អានតួអត្ថបទ
អាមេរិក-ម៉ាឡេស៊ី-ថៃ

ប្រទេស​ម៉ាឡេស៊ី​​ ថៃ​​ ចូលរូម​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​សមយុទ្ធ​ RIMPAC

ប្រទេស​ម៉ាឡេស៊ី​និង​ថៃ ជាលើក​ទីមួយ​បាន​ចូលរួម​សមយុទ្ធ​ដ៏សំបើម​មួយ​ដឹកមុខ​ដោយ​សហរដ្ឋអាមេរិក​នៅ​ ក្នុង​តំបន់ មហាសាគរ ប៉ាស៊ីហ្វីក ដែល​ចូលរួម​ដោយ​យោធា​ចំនួន ២​ម៉ឺន​នាក់​ក្នុង​គោលដៅ​ថា តើ​ត្រូវ​ចាត់​វិធានការបែបណា​នៅ​ក្នុងកាលៈទេសៈ​មាន​វិបត្តិ។

ក្រុម​យោធា​អូស្រ្តាលី​ចូល​រួម​ក្នុង​សមយុទ្ធ Rimpacរៀបចំ​ដោយ​អាមេរិក នៅ​ហាវ៉ៃ ក្នុង​ឆ្នាំ ២០០៨
ក្រុម​យោធា​អូស្រ្តាលី​ចូល​រួម​ក្នុង​សមយុទ្ធ Rimpacរៀបចំ​ដោយ​អាមេរិក នៅ​ហាវ៉ៃ ក្នុង​ឆ្នាំ ២០០៨ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:40

សេចក្តីរាយការណ៍​របស់​នុយ ប៊ែរណាដែត

គឺ​ជា​សមយុទ្ធ​​អន្តរជាតិ​ដ៏​សំបើម​អស្ចារ្យ​ផ្នែក​ជើងទឹក​នៅ​ក្នុង​ពិភពលោក​ដែល​គេ​ហៅកាត់​ថា RIMPAC នឹង​ដែល​ត្រូវបាន​ចាប់ផ្តើម​តាំង​ពីថ្ងៃ​ពុធ​ទី ២៣​មិថុនា​និង​បន្ត​រហូត​ដល់​រយៈពេល ៦​សប្តាហ៍​នៅ​ក្បែរ​កោះ​ហាវ៉ៃ។

ប្រទេស កូឡុមប៊ី បារាំង​ម៉ាឡេស៊ី​និង​ថៃ គឺ ជា​សមាជិក​ថ្មី​ដែល​ចូលរូម​ជា​លើកទី​មួយ​ដែរ​នៅ​ក្នុង​សមយុទ្ធ RIMPAC នេះ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​នេះ​អាច​បញ្ចូល​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​អង្គការ​ពហុជាតិ​ដើម្បី អាច​ធ្វើ​ប្រតិបត្តិការ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពេលណា​ដែល​មាន​វិបត្តិ​នៅ​ក្នុង​ពិភពលោក ទោះបី​ជា​អធិករណ៍​ក្តី​ឬ​ក៏​គ្រោះមហន្តរាយ​ធម្មជាតិ​ក្តី។

ចំណែក​ប្រទេស​ដែល​ធ្លាប់​បាន​ចូលរួម​លើក​មុន​នៅ​ក្នុង​សមយុទ្ធ​នេះ មាន​ប្រទេស​អូស្រ្តាលី កាណាដា ឈីលី ឥណ្ឌូនេស៊ី ជប៉ុន ប្រទេស ហុល្លង់ ពេរូ សិង្ហបុរី និង​កូរ៉េខាងត្បូង។ ចំណែក​ប្រទេស​ដទៃ​ទៀត ដូចជា​ប្រទេស​ប្រេស៊ីល ឥណ្ឌា និង​នូវែលហ្សេឡង់ គឺ​ជា​អ្នកសង្កេតការណ៍ របស់ RIMPAC ដែល បាន​ធ្វើឡើង​តាំង​ពី ឆ្នាំ ១៩៧១។ ចូលរូម​នៅ​ក្នុង​សមយុទ្ធ RIMPACនេះ មាន យន្តហោះ​ចំនួន​១៥០​គ្រឿង​នាវា​៣៤​គ្រឿង​និង​នាវាមុជទឹក​៥​គ្រឿង។

ប្រទេស​ថៃ គឺ​ជា​ប្រទេស​មួយ​ដែល​ជាសម្ព័ន្ធ​មិត្រ​ដ៏​យូរលង់​មក​ហើយ​របស់​សហរដ្ឋអាមេរិក​ហើយ​ឆ្នាំ​នេះ​ប្រទេស​ថៃ គឺ​ជា​ម្ចាស់ផ្ទះ​ នៃ​សមយុទ្ធ Cobra Gold។ ប្រទេស ម៉ាឡេស៊ី​វិញ​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​ចាប់តាំង​ពី​លោក​ប្រធានាធិបតី អូបាម៉ា​បាន​ឡើង​កាន់​អំណាច និង​បាន​ជូនដំណឹង​នៅ​ខែ​នេះ​ថា ខ្លួន​មាន​បំណង​នឹង​ចូលរូម​ក្នុង សមយុទ្ធ Cobra Gold​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ