អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​នឹង​ពង្រឹង​ឃ្លាំង​អាវុធ នុយក្លេអ៊ែរ​របស់​ខ្លួន

កូរ៉េ​ខាង​ជើង​ នៅ​ថ្ងៃចន្ទ​ ២៨​មិថុនា​នេះ បាន​ប្រកាស​ថា ខ្លួន នឹង​ពង្រឹង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ដោយ​ពុំ​បញ្ជាក់​ប្រាប់​អំពី​មធ្យោបាយ​ទេ ដើម្បី​ឆ្លើយ​វាយ​បក​ទៅ​លើ​អ្វី​ដែល”​ខ្លួន​ហៅថា​ជា​អរិភាព​អាមេរិកាំង​”នេះ ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជាផ្លូវ​ការ កូរ៉េ​ខាង​ជើង​ហៅកាត់ថា KCNA។

ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ
ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

02:13

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

“ព្រឹត្តិការណ៍​នា​ពេល​ថ្មីៗ​ នៅ​ឩបទ្វីប​កូរ៉េ​បង្ហាញ​ឱ្យ​ឃើញ​ថា​កូរ៉េ​ខាង​ជើង​ត្រូវ​ការ​ពង្រឹង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ តាម​របៀប​ថ្មី​ ដើម្បី​ឆ្លើយ​តប​ចំពោះ​នយោបាយ​អាមេរិកាំង​នៅ​តែ​ប្រកាន់​អរិភាព​និង​ចំពោះ​ការ​គំរាម​កំហែង​តាម​ផ្លូវ​យោធា”-នេះជា​ការថ្លែង​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជា​ផ្លូវការ​កូរ៉េ​ខាងជើង KCNA។
កូរ៉េខាង​ជើង​បានប្រកាស​ឲ្យ​ដឹង​នៅថ្ងៃ​១២​ឧសភា​មុន​នេះ​អំពី​ជោគជ័យ​ក្នុងការ​រំលាយ​ធាតុ​បរមាណូ​ស្រាលៗ​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​ធាតុ​បរមាណូ​ធ្ងន់​ត្រូវ​ឃោសនា​បំផុស​បំផុល​ថា​ជា”​សមិទ្ធកម្ម​មួយ​ដ៏​សំខាន់​ណាស់” ឆ្ពោះ​ទៅ​រក​ប្រភព​ថាមពល​ថ្មីៗ ប៉ុន្តែ​ពួក​អ្នក​វិទ្យាសាស្រ្ត បាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​អះអាង​នេះ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក។

ស្រប​តាម​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ជើង​ដែលបា​ន​ធ្វើការ​ពិសោធន៍​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ពីរ​ដង​ ចាប់​ពី​ឆ្នាំ ២០០៦​មក បាន​បង្កើត​កម្មវិធី សព្វាវុធ​មួយ​នៅ​លើ​មូលដ្នាន​ប្រើធាតុ​Plutonium​និង​មាន​អាវុធនុយក្លេអ៊ែរ​”ក្នុងចន្លោះ​ពី​១​ទៅ​៦​គ្រាប់”។

នៅខែកញ្ញា​ឆ្នាំ ២០០៩ ព្យុងយ៉ាង​បាន​ប្រកាស​ជាលើក​ទី១​ថា បាន​សម្រេច​វគ្គ​ចុងក្រោយ​នៃ​ដំណើរការ​ចម្រើន​ធាតុ Uranium ដែល​ជា​បច្ចេកវិជ្ជា​មួយ​ទៀត​សម្រាប់​ផលិត​អាវុធ​បរមាណូ។

សហគមន៍​អន្តរជាតិ​ប៉ុនប៉ង​ណែនាំ​កូរ៉េ​ខាងជើង​ឲ្យ​មក​កាន់​តុ​ចរចា​វិញ បន្ទាប់​ពីខ្លួន​បាន​ដក​ខ្លួន​ថយ​ចេញ​នៅ​ខែ​មេសា​ឆ្នាំ ២០០៩ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ចាប់​ចរចា​នៅខែ​សីហា​ឆ្នាំ​២០០៣ បន្ទាប់​ពី​ការ​បាញ់​កាំជ្រួច​Missile មួយ​ដើម​ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដាក់​ទណ្ឌកម្ម។

អ.ស.ប.​ត្រូវ​តែ​បញ្ជាក់​ប្រាប់​កូរ៉េ​ខាងជើង​ឲ្យ​ដឹង​ថា ការប្រព្រឹត្ត​របស់ខ្លួន ”ពុំអាច​ឲ្យ​ទទួល​បាន​ទេ”-នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​អាមេរិកាំង អូបាម៉ា​ថ្លែងនៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ទីក្រុង​ តូរ៉ុងតូ​នៃ​ប្រទេស​កាណាដា ដោយ​ព្រមាន​ប្រាប់​ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្រ​ធំ​របស់​ព្យុងយ៉ាង កុំ​ឲ្យ” ប្រព្រឹត្ត​ដោយ​ចេតនា​ទាំង​ងងឹត​មុខ​ឥត​ពិចារណា”​នោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ