អានតួអត្ថបទ
អ.ស.ប.-ស៊ីរី

លោកបាន គីមូន៖​ស្ថានការណ៍​នៅ​ស៊ីរី​សព្វថ្ងៃ ជា​បរាជ័យ​រួម​របស់​សហគមន៍​អន្តរជាតិ

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​ធ្វើ​សន្និសីទកាសែត​លើក​ចុង​ក្រោយ​នា​ថ្ងៃ​សុក្រ ទី១៦ ធ្នូ មុន​នឹង​ផ្ទេរ​តំណែង​ទៅ​ឲ្យ​លោក​អគ្គលេខាធិការ​ថ្មី​អាន់តូនីញ៉ូ ហ្គូទែរ៉េ​នៅ​ថ្ងៃទី១ មករា​ខាង​មុខ។ នៅ​ក្នុង​សន្និសីទកាសែត​នោះ លោក​បាន គីមូន​បាន​និយាយ​ច្រើន​ពី​បញ្ហា​ស៊ីរី ពិសេស​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​អាឡិប។ លោក​បាន គីមូន​បាន​ទទួល​ស្គាល់​ពី​អសត្ថភាព​របស់​អ.ស.ប.​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស៊ីរី តែ​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​នឹង​បន្ត​ប្រឹងប្រែង​ជា​បន្ត​ទៀត។

លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​
លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ UN Photo/Amanda Voisard
ផ្សាយពាណិជ្ជកម្ម

« ទង្វើ​សម្លាប់​ឥតត្រាប្រណី​នៅ​ក្នុង​ប្រទេស​ស៊ីរី​​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​កង្វះ​មនសិការ​ពិភពលោក។ សព្វថ្ងៃ​នេះ ទីក្រុង​អាឡិប​នៅ​ស៊ីរី​ប្រៀប​បាន​នឹង​វាលពិឃាត។ គឺ​ជា​បរាជ័យ​របស់​ពិភពលោក​នៅ​ចំពោះ​មុខ​ប្រជាជន​ស៊ីរី។ បើ​គ្មាន​ចិត្ត​មេត្តា​ករុណា​ទេ នោះ​ក៏​គេ​មិន​អាច​រក​បាន​សន្តិភាព​ដែរ។ យើង​ទាំង​អស់​គ្នា​ជា​សាក្សី​នៅ​ចំពោះ​បទឧក្រិដ្ឋកម្ម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ហើយ​ជន​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​នេះ​នឹង​ត្រូវ​ទទួល​ការ​កាត់ទោស​នៅ​តុលាការ។

អង្គការ​សហប្រជាជាតិ​បាន​ខ្នះខ្នែង​ជួយ​តាម​គ្រប់រូប​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន តាំង​ពី​កម្លាំង​មនុស្ស និង​សម្ភារៈ។ អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ចូល​រួម​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ជម្លៀស​ជនស៊ីវិល​ជា​ថ្មី​ប្រកប​ដោយ​សុវត្ថិភាព​ចេញ​ពី​ទីក្រុង​អាឡិប។ ខ្ញុំ​សូម​រម្លឹក​ជា​ថ្មី​ថា អង្គការ​សហប្រជាជាតិ​ត្រៀម​ខ្លួន​ជានិច្ច ២៤ម៉ោង​លើ​២៤ម៉ោង​ដើម្បី​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ចាំ​បាច់​ក្នុង​ការ​ជួយ​សង្រ្គោះ​ជនស៊ីវិល​ឲ្យ​បាន​ច្រើន​បំផុត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ