អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​នឹង​បណ្តេញ​វិនិយោគិន​រុស្ស៊ី​ម្នាក់​ពី​កម្ពុជា​ដោយសារ​អនាចារ​

នគរបាល​​​កម្ពុជា​​ ​​បាន​​ចាប់​​ខ្លួន​​ជនជាតិ​​រុស្ស៊ី​​ម្នាក់​​ឈ្មោះ ​Alexander​ Trofimov​ កាល​ពី​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​​នៅ​​ជាយ​​រាជធានី​​ភ្នំពេញ​​ក្រោម​បទ​​សង្ស័យ​​ថា ​បុរស​​ម្នាក់​​នេះ​ ​​បាន​​ស្រឡាញ់​​ក្មេង​ស្រី​​អាយុ​​១២​​ឆ្នាំ។​ អាជ្ញាធរ​​កម្ពុជា​ ​​គ្រោង​​បណ្តេញ​​បុរស​ជន​ជាតិ​​រុស៊្សី​​ដែល​​ជា​​ម្ចាស់​​ក្រុមហ៊ុន​​វិនិយោគ​​​​​កោះពស់​​នៅ​​ខេត្ត​​ព្រះសីហនុ​​ចេញ​​ពី​​ប្រទេស​​កម្ពុជា។​  

តំបន់​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ​
តំបន់​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ​ RFI/Chan Lida
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ជនជាតិ​រុស្ស៊ី​ដ៏​ចម្រូង​ចម្រាស់​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​អនាចារ​លើ​កុមារ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៧​មក​នោះ ទំនង​ជា​ត្រូវ​អាជ្ញាធរ​កម្ពុជា​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​ហើយ។ សមត្ថកិច្ច​កម្ពុជា​ត្រូវ​សម្រេច​បណ្តេញ​ជនជាតិ​រុស្ស៊ី​ឈ្មោះ Alexander Trofimov​ចេញ​ពី​កម្ពុជា បន្ទាប់​បាន​រកឃើញ និង​ចាប់ខ្លួន​ជនជាតិ​រុស្ស៊ី​ម្នាក់​នេះ​ដែល​នៅ​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​គ្រួសារ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ ប៉ូលីស​បាន​និយាយ​ថា ជនជាតិ​រុស្ស៊ី​នេះ​បាន​ស្រឡាញ់​កូនស្រី​ម្ចាស់​ផ្ទះ​ដែល​មាន​អាយុ​ប្រមាណ​១២​ឆ្នាំ។

លោកឧត្តមសេនីយឯក គៀត ចន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​​ជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFP​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​នឹង​បណ្តេញ​ជនជាតិ​រុស្ស៊ី​នេះ​ចេញ​ពី​ប្រទេស​កម្ពុជា។

ជនជាតិ​រុស្ស៊ី​ម្នាក់​នេះ​ត្រូវ​បាន​ដឹង​ថា គឺ​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​កោះពស់​ក្នុង​ខេត្ត​ព្រះសីហនុ។ ហើយ​កាល​ពី​ឆ្នាំ​២០០៧ ជនជាតិ​រុស្ស៊ី​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ហើយ​ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ​ចំនួន​១៧នាក់​ដែល​ជា​អនីតិជន។ ក្នុង​ចំណោម​នោះ​ មាន​ក្មេង​ស្រី​តូច​ជាង​គេ​អាយុ​៦​ឆ្នាំ។ នៅ​ពេល​នោះ​តុលាការ​បាន​កាត់ទោស​ជនជាប់ចោទ Alexander​នេះ​អោយ​ជាប់​ពន្ធនាគារ​១៧​ឆ្នាំ ហើយ​ក្រោយ​មក​ត្រូវ​បាន​សាលាឧទ្ធរណ៍​បន្ថយ​មក​នៅ​ត្រឹម​៨​ឆ្នាំ។

ប៉ុន្តែ​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ពិរុទ្ធជន​រុស្ស៊ី​ម្នាក់​នេះ ​ស្រាប់​តែ​បាន​ទទួល​ព្រះ​រាជ​​​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ហើយ​ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ។

គួរ​បញ្ជាក់​ថា រហូតដល់​ពេល​នេះ មាន​ជន​បរទេស​ជាង​១០​នាក់​ដែល​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ ក្រោមបទ​ប្រព្រឹត្តិ​អំពើ​អនាចារ​លើ​កុមារ និង​ត្រូវ​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​ការ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ។ កម្ពុជា​បាន​មាន​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​រំលោភ​ផ្លូវភេទ​លើ​កុមារ​នៅ​ក្នុង​ឆ្នាំ​២០០៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ