អានតួអត្ថបទ
ចិន

អានុភាពខ្លាំងក្លា​របស់​ចិន​ធ្វើឲ្យ​សាធារណៈ​មតិ​ពិភពលោក​​បារម្ភ​

ការ​លេច​ឡើង​នូវ​អានុភាព​ខ្លាំងក្លា​ របស់​ប្រទេស​ចិន​ក្នុង​វិស័យ​យោធា​និង​វិស័យ​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​ សាធារណមតិ​នៃ​ប្រទេស​លោក​ខាង​លិច​កើត​មាន​ក្តី​បារម្ភ។​ ជាពិសេស​នៅ​ប្រទេស​បារាំង​និង​នៅ​ប្រទេស​អាល្លឺម៉ង់។​ នេះ​បើ​យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​ដែល​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​នៅ​សហរដ្ឋ​អាមេរិក​ដោយ​វិជ្ជាស្ថាន​Pew Research Centre។

អានុភាព​ខ្លាំងក្លា របស់​ប្រទេស​ចិន​ក្នុង​វិស័យ​យោធា​និងសេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​​សាធារណមតិ​​លោក​ខាង​លិច​​កើត​មានក្តី​បារម្ភ​
អានុភាព​ខ្លាំងក្លា របស់​ប្រទេស​ចិន​ក្នុង​វិស័យ​យោធា​និងសេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​​សាធារណមតិ​​លោក​ខាង​លិច​​កើត​មានក្តី​បារម្ភ​ ©Mat Booth/ Creative Commons (by-nc)
ផ្សាយពាណិជ្ជកម្ម

01:59

សេចក្តីរាយការណ៍​របស់​ សៀក​ សារិន

អានុភាព​កាន់តែ​ខ្លាំងក្លា​ឡើង​របស់​ប្រទេស​ចិន​ក្នុង​វិស័យ​យោធា​គឺ​ជា​ការមួយ​ពុំ​ល្អ​សោះ​ឡើយ​សម្រាប់​ប្រជាជន​ជប៉ុន​៨៨%​ ហើយនិង​៨៦%​សម្រាប់​ប្រជាជន​កូរ៉េ​ដែល​ជា​ប្រទេស​ជិតខាង​របស់​ប្រទេស​ចិន។​ សម្រាប់​​ប្រទេស​លោក​ខាងលិច​ដូច​ជា​ប្រជាជន​បារាំង​វិញ​ មាន​៨៧%​យល់ថា​ជាការ​ពុំ​ល្អ​ ទល់នឹង​៧៩%​សម្រាប់​ប្រជាជន​អាមេរិក​ហើយនិង​៧២%​សម្រាប់​ប្រជាជន​អាល្លឺម៉ង់។

 
ចំណែកឯ​ប្រជាជន​បារាំង​វិញ​ គេ​មាន​ការ​បារម្ភ​ខ្លាំង​នឹង​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​ចិន ​ដោយ​សាធារណមតិ​បារាំង​មាន​ដល់ទៅ​៦៧%​ដែល​យល់ថា​ជា​ការ​ពុំ​ល្អ​សម្រាប់​ពួកគេ​ ទល់នឹង​៥៨%​សម្រាប់​ប្រជាជន​អាល្លឺម៉ង់​ ៤៧%​សម្រាប់​ប្រជាជន​អាមេរិក​ ហើយនិង​៤២%​សម្រាប់​ប្រជាជន​អង់គ្លេស។

ផ្ទុយ​ទៅវិញ​ ពាក់ព័ន្ធ​នឹង​បញ្ហា​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​នេះ​ ប្រជា​ជន​​​ជប៉ុន​ដែល​បាន​ធ្វើការ​បោះ​ទុន​វិនិយោគ​ច្រើន​នៅ​ប្រទេស​ចិន​យល់​ឃើញ​ថា​ ជាការ​ល្អ​ប្រពៃ​មាន​ដល់ទៅ​៦១%​ទល់នឹង​២៩%​ដែល​យល់​ឃើញ​ខុស​​ពីនេះ។

សាធារណមតិ​នៃ​ប្រទេស​អាហ្វ្រិក​នៅ​ចំពោះមុខ​ជោគជ័យ​នៃ​សេដ្ឋកិច្ច​ចិន​វិញ៖​ ប្រជាជន​Kenya​និង​ប្រជាជន​Nigeria​ដល់ទៅ​៩០%​ឯណោះ​ដែល​យល់ថា​ ជា​ការល្អ​សម្រាប់​ពួក​គេ​ ដោយ​ហេតុ​ថា​នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប្រទេស​ចិន​បាន​ទៅ​បោះ​ទុន​ធ្វើ​វិនិយោគ​យ៉ាង​ក្រាស់ក្រែល​នៅ​ទ្វីប​អាហ្វ្រិក។

នៅ​លើ​វិស័យ​ភូមិសាស្ត្រ​នយោបាយ​វិញ​ ប្រទេស​ឥណ្ឌា​ជា​អ្នក​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាងគេ។​ ដោយ​ហេតុ​ថា​មាន​ប្រជាជន​ឥណ្ឌា​ដល់ទៅ​៤៤%​ឯណោះ​ដែល​យល់ថា​ ប្រទេស​ចិន​ជា​សត្រូវ​របស់​ពួក​គេ។​ ផ្ទុយ​ទៅ​វិញ​ ប្រជាជន​ប៉ាគីស្តង់​ដែល​មាន​និន្នាការ​លំអៀង​ទៅរក​ប្រទេស​ចិន​យល់ថា​ ប្រទេស​ចិន​ជា​ដៃគូ​របស់​ពួក​គេ​ដល់ទៅ​៨៤%។​ ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​ប្រជាជន​Kenya​នៅ​ទ្វីប​អាហ្វ្រិក។

រីឯ​នៅ​សហរដ្ឋ​​អាមេរិក​វិញ​ មាន​ប្រជាជន​អាមេរិកាំង​ប្រមាណ​២៥%​យល់ថា​ប្រទេស​ចិន​ជា​ដៃគូ​របស់​ខ្លួន​ ហើយ​មាន​ប្រជាជន​អាមេរិកាំង​ប្រមាណ​១៧%​ដែល​យល់ថា​ ប្រទេស​ចិន​ជា​សត្រូវ​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ