អានតួអត្ថបទ
ថៃ

មហេសី​របស់​ព្រះអង្គ​ស្នងរាជ្យ​ថៃ​បោះបង់​ចោលងារ​ ទៅ​ធ្វើ​ជា​រាស្ត្រ​សាមញ្ញ

រាជរាំង​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​មហេសី​របស់​ព្រះ​បុត្រា​ស្នងរាជ្យ​ បាន​បោះបង់​ចោល​ងារ​របស់​ខ្លួន​ ទៅ​ធ្វើ​ជា​រាស្ត្រ​សាមញ្ញ។ ​នេះ​គឺជា​ការ​បញ្ជាក់​ដោយ​ផ្លូវ​ការ​ជា​លើក​ទី១ ​នៃ​ការ​លាលែង​របស់​ព្រះ​នាង​ បន្ទាប់​ពី​សាច់​ញាត្តិ​ទ្រង់​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​និង​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ស្ថាប័ន​ប៉ូលីស។

ព្រះអង្គ​ស្នងរាជ្យ​ ម៉ាហា ​វ៉ាជីរ៉ាឡុងកន​ និង​ព្រះមហេសី​ ព្រះនាង​ស្រ៊ីរ៉ាស្ម៊ី។​
ព្រះអង្គ​ស្នងរាជ្យ​ ម៉ាហា ​វ៉ាជីរ៉ាឡុងកន​ និង​ព្រះមហេសី​ ព្រះនាង​ស្រ៊ីរ៉ាស្ម៊ី។​ © Reuters
ផ្សាយពាណិជ្ជកម្ម

ព្រះមហាក្សត្រ​បាន​ចេញ​ការ​អនុញ្ញាត​ ដើម្បី​ប្រកាស​ថា​ ព្រះ​នាង​ស្រ៊ី​រ៉ាស្ម៊ី ​មហេសី​របស់​ព្រះអង្គ​ស្នង​រាជ្យ​ ម៉ាហា​ វ៉ាជីរ៉ាឡុងកន ​បាន​បញ្ជាក់​នៅ​ក្នុង​សារលិខិត​ថា​ ព្រះ​នាង​បាន​លាលែង​ចេញ​ពី​ខ្សែ​រាជវង្ស​-នេះ​បើ​តាម​សេចក្តី​ថ្លែង​ការ​របស់​ព្រះរាជ​រាំង។

 

ព្រះនាង​ស្រ៊ីរ៉ាស្ម៊ី​ បាន​រៀប​អភិសេក​ជាមួយ​និង​ព្រះរាជ​ទាយាទ​កាល​ពី​ឆ្នាំ២០០១​ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ​ព្រះអង្គ​មាន​បុត្រា​មួយអង្គ។ ​

នៅ​ប៉ុន្មាន​សប្តាហ៍​នេះ​ មាន​ពាក្យ​ចចាម​អារាម​ជាច្រើន​ទាក់ទង​ទៅនឹង​ជោគ​រាសនា​របស់​ក្រុម​គ្រួសារ​ព្រះនាង​ស្រ៊ីរ៉ាស្ម៊ី​ នៅ​ទូទាំង​ប្រទេស​ថៃ​ បន្ទាប់ពី​សាច់ញាតិ​របស់​ព្រះនាង​ជាច្រើន​នាក់​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​យ៉ាង​ធំ​ក្នុង​ស្ថាប័ន​ប៉ូលីស​ ដែល​បានធ្វើ​ឲ្យ​រង្គោះ​រង្គើរ​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​អភិជន​ថៃ។

មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ត្រូវ​បាន​ចាប់ខ្លួន​ ដែល​រួមមាន​ទាំង​ក្បាល​ម៉ាស៊ីន​របស់​ស្ថាប័ន​ប៉ូលីស ​និង​យោធា​ផង​ នៅ​ខណៈ​ដែល​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បំផុត​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ កំពុង​តែ​រត់គេចខ្លួន​ពី​ការ​ចោទ​ប្រកាន់​របស់​ប៉ូលីស​ទាក់ទង​នឹង​ការ​សូកប៉ាន់។

ការ​បង្ហាញ​ជា​លើក​ដំបូង​ ដែល​ថា​ងារ​ក្នុង​ខ្សែ​រាជវង្ស​របស់​ព្រះ​នាង​ស្រ៊ីរ៉ាស្ម៊ី​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល​នោះ ​ត្រូវ​បាន​លាត​ត្រដាង​ កាល​ពី​ដើម​ខែ​នេះ​ នៅ​ពេល​ដែល​ព្រះអង្គម្ចាស់​ស្នងរាជ្យ​បាន​ប្រកាស​ថា​ រាល់​សមាជិក​នៅក្នុង​ក្រុម​គ្រួសារ​របស់​ព្រះនាង​ត្រូវ​បាន​លុប​ចេញពី​បញ្ជី​ឈ្មោះ​ខ្សែ​រាជវង្ស។

សូម​បញ្ជាក់​ថា​ រាជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថៃ ​គឺ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រាជវង្ស​យ៉ាង​តឹងរឹង​បំផុត​នៅក្នុង​ពិភពលោក។ ​ទាំង​សារព័ត៌មាន​ក្នុង​ស្រុក​និង​អន្តរជាតិ​ត្រូវ​តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​នៅ​ពេល​ដែល​សរសេរ​ព័ត៌មាន​ទាក់ទង​និង​ក្រុមគ្រួសារ​រាជវង្ស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ