អានតួអត្ថបទ
ចិន-អាមេរិក

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ទៅជួប​មេដឹកនាំ​ក្រុមហ៊ុន​អាមេរិក​មុន​ជួប​លោក​អូបាម៉ា

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ធ្វើ​ដំណើរទៅដល់​សហរដ្ឋ​អាមេរិក នៅថ្ងៃ​អង្គារ​នេះ ដើម្បី​បំពេញទស្សនកិច្ច​ជាផ្លូវរដ្ឋ ដែល​នឹង​ចាប់ផ្តើម​ធ្វើ​នៅថ្ងៃ​ព្រហស្បតិ៍។ មុននឹង​ធ្វើ​ដំណើរទៅ​ជួប​លោក​អូបាម៉ា នៅ​សេតវិមាន លោក​ស៊ី ជីនពីង បាន​ឈប់សំចត​នៅ​រដ្ឋ​វ៉ាស៊ីងតោន ដើម្បី​ជួបជាមួយ​មេដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ព្រមទាំង​អ្នក​នយោបាយ​មួយចំនួន ដែល​និយម​អាមេរិក។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន (រូបថតឯកសារ)
លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន (រូបថតឯកសារ) REUTERS/Saul Loeb/Pool
ផ្សាយពាណិជ្ជកម្ម

វាមិនមែន​ជា​រឿងចៃដន្យ​ទេ ដែល​លោក​ស៊ី ជីនពីង ចាប់ផ្តើម​ដំណើរទស្សនកិច្ច​​នៅ​សហរដ្ឋ​អាមេរិក ដោយ​ធ្វើ​ដំណើរទៅកាន់​រដ្ឋ​វ៉ាស៊ីងតោន ដែល​មាន​ប្រវត្តិ​ជា​ទឹកដី​អ្នក​និយម​ចិន ឬ​យ៉ាងហោចណាស់​មិនសូវ​ប្រឆាំង​ចិន។

គេនៅចាំបាន​ថា រដ្ឋវ៉ាស៊ីងតោន​នេះ​ធ្លាប់​ទទួល​ស្វាគមន៍​មេដឹកនាំ​ជាន់ខ្ពស់​ចិន​៣រូប​រួចមកហើយ គឺ​លោក​តេង ស៊ាវពីង លោក​ចាង ហ្សេមីន និង​លោក​ហ៊ូ ជិនតាវ ហើយ​អតីត​អភិបាល​រដ្ឋ​វ៉ាស៊ីងតោន និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅថ្ងៃ​អង្គារ​នេះ​ថា រដ្ឋវ៉ាស៊ីងតោន និង​ចិន ធ្លាប់​មាន​ប្រវត្តិ​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​អស់រយៈពេល​ជាយូរមកហើយ។

ម្យ៉ាងទៀត ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ដែល​មាន​ទំនាក់ទំនង​រកស៊ី​​យ៉ាងច្រើន​ជាមួ​យ​ចិន​ រួមមាន​ដូចជា ក្រុមហ៊ុន​​ផលិត​យន្តហោះ​ប៊ូអ៊ីង និង​ក្រុមហ៊ុន​កុំព្យូទ័រ Microsoft ជាដើម សុទ្ធតែ​មាន​ទីស្នាក់ការ​ធំ នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីងតោន។

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​រយៈពេល ៣ថ្ងៃ នៅ​ទីក្រុង​ Seattle លោក​ស៊ី ជីនពីង មាន​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ព្រមទាំង​អភិបាល​រដ្ឋ​មក​ពី​ California, Michigan, Iowa, Oregon និង Washington។ ជំនួប​ដែល​នឹង​ផ្តោត​ទៅលើ​បញ្ហា​សេដ្ឋកិច្ច និង​ជំនួញ ក៏ប៉ុន្តែ ក៏​អាច​មាន​លើកឡើង​អំពី​បញ្ហា​ភូមិសាស្រ្ត​នយោបាយ​ផងដែរ។

សម្រាប់​លោក​ស៊ី ជីនពីង ដំណើរទស្សនកិច្ច​ទៅកាន់​រដ្ឋវ៉ាស៊ីងតោន ដើម្បី​ជួប​ជាមួយ​នឹង​អ្នក​ជំនួញ និង​អ្នក​នយោបាយ​ដែល​និយម​ចិន​នៅពេលនេះ គឺ​ជា​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ នៅ​ក្នុង​ពេល​ដែល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ជិតឈាន​ចូលមកដល់ នៅ​ឆ្នាំ​២០១៦ ហើយ​ដែល​គេ​រំពឹង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រីកដុះដាល​នៃ​​ការប្រើ​ពាក្យ​សម្តី​ប្រឆាំង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ