អានតួអត្ថបទ
ចិន

បណ្តាញ​រក​ស៊ី​​ផ្លូវ​ភេទ​ក្នុង​​​ក្លឹប​​ប្រណិត​ៗ​​នៅ​ប៉េកាំង​ត្រូវ​ចាប់​ខ្លួន

បណ្តាញ​រក​ស៊ីពេស្យាចារ​នៃ​ក្លឹប​ម៉ាស្សា​ ការាអូខេ​ដ៏​ប្រណិតៗ ជាង ១១០០ នាក់​ត្រូវ​​ប៉ូលិស​ប៉េកាំង​ចាប់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ។ ការ​ចាប់​ខ្លួន​បណ្តាញ​រក​ស៊ី​ផ្លូវ​ភេទ​នេះ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពេស្យាចារ ជួញ​ដូរ​មនុស្ស។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ផ្លូវការ​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ឈុងឆីន​ប្រទេស​ចិន
អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ឈុងឆីន​ប្រទេស​ចិន © Reuters
ផ្សាយពាណិជ្ជកម្ម

01:10

សេចក្តី​រាយការណ៍​របស់​ អៀង សុខម៉ិញ

អៀង សុខម៉ិញ

ក្នុង​រយៈ​ពេល​មួយ​ខែ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពេស្យាចារ​ រង្គសាល ក្លឹប​កំសាន្ត​រាត្រី ការ៉ាអូខេ និង កន្លែង​កែសម្ផស្ស​កាត់​សក់ ម៉ាស្សា ដ៏​ប្រណិត​ៗ​បំផុត​ នៅ​ទីក្រុង​ប៉េកាំង ត្រូវ​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។

 
ក្លឹប​កំសាន្ត​ទាំង​នោះ​ សុទ្ធ​សឹង​​ជា​ទី​កន្លែង​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ភ្ញៀវ​អ្នក​មាន ចំណាយ​ប្រាក់​មិន​ញញើត​ដៃ​ ដើម្បី​​ទទួល​បាន​សេវា​ពិសេស (​សេវា​បំរើ​ផ្លូវ​ភេទ)។ តម្លែ​​សេវា​ទាប​បំផុត​គឺ ២ម៉ឺន​យ័ន (២៣០០​អឺរ៉ូ)។ បើ​តាម​ប៉ូលិស​ក្រុង​ប៉េកាំង​ ​អ្នក​ចាត់​ចែង​ដឹក​នាំ​ក្លឹប​ទាំង​នោះ​ ភាគ​ច្រើន​ ជា​ជន​ទុច្ចរិត និង​ជា​ឧក្រិដ្ឋជន។

គ្រាន់​តែ​នៅ​ក្នុង​សង្កាត់​ Chaoyong កណ្តាល​ទី​ក្រុង​ប៉េកាំង​តែ​មួយ មាន​រង្គសាល ចំនួន ៣៥ សាឡុង​កាត់​សក់​​​ចំនួន ២៦៥​ត្រូវ​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន នៅ​ក្នុង​យុទ្ធនាការ​លើក​នេះ។
សូម​បញ្ជាក់​ថា អំពើ​ពេស្យាចារ ត្រូវ​បាន​បំបិទ​តាំង​ពី​របប​កុម្មុយនិស្ត​ចិន​ឡើង​កាន់​អំណាច នា​ឆ្នាំ ១៩៤៩​មក។ ការ​រក​ស៊ី​ផ្លូវភេទ​បាន​រីក​ស្គុះ​ស្គាយ​ឡើង​វិញ​ បន្ទាប់​ពី​សេដ្ឋកិច្ច​បាន​កំរើក​ឡើង​ខ្លាំង​ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ