អានតួអត្ថបទ
បទយកការណ៍

កម្ពុជា​បើក​រោងចក្រ​ប៉ះ​បន្ស៊ី​កៅស៊ូ​កង់​រថយន្ត​ឡើង​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​គង់ នួន អាហរ័ណ​នីហរ័ណ​ដែលជា​ក្រុមហ៊ុន​នាំចូល​សំបកកង់​រថយន្ត​ម៉ាក​Bridgestone ផ្តាច់មុខ​បានវិនិយោគ​ប្រាក់​មួយលាន​ដុល្លារ​កន្លះ កាលពីពេល​ថ្មីៗនេះ បើកដំណើរការ​រោងចក្រ​ ប៉ះបន្ស៊ី​​កៅស៊ូ​(រេសាប៉េ)​កង់​រថយន្ត​ប្រភេទ​ដឹកទំនិញ និង​កង់រថយន្ត​ធុនធ្ងន់ ដែលមានទីតាំង នៅឯ​ខេត្ត​កណ្តាល។ រោងចក្រ​រេសាប៉េកង់​នេះ​បាន​អនុវត្ត​ទៅតាម​បច្ចេកវិជ្ជា​ទំនើប​ដែលអាច​ ជួយ​កាត់បន្ថយ​ចំណាយ​របស់​អ្នកប្រើប្រាស់​បានច្រើន ដោយសារ​តែ​តម្លៃ​កង់​រេសាប៉េ​ធូរថ្លៃ​ជាង​កង់ថ្មី និងមាន​គុណភាព​ប្រហាក់​ប្រហែលគ្នា​ទៅនឹង​កង់ថ្មី។

ក្រុមហ៊ុន​គង់ នួន​អាហរ័ណ​នីហរ័ណ​បើក​ដំណើរការ​រោងចក្រ​ប៉ះ​បន្ស៊ី​កៅស៊ូ​កង់​រថយន្តចាស់ៗ​​ឡើង​វិញ
ក្រុមហ៊ុន​គង់ នួន​អាហរ័ណ​នីហរ័ណ​បើក​ដំណើរការ​រោងចក្រ​ប៉ះ​បន្ស៊ី​កៅស៊ូ​កង់​រថយន្តចាស់ៗ​​ឡើង​វិញ ©ញឹម សុផល
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ