អានតួអត្ថបទ
ភូមា

នាយក​រដ្ឋមន្ត្រី​ភូមា​បង្កើត​គណបក្ស​ថ្មី​មុន​ការបោះឆ្នោត​សភា

នាយក​រដ្ឋមន្ត្រី​ភូមា​ដែល​ទើប​នឹង​លា​ចេញ​ពី​តំណែង​យោធា​ បាន​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​នយោបាយ​មួយ​ថ្មី​ដើម្បី​ចូលរួម​បោះឆ្នោត​ សភា​ជាលើក​ទីមួយ ក្នុង​រយៈពេល​២០ឆ្នាំ​ចុងក្រោយ​នេះ។

នាយក​រដ្ឋមន្រ្តី​ភូមា(ឆ្វេង)​លាលែង​ចេញ​ពី​តួ​នាទី​ជា​យោធា​ដើម្បី​បង្កើត​គណបក្ស​នយោបាយ
នាយក​រដ្ឋមន្រ្តី​ភូមា(ឆ្វេង)​លាលែង​ចេញ​ពី​តួ​នាទី​ជា​យោធា​ដើម្បី​បង្កើត​គណបក្ស​នយោបាយ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:18

សេចក្តី​រាយការណ៍​របស់​សៀក សារិន

លោក​Thein Sein នាយក​រដ្ឋមន្ត្រី​ភូមា​ដែល​ទើប​នឹង​លា​ចេញ​ពី​តំណែង​យោធា​បាន​ចុះ​ឈ្មោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ ២៦នាក់​ទៀត​នៅ​មុខ​គ ជ ប ដើម្បី​បង្កើត​គណបក្ស​នយោបាយ​មួយ​ថ្មី​ដែល​មាន​ឈ្មោះ​ថា “គណបក្ស​សាមគ្គី និង​អភិវឌ្ឍន៍​សហភាព​ភូមា”។ នេះ​បើ​យោងតាម​សារពត៌មាន​New Light of Myanmar។

ប្រភព​ផ្លូវការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា លោក​Thein Sein នាយក​រដ្ឋមន្ត្រី​ភូមា​ជា​ប្រធាន​នៃ​គណបក្ស​នយោបាយ​ថ្មី​នេះ។ ហើយ​មាន​ឥស្សរជន​ភូមា​សំខាន់ៗ​ជាច្រើន​នាក់​មក​ចូល​រួម​ មាន​ជា​អាទិ៍​លោក​Htay Oo រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​Aung Thaung រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម។

គួរ​កត់​សម្គាល់​ថា លោក​ឧត្តម​សេនីយ​Thein Sein និង​សមាជិក​២២នាក់​ទៀត​នៃ​របបសឹក​ភូមា​ចង់​បង្ហាញ​គេ​ឃើញ​នូវ​រូបភាព​ជា​ស៊ីវិល​របស់​រដ្ឋាភិបាល នៅ​មុន​ពេល​បោះឆ្នោត។ ដូច្នេះ​ ពួកគេ​ប្តូរ​តែ​ឯកសណ្ឋាន​ប៉ុណ្ណោះ​ ចំណែក​ឯ​តួនាទី និង​មុខ​តំណែង គឺ​នៅ​ដដែល។

សារពត៌មាន​New Light of Myanmar​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​សុក្រ​នេះ​ទៀត​ថា ក្នុង​ចំណោម​២៥​អង្គការ​ដែល​បាន​ដាក់ពាក្យ​សុំ​បង្កើត​គណបក្ស​នយោបាយ​ មាន​តែ​១២​អង្គការ​ប៉ុណ្ណោះ​ដែល​អាជ្ញាធរ​ភូមា​បាន​ទទួល​យល់ព្រម​ រីឯ​អង្គការ​១៣​ទៀត​កំពុង​ត្រូវ​ឋិត​ក្នុង​ការពិនិត្យ​មើល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ