អានតួអត្ថបទ
ថៃ

ស្ត្រី​ថៃ​ដែល​ស៊ីឈ្នួល​ពរពោះ​បង្កើត​កូន​ឲ្យ​គេ​៦​នាក់​ប្តឹង​ប្រឆាំង​រដ្ឋ​ដើម្បី​ទាមទារ​យក​កូន​របស់​គេមក​វិញ​

 រឿង​អាស្រូវ​ស្រ្តី​ថៃ​ស៊ីឈ្នួល​ពរពោះ​បង្កើត​កូន​ឲ្យ​គេ​ដែល​ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​កាលពី​ដើម​ខែ​សីហា​ឆ្នាំ​ទៅមិញនៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ឥឡូវនេះ មាតាដែលពរផ្ទៃពោះ​ចំនួន​​៦​នាក់ បាន​ដាក់​ពាក្យ​ប្តឹងប្រឆាំង​​រដ្ឋ​ ដើម្បី​ទាមទារយក​កូនៗ​របស់​ពួក​គេ​មកវិញ​។ ​កូនៗ​ដែល​មាន​​ឪពុក​តែ​មួយ​រួម​គ្នា​​ជនជាតិ​ជប៉ុន ត្រូវ​​បាន រដ្ឋ​ថៃ ប្រគល់ឲ្យ​សេវ៉ាសង្គម​កិច្ច​ជា​អ្នក​គ្រប់គ្រង។ 

Le petit Gammy, en compagnie de sa mère porteuse, le 3 août 2014 à l'hôpital, dans la province thaïlandaise de Chonburi.
Le petit Gammy, en compagnie de sa mère porteuse, le 3 août 2014 à l'hôpital, dans la province thaïlandaise de Chonburi. REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

នាយិការនៃការិយាល័យទទួលបន្ទុកគ្រប់គ្រងការពារ​យុវវ័យនៃ​ក្រសួង​អភិវឌ្ឍន៍​សង្គម​​បាន​ថ្លែងប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា “ស្ត្រី​ពរផ្ទៃពោះ​​៦​រូប បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​រដ្ឋ ដើម្បី​ទាមទារ​យក​កូនៗ​របស់​គេ​វិញ”។

ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​ឆ្លង​កាត់​និតិវិធី​របស់​ក្រសួង​ដោយ​មាន​ការ​បើក​ស៊ើប​អង្កេត​នានា ​​នៅ​ជុំវិញ​ក្រុមគ្រួសារ​នៃ​ស្រ្តី​ជា​មាតា ដែល​បាន​ពរពោះ​ឲ្យ​គេ។ គោលដៅ​នៃ​ការស៊ើបអង្គេត គឺ​ដើម្បី​ចង់​ដឹង​ថា​តើ​ស្រ្តីពរពោះ​ទាំង​នោះ​ ​អាច​មាន​សមត្ថភាព​ដែរ​ឬ​ទេ​ក្នុង​ការ​ទទួល​ខុស​ត្រូវ ចិញ្ចឹម​បីបាច់​ថែរក្សា​​កូនៗ​របស់​ពួក​គេ”-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​នាយិការ​នៃ​ការិយាល័យ​​គ្រប់គ្រង​យុវវ័យ​នៃ​ក្រសួង​អភិវឌ្ឈន៍សង្គម។

សូមបញ្ជាក់ថា “មាតា​ទាំង​៦​នាក់​ មាន​សិទ្ធិ​ចូល​មក​មើល​កូនៗ​របស៉​គេ​ទំាង​៩​នាក់​ដែល​ក្នុង​​ចំណោម​នោះ​មាន​កូន​ភ្លោះ​៣​គូ។ ទារក​ទំាង​អស់​ត្រូវ​គេ​ដាក់​នៅ​ក្នុង​​មជ្ឈមណ្ឌល​កុមារ​កំពា្រ​មួយ។ ស្រ្តី​ពរពោះ​ឲ្យ​គេ​ទាំង​៦​នាក់ ​បាន​ដាក់​ពាក្យ​ប្តឹង​សេវ៉ា​សង្គម​របស់​រដ្ឋ​ ដោយ​ពួកគេ​អះអាង​ថា ពុំ​បាន​យកចិត្ត​ទុកដាក់​និង​ថែទាំ​កូនៗ​របស់​គេ​ឲ្យ​បាន​​ត្រឹមត្រូវ​នោះទេ-ក៏ប៉ុន្តែ​សេវ៉ា​សង្គម​ បាន​ឆ្លើយ​បដិសេធ​ពុំ​ទទួល​ខុសត្រូវ​ឡើយ។

សូម​បញ្ជាក់​ថា កាលពី​ដើម​ខែ​សីហា​ឆ្នាំ​មុន ប៉ូលិស​ថៃ បាន​រកឃើញ​ទារក ៩​នាក់​រស់​នៅ​ជាមួយ​មាតា​របស់​គេ ​​ក្នុង​​ផ្ទះ​ល្វែង​មួយ​ខ្នង​នៅ​ក្រុង​បាងកក​ដែល​ជួល​ដោយ​អ្នក​មាន​ម្នាក់​សញ្ជាតិ​ជប៉ុន។​ ជនជាតិ​ជប៉ុន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ​នេះ ពុំ​បាន​វិលមក​កាន់​ប្រទេស​ថៃ​វិញ​ទេ ដើម្បី​ឆ្លើយ​បំភ្លឺ​បញ្ហា​អាស្រូវ​នេះ​ នៅ​ចំពោះ​មុខ​​ក្រុម​អ្នក​ស៊ើបអង្កេត​។​
ក្រោយពីផ្ទុះ​រឿងអាស្រូវ មាតា​ស៊ីឈ្នួល​ពរពោះ​នេះ រដ្ឋាភិបាល​ បាន​ដាក់​ពាក្យ​ស្នើ​គម្រោង​ច្បាប់​មួយ​ទៅ​រដ្ឋសភា ក្នុង​គោលដៅ​ដើម្បី​​ទប់ស្កាត់​និង​ផ្តន្ទាទោស​លើ​ជនណា​ដែល​ចូលរួម​ក្នុង​សកម្មភាព​ពរពោះ​ឲ្យ​គេនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ