រជាជន​អាហ្វហ្កានីស្តង់​រាប់​រយ​នាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​ បាតុកម្ម​ក្នុង​ស្រុក Mazar-i-Sharif ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស ដើម្បី​ប្រឆំាង​នឹង​កំហុស​ឆ្គង​ថ្មី​ចំនួន​ពីរ​ទៀត​របស់​កម្លំាង​អូតង់។ កំហុស​ឆ្គង​ទំាង​ពីរ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ីវិល​ចំនួន ១០ នាក់ និង​ទាហាន​អាហ្វហ្កានីស្តង់​ចំនួន ៦នាក់​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​ច្រឡំ​កន្លែង។ ឧប្បត្តិហេតុ​ថ្មី​ទំាង​ពីរ​បាន​កើត​មាន​ឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ការ​ចូល​កាន់​តំណែង​របស់​លោក​ឧត្តមសេនីយ David Petraeus ក្នុង​នាម​ជា​មេ​បញ្ជាការ​ ថ្មី​របស់​កម្លំាង​អូតង់​ប្រចំា​ប្រទេស​អាហ្វហ្កានីស្តង់។

ប្រជាជន​អាហ្វហ្កានីស្តង់​រាប់​រយ​នាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ស្រុក Mazar-i-Sharif ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស
ប្រជាជន​អាហ្វហ្កានីស្តង់​រាប់​រយ​នាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ស្រុក Mazar-i-Sharif ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស ©AFP / MASSOUD HOSSAINI
ផ្សាយពាណិជ្ជកម្ម

01:52

សេចក្តី​រាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

មេ​បញ្ជាការ​របស់​កម្លំាង​អូតង់​ប្រចំា​ប្រទេស​អាហ្វហ្កានីស្តង់​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​ហូហែរ តែ​មិន​បាន​ធ្វើ​ឲ្យ​កំហឹង​របស់​ប្រជាជន​ចុះ​ថយ​ទេ។ វា​ជា​រឿង​មួយ​កម្រ​កើត​មាន​ណាស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់ ដែល​ប្រជាជន​នំា​គ្នា​ធ្វើ​បាតុកម្ម។ ក៏​ប៉ុន្តែ គឺ​កំហុស​ឆ្គង​ម្តង​ហើយ ម្តង​ទៀត​របស់​កម្លំាង​អូតង់​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ីវិល​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ហើយ ដែល​បាន​ជម្រុញ​ពួក​គេ​ឲ្យ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង មិន​អាច​ទប់​កំហឹង​បាន។

បើ​សិន​ជា​កម្លំាង​អូតង់​នៅ​តែ​បន្ត​ប្រព្រឹត្ត​ខុស​របៀប​នេះ​ត​ទៅ​ទៀត​នោះ គឺ​យុទ្ធសាស្រ្ត​របស់​កម្លំាង​អូតង់​តែ​ម្តង ដែល​កំពុង​ចោទ​ជា​បញ្ហា។ កន្លង​មក ជា​មួយ​លោក​អតីត​មេបញ្ជាការ​អូតង់ McChrystal លោក​ធ្លាប់​បាន​សន្យា​ច្រើន​លើក ច្រើន​សា​ថា នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ជនស៊ីវិល នា​ឱកាស​យុទ្ធនាការ​វាយប្រហារ​ទៅ​លើ​ពួក​ឧទ្ទាម​តាលីបង់។ អ្វី​ដែល​លោក McChrystal ចង់​បាន គឺ​ចង់​ឲ្យ​មាន​សហការ​របស់​ប្រជាជន​ក្នុង​ការ​ប្រឆំាង​នឹង​ពួក​បះបោរ។ តែ​ទីបំផុត យុទ្ធសាស្រ្ត​របស់​លោក McChrystal នៅ​តែ​មិន​អាច​ជៀស​ពី​ការ​បាត់បង់​ជីវិត​ជន​ស៊ីវិល​ស្លូតត្រង់។ ទង្វើ​នេះ ត្រូវ​បាន​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់Hamid Karzaï បញ្ចេញ​ប្រតិកម្ម​ប្រឆំាង​យ៉ាង​ខ្លំាង​ក្លា។

គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​កាល​ពី​​ដើម​ខែ​កក្កដា​នេះ លោក McChrystal ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក Barack Obama ដក​ចេញ​ ដោយ​ដាក់​ជំនួស​លោក​ឧត្តមសេនីយ David Petraeus។ ក៏​ប៉ុន្តែ​ចូល​កាន់​តំណែង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​រឿង​ច្រំ​ដែល​ចាប់​ផ្តើម​កើត​ជា​ថ្មី​ទៀត។ ជា​ថ្មី​ម្តង​ទៀត និង​ឲ្យ​តែ​មាន​ស្លាប់​ជន​ស៊ីវិល​ក្រោម​គ្រាប់​បែក​របស់​កម្លំាង​អូតង់​ម្តងៗ លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់Hamid Karzaï មិន​ញញើត​នឹង​ប្រើ​ពាក្យ​ធ្ងន់ៗ​ស្ដី​បន្ទោស​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា លោក Hamid Karzaï និង​មេបញ្ជាការ​ថ្មី​របស់​កម្លំាង​អូតង់​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​រួម​សហការ​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា រក​ច្រក​ចេញ​ពី​វិបត្តិ​ដែល​កំពុង​ផុង​កាន់​តែ​ជ្រៅ​ទៅៗ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ