អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​នឹង​ជួប​នាយក​រដ្ឋមន្ត្រី​កម្ពុជា​

គណៈប្រតិភូ​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី​មក​ដល់​រាជធានី​ភ្នំពេញ​ នៅ​យប់​ថ្ងៃ​ពុធ​នេះ​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ពង្រឹង​វិស័យ​យោធា ​ជាមួយ​កម្ពុជា។ ពាក់ព័ន្ធ​នឹង​ស្ថានភាព​យោធា​នៅ​ព្រំដែន កម្ពុជា​បាន​សម្រេច​កែ​សម្រួល​កងទ័ព​នៅ​ក្នុង​តំបន់​ភូមិភាគ​១ ពោល​គឺ​នៅ​ចំណុច​មុំ​បី ដែល​ការ​កែ​សម្រួល​កងទ័ព​នេះ មិន​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​អនុវត្តន៍​សាលក្រម​តុលាការ​ឡាអេ​នោះ​ ឡើយ។

រដ្ឋមន្ត្រីក្រុសួងការពារជាតិ ម៉ាឡេស៊ី
រដ្ឋមន្ត្រីក្រុសួងការពារជាតិ ម៉ាឡេស៊ី RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

គណៈប្រតិភូ​យោធា​នៃ​ប្រទេស​ម៉ាឡេស៊ី​ជាង​១០​រូប ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក​Ahmad Zahid Hamidi ​បាន​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រហូត​ដល់​ថ្ងៃ​ទី​២៩​កក្កដា។ អ្នកនាំពាក្យ​យោធា​កម្ពុជា​ឧត្តម​សេនីយឯក​​ឈុំ សុជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ប្រតិភូ​យោធា​នៃ​ប្រទេស​ម៉ាឡេស៊ី​នឹង​ជួប​ពិភាក្សា​ការងារ​ដែល​ទាក់ទងនឹង​សហប្រតិបត្តិការ​ពង្រឹង​វិស័យ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ជា​មួយ​​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​បន្ទាប់​មក​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

គេនៅ​មិន​ទាន់​ដឹង​ថា​តើ​កម្ពុជា​និង​ប្រតិភូ​យោធា​ម៉ាឡេស៊ី​អាច​នឹង​លើក​ឡើង​អំពី​ការអនុវត្តន៍​សាលក្រម​តុលាការ​ឡាអេ​ស្តី​ពី​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះអាសន្ន​នៃ​តំបន់ប្រាសាទ​ព្រះវិហារ និង​ការ​មក​ដល់​នៃ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ដែរ ឬ​យ៉ាងណា​នោះ​ទេ?

ទាក់ទង​នឹង​ស្ថានភាព​ព្រំដែន​កម្ពុជា កម្ពុជា​បាន​ប្រកាស​កែ​សម្រួល​កងទ័ព​មួយ​វរសេនា​ធំ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ កងទ័ព​ដែល​ឈរ​ជើង​នៅ​ចំណុច​មុំ​បី នៃ​តំបន់​ភូមិភាគ​១។ អ្នកនាំពាក្យ​ក្រសួង​​ការពារ​ជាតិ​បាន​បញ្ជាក់​ថា ការ​កែ​សម្រួល​កងទ័ព​នេះ មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ ដែល​ត្រូវ​បាន​គូស​វាស​តំបន់​គ្មាន​កងទ័ព​ចំនួន​១៧​គី​ឡូម៉ែត្រ​ការេ​នោះ​ឡើយ។ លោក​បន្ត​ពន្យល់​ថា នេះ​គឺ​ជា​សកម្មភាព​កែ​សម្រួល​កងទ័ព​ក្នុង​ការងារ​ការពារ​បូរណភាព​ដែនដី​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ