អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ថ្នាំបង្ការ​ជំងឺ​គ្រុនឈាម នឹង​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០១៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ហ៊ុនផលិត​ឱសថ​ Sanofi Aventis បាន​អះអាង កាលពី​ថ្ងៃ​ទី ១០ មិថុនា ​ថា​បាន​​រក​ឃើញ​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​ ដែល​នឹង​អាច​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​​ នៅ​ឆ្នាំ​២០១៥។ ប្រសិន​បើ​ប្រសិទ្ធិភាព​នៃ​ថ្នាំ​វ៉ាក់សាំង​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវការ​ វា​នឹង​អនុញ្ញាត​ឲ្យ​គេ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ជា​ច្រើន​រយ​ពាន់​នាក់។​

មូស​ខ្លា "Aedes aegypti" ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម
មូស​ខ្លា "Aedes aegypti" ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម Domínio público/Usda
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​សុខភាព​ពិភពលោក ជំងឺ​គ្រុន​ឈាម​បង្ក​ឲ្យ​មាន​អ្នក​រង​គ្រោះ​ប្រមាណ​ ៥០០ ០០០ នាក់​ក្នុង​មួយ​ឆ្នាំៗ ភាគ​ច្រើន​ជា​កុមារ។ ជាង​នេះ​ទៅ​ទៀត នៅ​លើ​ផែន​ដី​យើង​នេះ មាន​មនុស្ស​ប្រមាណជាង ពីរពាន់​លាន​​​នាក់កន្លះ​​ ដែល​រស់​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ងាយ​នឹង​ទទួល​ឆ្លង​ជំងឺ​គ្រុន​ឈាម​នេះ (ជាពិសេស​អ្នក​រស់​នៅ​តាម​តំបន់​ត្រូពិក នៃ​ទ្វីប​អាមេរិក និង​ទ្វីប​អាស៊ី​ប៉ាស៊ីហ្វិក)។ ​

កត្តា​ភូមិសាស្ត្រ អាកាសធាតុ និង​អនាម័យ បាន​រុញ​ច្រាន​ប្រទេស​​កម្ពុជា ឲ្យ​ប្រឈមមុខ​​នឹង​គ្រោះ​កើត​ជំងឺ​គ្រុន​ឈាមនេះ។ ឆ្នាំ​នេះ​ តាំង​ពី​ចុង​ខែ​ឧសភា​មក ក្រសួង​សុខាភិបាល​បាន​ព្រមាន​អំពី​ការ​គំរាម​កំហែងកើត​ជំងឺ​គ្រុន​ឈាម​នេះ ថា​កំពុង​តែ​ឈាន​ជិត​ដល់​កំរិត​ទាញ​សញ្ញា​អាសន្ន​ហើយ។​ លោក វេជ្ជបណ្ឌិត ង៉ាន់ ​ចន្ថា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា សូម​រំលឹក​ដោយ​ត្រួសៗ​ឡើង​វិញ​ អំពី​អ្វី​ទៅ​ដែល​ហៅ​ថា​ជំងឺគ្រុន​ឈាម​ ៖
 

02:09

វេជ្ជបណ្ឌិត ង៉ាន់ ចន្ថា ៖ ការ​ចម្លង​ជំងឺ​គ្រុន​ឈាម

ប៉ុន្តែ​ពេល​នេះ ក្តី​សង្ឃឹម​ថ្មី​កំពុង​លេច​ពន្លឺ​បន្តិច​ម្តងៗ​ហើយ ព្រោះ​ពេល​នេះ ក្រុម​ហ៊ុន​ផលិត​ឱសថ Sanofi Aventis កំពុង​តែ​​​បញ្ចប់​ការ​សិក្សា​លើ​​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺគ្រុន​ឈាម​នេះ។ កាលពី​ថ្ងៃ​ទី ១០​មិថុនា ២០១១ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចេញ​របាយ​ការណ៍​មួយ​បញ្ជាក់ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ថ្នាំ​បង្ការ​ដំបូង​ ចំពោះ​កុមារ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ទទួល​លទ្ធផល​ដ៏​​គាប់​ប្រសើរ។ ហើយ​វា​ជា​ថ្នាំ​វ៉ាក់សាំង​ដំបូង​បង្អស់​ដែល​បាន​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​លក្ខខណ្ឌ​ទាំង​ឡាយ​ដែល​កំណត់​ឡើង​មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ នៅ​ឆ្នាំ ២០១៥។ នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ គេ​នឹង​អាច​កំណត់​អនុម័ត​ការ​ប្រើប្រាស់​ ថ្នាំ​វ៉ាក់សាំង​ថ្មី​នេះ ដែល​នឹង​មាន​ប្រសិទ្ធិភាព​ប្រមាណ​៨០% តែ​គ្មាន​ផ្តល់​ផល​រំខាន​ និង​ប៉ះពាល់​ទេ។​

ក្នុង​ពេល​រង់​ចាំ​​ចាក់​ថ្នាំ​ការពារ លោក​វេជ្ជបណ្ឌិត ង៉ាន់ ចន្ថា សូម​ផ្តល់​ជា​ដំបូន្មាន​ ទាក់ទង​នឹង​រោគ​សញ្ញា និង​ការ​សម្គាល់​អាការៈ​នៃ​ជំងឺ​គ្រុន​ឈាម ក៏ដូច​ជា​ការ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម​នេះ។

04:29

វេជ្ជបណ្ឌិត ង៉ាន់ ចន្ថា ៖ រោគ​សញ្ញា និង​ការ​ការ​ពារ​ជំងឺ​គ្រុន​ឈាម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ