អានតួអត្ថបទ
កូរ៉េ

កូរ៉េខាងត្បូងទាត់ចោល​ការចរចាជាមួយ​ទីក្រុងផ្យុងយ៉ាង​ពាក់ព័ន្ធនឹង​ការបាញ់ពន្លិច​នាវាចម្បាំង​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ទាត់ចោល​ការចរចា​យោធា​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង។​ កិច្ចចរចា​ដែល​ស្នើ​ដោយ​ទីក្រុង​ផ្យុងយ៉ាង​ដើម្បី​ធ្វើការ​បំភ្លឺ​ទៅលើ​ សភាពការណ៍​នៃ​ការ​លិច​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​នៅ​ចុងខែ​មីនា​កន្លង​ទៅ​ នេះ​ ដែល​ទីក្រុង​សេអ៊ូល​បាន​ចោទ​ទីក្រុង​ផ្យុងយ៉ាង​ថា​អ្នក​បាន​បាញ់​ពន្លិច។  

លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Lee Myung-bak (ស្ដាំ)និង​លោក​ប្រធានាធិបចិន​ Hu Jintao
លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Lee Myung-bak (ស្ដាំ)និង​លោក​ប្រធានាធិបចិន​ Hu Jintao © Reuters)
ផ្សាយពាណិជ្ជកម្ម

01:13

សេចក្តីរាយការណ៍​របស់​ សៀក​ សារិន

នៅ​ក្នុង​លិខិត​មួយ​ដែល​ទីក្រុង​ផ្យុង​យ៉ាង​ផ្ញើ​ទៅ​ជូន​អ្នក​ការទូត​នៃ​ប្រ​ទេស​​ម៉ិចស៊ិក​ដែល​ត្រូវ​ឡើង​មក​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​នៅខែ​មិថុនា​ បាន​ស្នើ​ឲ្យ​មាន​កិច្ចចរចា​យោធា​ដោយ​ផ្ទាល់​ជាមួយ​ទីក្រុង​សេអ៊ូល​ ពាក់ព័ន្ធ​នឹង​ការ​លិច​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​នៅ​ចុងខែ​មីនា​កន្លង​ទៅ​នេះ​ ដែល​ទីក្រុង​សេអ៊ូល​បាន​ចោទ​ទីក្រុង​ផ្យុងយ៉ាង​ថា​អ្នក​បាន​បាញ់​ពន្លិច។

 
ការ​អង្កេត​អន្តរជាតិ​មួយ​នៅ​ចុងខែ​ឧសភា​កន្លងទៅ​បាន​សន្និដ្ឋាន​ថា​កូរ៉េ​ខាង​ជើង​ជា​អ្នក​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង។​ ក៏​ប៉ុន្តែ​កូរ៉េ​ខាងជើង​បាន​បដិសេធ​ទាំង​ស្រុង​ការ​ទទួល​​ខុស​ត្រូវ​ទៅលើ​ការ​លិច​នាវា​​កូរ៉េ​ខាង​ត្បូង​ដែល​បាន​បណ្តាល​ឲ្យ​នាវិក​កូរ៉េ​​ខាងត្បូង​៤៦នាក់​ស្លាប់។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ជាជាតិ​ ហើយ​ទាមទារ​ឲ្យ​អ ស ប ​ដាក់​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​ផ្យុង​យ៉ាង។​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ដែល​តែង​ជា​អ្នក​គាំទ្រ​ប្រទេស​កូរ៉េ​ខាង​ជើង​ ពុំ​ចង់​ឃើញ​ឡើយ​មាន​ទណ្ឌកម្ម​ដាក់​ទៅលើ​ទីក្រុង​ផ្យុង​យ៉ាង​ដោយ​អ ស ប ។​ សូម​គូស​បញ្ជាក់ថា​ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​ព្រមាន​កាល​ពី​ថ្ងៃទី​១៥​មិថុនា​កន្លងទៅ​ថា​ ទីក្រុង​ផ្យុង​យ៉ាង​នឹង​បញ្ចេញ​ប្រតិកម្ម​យោធា​បើ​ប្រសិន​ជា​មាន​ការ​ថ្កោល​ទោស​ពី​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​​នៃ​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ