អានតួអត្ថបទ
ចិន​

ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ក្នុង​ខែត្រ​ ជិន ហៃ​

ដី​បាន​រញ្ជួយ​យប់មិញ​ នៃ​ថ្ងៃ​អង្គារ​ ១៣ មេសា ឆ្លង​មក​ថ្ងៃ​ពុធ​១៤​មេសា​នេះ នៅ​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​ចិន នៅ​ក្នុង​ខែត្រ​ជិនហៃ​ជាប់​ព្រំដែន​នឹង​តំបន់​ទីបេត៍។ ចំនួន​អ្នក​រង​គ្រោះ​ដោយ​ការរញ្ជួយ​ដី​កម្លាំង​៦,៩​អង្សា ស្រប​តាម​មាត្រ​ដ្ឋាន​រីស្ទែរ ចេះ​តែ​កើន​ឡើង​ពីមួយ​​ម៉ោង​ទៅ​មួយ​ម៉ោង​ទៀត រីឯការ​ខូច​ខាត​ផ្នែក​សម្ភារៈ​វិញ​ក៏​ប្រហែល​ជា​នឹង​មាន​ចំនួន​ច្រើន​ដែរ។

(រូបថត៖ AFP/CCTV)
ផ្សាយពាណិជ្ជកម្ម

01:28

Marc Lebeaupin ​​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ RFI​ ប្រចាំ​ទីក្រុង Pékin

ពីរ​ឆ្នាំ​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ នៅ​ Sichuan​មក​ ​ ​ នៅ​លើក​នេះ​ ដី​បាន​រញ្ជួយ​នៅ​ខែត្រ​ជិត​ខាង​ ជិនហៃ​ ប្រកប​ដោយ​កម្លាំង​៦,៩​អង្សា​ ស្រប​តាម​មាត្រដ្ឋាន​ Richter​ នៅ​ក្នុង​ខែត្រ​មួយ​ សម្បូណ៌​ទៅ​ដោយ​ភ្នំ​ ​ ជិត​តំបន់​ទីបេត៍។

ទី​ក្រុង​ធំ​ នៅ​ជិត​កន្លែង​ដែល​មាន​ការរញ្ជួយ​ដី​ខ្លាំង​ជាង​គេ​គឺ​ទីក្រុង​យូស៊ូ​ (​ Yushu​ )​ប្រកប​ដោយ​បណ្តាជន​ជាង​១០​ម៉ឺននាក់​។​​សារព័ត៌មាន​ចិន​បាន​ចុះ​រួច​ស្រេច​ ទៅ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ អំពី​ការស្រុត​រលំ​ផ្ទះ​សំបែង​ចំនួន​រាប់​រយ​ជាហេតុ​បណ្តាល​ឱ្យ​ស្លាប់​ មនុស្ស​រាប់​សិប​នាក់​​ រី​ឯ​អ្នក​ដទៃ​ទៀត​ស្ថិត​នៅ​ក្រោម​គំនរ​កំទេច​បាក់​បែក​នៅ​ឡើយ។

គេ​នៅ ​មាន​ព័ត៌មាន​តិច​តួច​នៅ​ឡើយ​ អំពី​តំបន់​នៅ​ជិត​បង្កើយ​នឹង​ទី​កន្លែង​រញ្ជួយ​ដី។ អាជ្ញាធរ​ចិន​ខ្លាច​បារម្ភ​តែ​បណ្តាជន​នៃ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ជាង​គេ​ បាត់​បង់​ទីជម្រក​ នៅ​ពេល​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សា។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ប៉ះ​ទង្គិច​នឹង​ការពិបាក​ ​ ដោយ​ហេតុ​ខ្វះ​សម្ភារៈ​សំរាប់​រុក​រក​គេ។ សក្ខីកម្ម​ខ្លះ​និយាយ​អំពី​ការបំផ្លិច​បំផ្លាញ​មន្ទីរពេទ្យ។

តំបន់​ ខ្ពង់​​រាប ​ទីបេត៍​ ទទួល​ រង​គ្រោះ​ជា​រឿយៗ​​ដោយ​ការរញ្ជួយ​​ដី។​​ ​​​មុន​ការរញ្ជួយ​ដី​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​​ ការរញ្ជួយ​ដី​មួយ​ទៀត​ពុំ​​សូវ​សំខាន់​បាន​កើត​​មាន​រួច​​ស្រេច​ទៅ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​​មិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ