អានតួអត្ថបទ
បទយកការណ៍

អ្នកភូមិ នៅ​ជាយក្រុង ចង់​បាន​ទឹក​ស្អាត​ និង​បង្គន់​អនាម័យ​ប្រើ​ប្រាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការស្ទង់​មតិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល បង្ហាញ​ថា ទឹកស្អាត និង​បង្គន់​អនាម័យ ជា​តម្រូវការ​របស់​អ្នកភូមិ រស់​​នៅ​ជាយ​ទីក្រុង​តាខ្មៅ ក្នុង​ខេត្ត​កណ្តាល។ ក៏​ប៉ុន្តែ​អ្នក​ភូមិទាំង​នោះ មិន​អាច​រកប្រាក់ ដើម្បី​បង់​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ទឹកស្អាត សម្រាប់​​ប្រើប្រាស់​បាន​ទេ។ សព្វថ្ងៃ ក្រុម​អ្នក​ភូមិ ក្នុង​ភូមិ​ព្រែក​ឡុង ឃុំ​តាក្តុល ក្រុង​តាខ្មៅ បាន​ប្រើប្រាស់​ទឹក​អណ្តូង​ស្នប់ ដែល​ប្រឈម​នឹង​​ការ​កើត​ជំងឺ ដោយសារ​កករ​ជាតិ​កំបោរ កើត​ឡើង​​ដោយ​ជាតិ​អាសេនិក។

អណ្តូង​ស្នប់​មួយ​នៅ​ភូមិ​ព្រែក​ឡុង ឃុំ​តាក្តុល ក្រុង​តាខ្មៅ
អណ្តូង​ស្នប់​មួយ​នៅ​ភូមិ​ព្រែក​ឡុង ឃុំ​តាក្តុល ក្រុង​តាខ្មៅ ©rfi-ម៉េងហូរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ