អានតួអត្ថបទ
ប៉ាគីស្តង់

អំពើ​ភេរវកម្ម​អត្តឃាត ២​កន្លែង នៅ​ទីក្រុង Lahore

ប៉ាគីស្តង់​បាន​ទទួល​រង​អំពើ​ភេរវកម្ម​អត្តឃាត​២​កន្លែង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​១កក្កដា​ម្សិលមិញ។គឺ​មតិចេតិយ​នៃ​សន្ត​បុគ្គល​អ៊ីស្លាម​ ដែល​ជា​ទី​ដៅ​នៃ​ការវាយ​ប្រហារ​ នៅ​លើក​នេះ។នៅ​ទីក្រុង​Lahore​ ខាង​កើត​ប្រទេស អត្តឃាត​ជន​ពីរ​នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​នឹង​ខ្លួន នៅ​ក្នុង​ពហុដ្ឋាន​មួយ​ដែល​ជា​ផ្នូរ​របស់​សន្តបុគ្គល​Data Ganj Bakhsh។ ជា​អំពើ​ភេរវកម្ម​ឃោរឃៅ និង​សម្លាប់​រង្គាល គឺ​បណ្តាល​ឲ្យ​ស្លាប់​ជន ៤២​នាក់ និង​របួស​យ៉ាងតិច ១៧០​នាក់។ អំពើ​ភេរវកម្ម​នេះ ពុំ​ត្រូវ​បាន​ចលនា​ណាមួយ​ប្រកាស​ទទួលស្គាល់​ជា​ស្នាដៃ​របស់​ខ្លួន​ទេ ប៉ុន្តែ ទីក្រុង​Lahore​បាន​ទទួល​រង​តាំង​ពី​ច្រើន​ខែ​មកហើយ នូវ​អំពើ​ភេរវកម្ម​ជា​បន្តបន្ទាប់​គ្នា​ធ្វើ​ដោយ​ពួក​តាលីបង់ ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​បណ្តាញ​ភេរវនិយម​អាល់កៃដា។

តុល្យការ​ចុង​ក្រោយ​បង្ហាញ​ថា ការផ្ទុះ​បាន​សម្លាប់​មនុស្ស​៤២នាក់នៅ​ទីក្រុង​ Lahore កាល​ពី​ថ្ងៃ ទី ១​កក្កដា ២០១០.
តុល្យការ​ចុង​ក្រោយ​បង្ហាញ​ថា ការផ្ទុះ​បាន​សម្លាប់​មនុស្ស​៤២នាក់នៅ​ទីក្រុង​ Lahore កាល​ពី​ថ្ងៃ ទី ១​កក្កដា ២០១០. ©AFP/Arif Ali
ផ្សាយពាណិជ្ជកម្ម

 

01:38

ការរាយការណ៍​របស់​Benoît Bringerពី​ទីក្រុង​Islamabad ប្រែសម្រួល​ដោយ​វីនស្តុន រតនា

ជន​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា ដូចជា​រាល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​អ៊ីចឹង នៅ​ក្នុង​មតចេតិយ​ដ៏​ធំធេង​នៃ​មជ្ឈមណ្ឌល​ជា​ប្រវត្តិសាស្រ្ត​នៃ​ទីក្រុង​ Lahore ស្រាប់​តែ​អត្តឃាតជន​ពីរនាក់​បាន​ធ្វើ​ឲ្យ​ផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​នឹង​ខ្លួន ជា​បឋម​នៅ​ក្នុង​ទីធ្លា បន្ទាប់​មក​នៅ​ក្រោមដី ជា​ទី​ដែល​ដូចរាល់​សប្តាហ៍​អ៊ីចឹង ជន​ដែល​មាន​ជំនឿ​ស៊ប់​ក្នុង​សាសនា​អ៊ីស្លាម រាប់រយ​នាក់​ដោយ​ភាវនា​បណ្តើរ ដោយ​ស្តាប់​ភ្លេង​Soufiបណ្តើរ។

ការផ្ទុះ​មាន​លក្ខណៈ​ខ្លាំង​ណាស់ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​អ្នក​របួស​ច្រើន ពីព្រោះ​ដូចតាម​ទំលាប់​របស់​ខ្លួន ពួក​អត្តឃាតជន​បាន​ដុត​បញ្ឆេះ​គ្រឿង​ផ្ទុះ​ដែល​ពោរពេញ​ទៅ​ដោយ​គ្រាប់​ឃ្លី ធ្វើ​ពី​ដែកថែប និង​ដែកគោល។

មតចេតិយ​នេះ​ដែល​ជា​ផ្នូរ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​ម្នាក់ ជា​ទី​គោរព​សក្ការៈបូជា របស់​ពួក Soufi ជា​ចលនា​អ៊ីស្លាម ដែល​ត្រូវ​ពួក​តាលីបង់​ចាត់ទុក​ថា ផ្ទុយ​នឹង​សាសនា​អ៊ីស្លាម។

ប្រសិន​បើ​នៅ​ខណៈ​នេះ ពួក​ Soufiពុំ​បាន​ប្រកាស​ថា អំពើ​ភេរវកម្ម​នេះ ជា​ស្នាដៃ​របស់​ខ្លួន​នោះ​ទេ នោះ​ពួកគេ កាល​ចុង​ខែ​ឧសភា​មុន នៅ​ទីក្រុង​ Lahore​ដដែល បាន​វាយ​ប្រហារ​ទៅ​លើ​វិហារ​សាសនា​ឥស្លាម នៃ​និកាយ​សាសនា​ភាគតិច គឺ​ពួក Ahmadis ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ជន ៨០​នាក់។

ការវាយ​ប្រហារ​នេះ​ធ្វើ​នៅ​ចំ​ថ្ងៃ​ដែល​អាជ្ញាធរ​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ចិត្ត ពីព្រោះ​នៅ​ខែ​មិថុនា​ជា​ខែ​ទី​មួយ ចាប់​តាំង​ពី​២​ឆ្នាំ​មក​ហើយ​ដែល​គ្មាន​អំពើ​ភេរវកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ