អានតួអត្ថបទ
ឥណ្ឌូនេស៊ី

សហរដ្ឋ​អាមេរិក​ផ្តល់​ប្រាក់​៦០០​លាន​ដុល្លារ​ ដើម្បី​ទប់ទល់​នឹង​ការ​កាប់​បំផ្លាញ​​ព្រៃ

ក្រៅ​ពី​ការ​ពិភាក្សា​គ្នា​នៅ​ជំនួប​កំពូល​អាស៊ាន​ នៅ​កោះបាលី សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឆន្ទៈ​ខ្លួន​ចង់​ផ្តល់​ប្រាក់​៦០០​លាន​ដុល្លារ​ឲ្យ​ឥណ្ឌូនេស៊ី ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ គឺ​ការ​កាប់​បំផ្លាញ​ព្រៃ ជា​បាតុភាព​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​រួច​ស្រេច​ទៅ​ហើយនៅ​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី និង​ដែល​ក៏​ជា​បុព្វហេតុ​មួយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

ព្រៃ​នៅ​កោះ Sumatra ទទួល​រង​ការ​កាប់​បំផ្លាញ​ខុសច្បាប់
ព្រៃ​នៅ​កោះ Sumatra ទទួល​រង​ការ​កាប់​បំផ្លាញ​ខុសច្បាប់ Getty Images
ផ្សាយពាណិជ្ជកម្ម

នៅ​ឥណ្ឌូនេស៊ី ការបាត់​បង់​ទៅ​នៃ​ព្រៃ​ព្រឹក្សា​បណ្តាល​មក​ពី​ការវាត​ដ៏​ខ្លាំង​សំបើម​ទី​ដី​ដាំ​ដើម​ត្នោត​យក​ប្រេង​សំរាប់​ឩស្សាហកម្ម​បំប្លែង​កសិផល​ឱ្យ​ទៅ​ជា​អាហារ។ ​ស្រប​តាម​ចលនា​ការពារ​បរិស្ថាន​ Greenpeace​ ​ ផ្ទៃ​ដី​ស្មើ​នឹង​ទំហំ​ទីធ្លា​សំរាប់​លេង​កីឡា​បាល់​ទាត់​ដែល​បាត់​បង់​ទៅ​រាល់​តែ​១៥​វិនាទី។

ឃើញ​ថា​ ​ ឥណ្ឌូនេស៊ី​ស្ថិត​ក្រោម​សម្ពាធ​ជា​អន្តរជាតិ​ ដើម្បី​បញ្ឈប់​បាតុភាព​ដ៏​ចង្រៃ​នេះ​សំរាប់​បរិស្ថាន​ ដើម្បី​ការពារ​ប្រទេស​ឥណ្ឌូនេស៊ី​ ប៉ុន្តែ​ក៏​ដើម្បី​ការពារ​ភព​ផែន​ដី​ទាំង​មូល​ផង​ដែរ។​ ជំនួយ​អាមេរិកាំង​ប្រកាស​ដោយ​លោក​ស្រី​Hillary​ Clinton​ នៅ​ក្រៅ​ពី​ជំនួប​កំពូល​ នៅ​កោះ​បាលី​នឹង​មក​បន្ថែម​លើ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដែល​សន្យា​ផ្តល់​ឱ្យ​ដោយ​ប្រទេស​Norvège​​ ប្រសិន​បើ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​មាន​ការចម្រើន​ជឿន​លឿន​ នៅ​ក្នុង​ការប្រយុទ្ធ​ទល់​នឹង​ការកាប់​បំផ្លាញ​ព្រៃ។​

តាម​ពិត​គឺ​ការពារ​បណ្តាជន​នៅ​ទីជនបទ​ដែល​រក​ប្រាក់​ចំណូល​របស់​ខ្លួន​បាន​មក​ពី​ដើម​ត្នោត​ឱ្យ​ប្រេង។​ ក៏​ប៉ុន្តែ​ យើង​ទាំង​អស់​គ្នា​ពុំ​មាន​ពេល​វេលា​ច្រើន​ទេ​ ត្រូវ​ធ្វើ​ឱ្យ​បាន​ឆាប់​រហ័ស​ ដ្បិត​ឥណ្ឌូនេស៊ី​ក្លាយ​ជា​ប្រទេស​ទីបី​លើ​ពិភព​លោក​ដែល​បញ្ចេញ​ឩស្ម័ន​ពុល​នាំ​ឱ្យ​ឡើង​កម្តៅ​សីតុណ្ណភាព​លើ​ភព​ផែនដី​ បន្ទាប់​ពី​ស.រ.អា.និង​ប្រទេសចិន​ ដំណាល​ពេល​គ្នា​នេះ​ ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​ជាប់​ចំណាត់​ថ្នាក់​ត្រឹម​តែ​ជា​សេដ្ឋកិច្ច​ទី​១៨​លើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ