អានតួអត្ថបទ
ហ្វីល្លីពីន

Aquino​ ចង់ឆ្កឹះឆ្កៀល​រឿងពុករលួយ​របស់​ប្រធានាធិបតី​អស់អាណត្តិ​

ភាព​តានតឹង​កំពុង​កើត​ឡើង​នៅ​ទីក្រុង​Manille​ប្រទេស​ហ្វីល្លីពីន។ មូលហេតុ គឺ​មក​ពី​លោក​Aquino ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​នេះ បាន​ប្រកាស​ថា លោក​នឹង​ចេញ​បញ្ជា​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​មើល ថា​តើ​រដ្ឋការ​របស់​លោកស្រី​ប្រធានាធិបតី​អស់​អាណត្តិ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឬ​អត់។

លោកAquino ដែលនឹង​ក្លាយជា​ប្រធានាធិបតី​ហ្វីល្លីពីន​នាពេល​ខាងមុខនេះ ​
លោកAquino ដែលនឹង​ក្លាយជា​ប្រធានាធិបតី​ហ្វីល្លីពីន​នាពេល​ខាងមុខនេះ ​ ©REUTERS/Erik de Castro
ផ្សាយពាណិជ្ជកម្ម

01:14

សេចក្តីរាយការណ៍របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

រដ្ឋការ​របស់​លោកស្រី​ប្រធានាធិបតី​អស់​អាណត្តិ​Gloria Arroyo កំពុង​កើត​ក្តីព្រួយ​បារម្ភ។​ព្រួយបារម្ភ​ពីព្រោះលោក​Aquino ដែល​មិន​ទាន់​ទាំង​ក្លាយ​ជា​ប្រមុខរដ្ឋ​ផ្លូវការ​ផង​នោះ បាន​ប្រកាស ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​មួយ​ជុំវិញ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត កាល​សម័យ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៤ និង​ជុំវិញ​អំពើ​ពុករលួយ​ក្រោមការ​គ្រប់គ្រង​រដ្ឋ​របស់​លោកស្រី​​Gloria Arroyo ក្នុង​អំឡុង​ពេល​ប្រាំបួន​ឆ្នាំ​ចុង​ក្រោយ​នេះ។

 
សេចក្តី​ប្រកាស​បែប​នេះ​របស់​លោកAquino មិនមែន​ចៃដន្យ​ឡើយ។ លោក​Aquino បាន​សន្យា​នា​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថា​រដ្ឋការ​របស់​លោក​នឹង​តាម​កំចាត់​អំពើ​ពុករលួយ។
គួរ​និយាយ​ថា ប្រធានាធិបតី​ហ្វីល្លីពីន​​មាន​អំណាច​ធំ​ណាស់ ជា​ពិសេស ក្នុង​ការ​ជម្រុញ​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​អាស្រូវ​អ្វី​មួយ។

យ៉ាង​ណា​មិញ បក្សពួក​លោកស្រី​Gloria Arroyo បាន​ប្រកាស​រួច​ហើយ​ជា​ស្រេច ថា​ពួក​គេ​មិន​បារម្ភ​ទេ ពីព្រោះ​ពួក​គេ​ជា​អ្នក​ស្អាត​ស្អំ។​ ប៉ុន្តែ នៅ​ក្នុង​សប្តាហ៍​នេះ លោកស្រី​Arroyo ដែល​ជាគោលការណ៍ ត្រូវ​ប្រគល់​អំណាច​ទៅ​ឲ្យ​លោក​Aquino នៅ​ថ្ងៃ​ទី​៣០​មិថុនា​ខាង​មុខ ស្រាប់​តែ​បាន​តែង​តាំង​ប្រធាន​ថ្មី​ម្នាក់​នៃ​តុលាការ​កំពូល។ គួរ​គូស​បញ្ជាក់​ថា គឺ​តុលាការ​កំពូល​នេះ​ហើយ​ដែល​នឹង​ត្រូវ​កាត់ក្តី​ជាយថាហេតុ​លោកស្រី​Arroyo បើ​សិន​ជា​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោកស្រី នា​អនាគត​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ